កម្ពុជា ៖ ពិតណាស់ បារីមានផ្ទុកនូវសារធាតុគីមីជាច្រើន មិនថាជាសារធាតុដែលអាចបង្កឲ្យកើតជំងឺមហារីក ឫក៏សារធាតុពុលទេ។ ទន្ទឹមនឹងនេះ វាមានផលប៉ះពាល់ខ្លាំងសម្រាប់អ្នកជក់បារីនិង អ្នកដែលជក់បារីដោយប្រយោល។ អ្នកជក់បារីដោយប្រយោល សំដៅក្រុមមនុស្សបានស្រូបផ្សែងបារីនេះបន្ត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកជក់ដោយផ្ទាល់ និងមិនផ្ទាល់សុទ្ធតែប្រឈមមុខនឹងគ្រោះថ្នាក់សុខភាពដូចគ្នា ដែលអ្នកទាំងនោះអាចប្រឈមមុខនឹងជំងឺជាច្រើនដូចជា ជំងឺគាំងបេះដូង ជំងឺសួតរ៉ាំរ៉ៃ ជំងឺដាច់សរសៃឈាមខួរក្បាល ព្រមទាំងជំងឺមហារីកទៀតផង នេះក៏នៅមានជំងឺផ្សេងៗជាច្រើនទៀតដែរ។
ជាក់ស្តែង នៅទីក្រុងភ្នំពេញថ្មីៗនេះ មានស្ត្រីម្នាក់បានបង្ហោះនូវបញ្ហាសុខភាពរបស់ខ្លួន បន្ទាប់ពីបានរស់នៅជាមួយឪពុកដែលជក់បារីរយៈពេលវែងមួយដោយ រូបនាងបាននិយាយថា ៖
ថ្ងៃនេះ ខ្ញុំមានរឿងមួយដែលចង់ប្រាប់ទៅដល់បងៗ ដែលជាលោកប៉ារបស់ប្អូនៗ ខ្ញុំចង់ប្រាប់ទៅដល់លោកប៉ាមួយចំនួន បើលោកប៉ាស្រលាញ់កូនៗ សូមកុំជក់បារី ពេលនេះនាងខ្ញុំផ្ទាល់បានមានជំងឺសួតយ៉ាងខ្លាំង ថ្ងៃមួយខ្ញុំបានឈឹខ្លាំងហើយទៅមន្ទីរពេទ្យហើយលោកគ្រូពេទ្យ គាត់សួរខ្ញុំថា នៅក្នុងគ្រួសារប្អូនមាននរណាជក់បារីទេ ពេលនោះខ្ញុំប្រាប់លោកគ្រូពេទ្យថា នៅក្នុងគ្រួសារខ្ញុំមានលោកប៉ាខ្ញុំតែម្នាក់ទឹ តែគាត់ជក់បារីហើយគាត់ប្រាប់ខ្ញុំថាប្អូនមានជំងឺសួតនេះ តាំងពីតូចមកហើយ ប៉ុន្តែប៉ាខ្ញុំគាត់មិនដឹងទេ តែម្សិលមិញនេះ ខ្ញុំបានខលទៅប៉ាខ្ញុំប្រាប់គាត់ថា ប៉ាកូនឈឺនៅមន្ទីរពេទ្យហើយ គាត់សួរខ្ញុំថា កូនឈឺអីខ្ញុំប្រាប់ថាកូនមានជំងឺសួរធ្ងន់ធ្ងរណាស់ហើយ គាត់សួរថាមកពីអីបានមានជំងឺនឹង ខ្ញុំប្រាប់គាត់តែមួយម៉ាត់ទេ ថាមកពីប៉ាជក់បារីច្រើនពេក ចប់ ទោះខ្ញុំមានជំងឺបែបនេះ តែខ្ញុំនៅតែស្រលាញ់លោកប៉ារបស់ខ្ញុំខ្លាំងព្រោះ ខ្ញុំដឹងថាលោកប៉ាស្រលាញ់ខ្ញុំខ្លាំងជាងគេ ប៉ាប៉់ា កូនសុំទោសទុកជាមុនប្រសិនបើខ្ញុំនិយាយខុសត្រង់ណា។
បើចង់ដឹងឲ្យកាន់តែច្បាស់ តោះទៅមើលរូបភាពខាងក្រោមបន្ថែម ៖



