ប្រសិនជាជួបមិត្តរួមការងារ ៣ប្រភេទនេះ សូមកុំយកខ្លួនទៅបៀត

//s9.kh1.co/67/6789501d72f3d9a74e26e2daf6d1f685e5e698ad.jpeg
យល់ដឹង

 ១៨-មករា-២០២១ ៨ព្រឹក · ៤ ឆ្នាំមុន

នៅក្នុងស្ថាប័នការងារមិនថាឯកជន រដ្ឋ និងក្រៅរដ្ឋាភិបាលនោះទេ សុទ្ធសឹងតែមានប្រភេទមនុស្ស ឬមិត្តរួមការងារដែលមានចរិតផ្សេងៗគ្នា

នៅក្នុងស្ថាប័នការងារមិនថាឯកជន រដ្ឋ និងក្រៅរដ្ឋាភិបាលនោះទេ សុទ្ធសឹងតែមានប្រភេទមនុស្ស ឬមិត្តរួមការងារដែលមានចរិតផ្សេងៗគ្នា អ្នកខ្លះក៏ល្អជាមួយនឹងគ្នា ហើយអ្នកខ្លះទៀតក៏មានគំនិតអាក្រក់ ឈ្លានីសគ្នានៅពេលដែលនរណាម្នាក់ទទួលបានជោគជ័យ។ ដូច្នេះនៅពេលដែលជួបមិត្តរួមការងារដែលមានចរិតបែបខាងក្រោមនេះអ្នកគួរតែចៀស ឆ្ងាយកុំយកខ្លួនទៅបៀតឲ្យសោះ ៖  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. សម្លឹងមើលភាពអវិជ្ជមានមកលើអ្នកដទៃ

សម្លឹងមើលភាពអវិជ្ជមានមកលើអ្នកដទៃ
សម្លឹងមើលភាពអវិជ្ជមានមកលើអ្នកដទៃ

មិត្តរួមការងារដែលមានចរិតបែបនេះ គឺពិតជាពិបាកក្នុងការធ្វើការជាមួយគ្នាណាស់ពីព្រោះតែអ្នកគ្មានថ្ងៃណាដែលធ្វើការងារបានល្អ និងត្រឹមត្រូវនោះទេ បើទោះបីជាយើងខំធ្វើការងារ និងត្រឹមត្រូវតាមតម្រូវការក៏ដោយក៏គ្មានថ្ងៃមើលឃើញពីចំណុចវិជ្ជមានរបស់យើងដែរ។​

២. ព្យាយាមតាមចាប់កំហុសអ្នកដទៃ

ព្យាយាមតាមចាប់កំហុសអ្នកដទៃ
ព្យាយាមតាមចាប់កំហុសអ្នកដទៃ

ការចាប់កំហុសមិនមែនចេះតែចាប់គ្រប់ពេលវេលានោះទេ ត្រូវដឹងថាប្រសិនជាយើងបង្កបញ្ហា និងចូលចិត្តបង្កើតបញ្ហាជារឿយៗនោះគេតាមចាប់កំហុសគឺពិតជាត្រឹមត្រូវ ប៉ុន្តែប្រសិនជាមិនមែនបែបនេះទេហើយតែងតែទទួលបានផលមិនល្អមកកាន់ខ្លួនជារឿយៗទៀត នោះអ្នកគួរតែដើរចេញពីមនុស្សបែបនេះទៅពីព្រោះប្រសិនជាអ្នកខំប្រឹងរហូតដល់ស្លាប់ខ្លួនទៀតក៏គេមិនឃើញពីគុណតម្លៃរបស់យើងដែរ។

៣. និយាយនៅទល់មុខល្អ បែរជាក្រោយខ្នងអាក្រក់

និយាយនៅទល់មុខល្អ បែរជាក្រោយខ្នងអាក្រក់
និយាយនៅទល់មុខល្អ បែរជាក្រោយខ្នងអាក្រក់

ពេលខ្លះគេនិយាយឲ្យស្តាប់កុំចេះតែស្តាប់អី ត្រូវរៀនគិតនិងពិចារណាទៅលើបុគ្គលម្នាក់នោះថាហេតុអ្វីក៏គេចូលចិត្តនិយាយអាក្រក់ពីអ្នកដទៃមកប្រាប់យើងម្ល៉េះ? មូលហេតុដោយសារតែគេទុកចិត្តយើង? តាមការពិតគឺមិនមែនដូច្នេះទេបុគ្គលប្រភេទនេះគឺសំបូរសាច់រឿងអាក្រក់របស់អ្នកដទៃនិយាយណាស់គឺស្ទើតែមួយថ្ងៃអាចបង្កើតបានមួយទៅពីរសាច់រឿងឯណោះ។ នៅថ្ងៃនេះយើងបានស្តាប់នូវអំពើអាក្រក់របស់អ្នកដទៃចេញពីមាត់គេមិនប្រាកដថាថ្ងៃខាងមុខគេមិននិយាយអាក្រក់ពីយើងទៅប្រាប់អ្នកដទៃទៀតនោះទេ។ ប្រសិនជាជាប់មនុស្សប្រភេទនេះគួរតែកុំយករឿងផ្ទាល់ខ្លួនទាំងល្អ និងអាក្រក់ចែករំលែកទៅកាន់ម្នាក់ហ្នឹងខ្លាំងពេក គួរតែលាក់ទុកក្នុងចិត្តរបស់ខ្លួនឯងវាប្រសើរជាង។

យ៉ាងណាមិញនៅក្នុងសង្គមសម័យនេះគឺពិតជាមានច្រើនសណ្ឋានណាស់គឺយើងមិនបានស្គាល់ពីអត្តចរិតរបស់គេបានច្បាស់លាស់នោះទេថាគេជាមនុស្សល្អឬអាក្រក់។ ហើយយើងគួរតែសង្កេតមើលថាតើសព្វថ្ងៃនៅកន្លែងការងាររបស់យើងមានមនុស្ស ៣ ប្រភេទនេះដែរឬអត់? ប្រសិនជាមានគួរតែដើរចេញឲ្យឆ្ងាយពីគាត់ គួរតែស្វែងរកមិត្តរួមការងារណាដែលយើងអាចទុកចិត្តបាន និងជួយជ្រោមជ្រែងយើងនៅពេលដែលមានបញ្ហាគឺទើបប្រសើរជាង។ ការសរសេរនេះមិនមែនសំដៅគ្រប់ស្ថាប័នទាំងអស់នោះទេ មានស្ថាប័នខ្លះក៏មានមនុស្សល្អច្រើនដែលតាមជួយជ្រោមជ្រែងយើងគ្រប់សព្វបែបយ៉ាងមិនគិតពីផលប្រយោជន៍ឬកត្តាផ្សេងៗនោះទេ ប៉ុន្តែមានតែមនុស្សមួយចំនួនតូចតែប៉ុណ្ណោះដែលមានចរិត៕

Kit Puth seyha
Menghong (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T