អាល្លឺម៉ង់៖ យោងតាមសេចក្ដីរាយការណ៍ ប្រធានក្លិបយក្សអាល្លឺម៉ង់ Bayern Munich លោក Karl-Heinz Rummenigge បានច្រានចោលព័ត៌មានចចាមអារ៉ាមដែលថាខ្សែប្រយុទ្ធ Leroy Sane នឹងចាកចេញពីក្លិបបន្ទាប់ពីផ្ទេរមកទឹកដីកីឡដ្ឋាន Allianz Arena បានតែប្រាំមួយខែគត់ដោយផ្ទេរចេញពីក្លិបមេឃខៀវ Manchester City ក្នុងតម្លៃ ៥៥លានផោន(ស្មើនឹងប្រមាណ៧៥លានដុល្លារ)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករវ័យ២៥ឆ្នាំរូបនេះបានចូលលេងឲ្យ Bayern Munich បានតែ៧ដងប៉ុណ្ណោះក្នុងរដូវកាលថ្មីនេះទើបផ្ទុះព័ត៌មានចចាមអារ៉ាមថាគេនឹងចាកចេញពីក្លិបតែម្ដងដោយប្រភពព័ត៌មានចេញមកពី Manchester Evening News ទើបលេចឮដល់ត្រចៀកលោកប្រធានក្លិប Rummenigge យ៉ាងដូច្នេះ។

លោកបានបដិសេធព័ត៌មានមិនពិតនោះដោយថ្លែងថា៖
គេ(Leroy Sane) ចុះកុងត្រាជាមួយពួកយើងរហូតដល់ទៅ៥ឆ្នាំឯណោះ ព័ត៌មាននោះវាគ្មានបានការអ្វីនោះទេ ពួកយើងពិតជាត្រូវការកីឡាករដូចជារូបគេ។ វាជារឿងពិតណាស់ដែលគេនឹងស្នាក់នៅបន្តជាមួយ Bayern ហើយខ្ញុំជឿជាក់ថាគេនឹងជោគជ័យនៅទីនេះ។

ប្រភព៖ dailymail