មហាសេដ្ឋីពាន់លានទាំង ១០រូប មានជាងគេនៅលើពិភពលោក ចង់ដឹង តើអ្នកទាំងនេះមានទ្រព្យសម្បត្តិសរុបប៉ុន្មាន?

//s9.kh1.co/56/56a512ce12732bdb097b118cb98e91e8b937d186.jpg
យល់ដឹង

 ២៣-មករា-២០២១ ១ល្ងាច · ៥ ឆ្នាំមុន

យោងតាមទស្សនាវដ្តី Forbes ថ្ងៃទី ២២ ខែមករា ឆ្នាំ២០២១កន្លងទៅ បានដាក់ចំណាត់ថ្នាក់លើ មហាសេដ្ឋីពាន់លានដែលជាប់ជាអ្នកមានជាងគេនៅលើពិភពលោកទាំង ១០រូបមានដូចជា៖

បរទេស៖ យោងតាមទស្សនាវដ្តី Forbes ថ្ងៃទី ២២ ខែមករា ឆ្នាំ២០២១ បានដាក់ចំណាត់ថ្នាក់លើមហាសេដ្ឋីពាន់លាន ដែលជាប់ជាអ្នកមានជាងគេនៅលើពិភពលោកទាំង ១០រូប មានដូចជា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១.​  លោក Jeff Bezos ជាស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន Amazon ដែលមានទ្រព្យសម្បត្តិសរុបចំនួន ១៩២.៣ ពាន់លានដុល្លារអាមេរិក។

លោក Jeff Bezos 
លោក Jeff Bezos 

២. លោក Elon Musk ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន SpaceX ដែលមានទ្រព្យសម្បត្តិសរុបចំនួន ១៨២.៩ ពាន់លានដុល្លារអាមេរិក។

លោក Elon Musk
លោក Elon Musk

៣. លោក Bernard Arnault  ជាប្រធាន និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុនម៉ាកល្បីជាច្រើន រួមមានដូចជា ក្រុមហ៊ុនម៉ាក Louis Vuitton និង Sephora ដែលមានទ្រព្យសម្បត្តិសរុបចំនួន ១៤៨.៤ ពាន់លានដុល្លារអាមេរិក

  លោក Bernard Arnault
  លោក Bernard Arnault

៤.​ លោក​ Bill Gates ជាសហស្ថាបនិកនៃមូលនិធិ Bill & Melinda Gates ដោយបច្ចុប្បន្នលោកមានទ្រព្យសម្បត្តិសរុបចំនួន ១២១.៦ ពាន់លានដុល្លារអាមេរិក។

   លោក​ Bill Gates
   លោក​ Bill Gates

៥. លោក​ Mark Zuckerberg សហស្ថាបនិក ជានាយកប្រតិបត្តិ និងប្រធាននៃក្រុមហ៊ុន Facebook ដែលមានទ្រព្យសម្បត្តិសរុបចំនួន ៩៩.៨ ពាន់លានដុល្លារអាមេរិក។

  លោក​ Mark Zuckerberg
  លោក​ Mark Zuckerberg

៦.​ លោក Zhong Shanshan មហាសេដ្ឋីចិនមួយរូបនេះគឺជាស្ថាបនិកក្រុមហ៊ុនភេសជ្ជៈធំជាងនៅក្នុងប្រទេសចិន មានទ្រព្យសម្បត្តិសរុបចំនួន ៨៩.២ ពាន់លានដុល្លារអាមេរិក។

  លោក Zhong Shanshan
  លោក Zhong Shanshan

៧. លោក Warren Buffet គឺជាអ្នកវិនិយោគជនជាតិអាមេរិកដ៏ជោគជ័យមួយរូប ដែលក្រុមហ៊ុន Berkshire Hathaway របស់លោកមានកាន់ជាង ៦០ក្រុមហ៊ុនល្បីៗ ហើយលោកមានទ្រព្យសម្បត្តិសរុបចំនួន ៨៩.១ ពាន់លានដុល្លារអាមេរិក។

  លោក Warren Buffet
  លោក Warren Buffet

៨. លោក Larry Ellison រកចំណូលបានចេញពីក្រុមហ៊ុន  software​ ឈ្មោះ Oracle Corporation  ដែលលោកជាស្ថាបនិក ហើយបានបង្កើតឡើងតាំងពីឆ្នាំ ១៩៧៧។ បច្ចុប្បន្នលោកមានទ្រព្យសម្បត្តិសរុបចំនួន ៨៦.៥ ពាន់លានដុល្លារអាមេរិក។

លោក Larry Ellison
លោក Larry Ellison

៩. លោក Larry Page សហស្ថាបនិករបស់ក្រុមហ៊ុន Google មានទ្រព្យសម្បត្តិសរុបចំនួន ៨២.៦ ពាន់លានដុល្លារអាមេរិក និងជាប់ចំណាត់ថ្នាក់ទី ៩ ក្នុងចំណោមអ្នកមានបំផុតនៅលើពិភពលោក។

  លោក Larry Page
  លោក Larry Page

១០. លោក Mukesh Ambani ប្រធានស្ថាបនិកនៃក្រុមហ៊ុន Reliance Industries មានទ្រព្យសម្បត្តិសរុប ៨១.៨ ពាន់លានដុល្លារអាមេរិក។

លោក Mukesh Ambani
លោក Mukesh Ambani
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T