លីបង់ ៖ ពិតណាស់ បើយើងក្រឡេកមកមើលពីស្ត្រីជនជាតិលីបង់ Grece Ghanem អាយុ៥៣ ឆ្នាំនេះវិញ អាយុច្រើនមែនពិត តែការតុបតែងខ្លួនវិញ Fashionសាហាវកប់ តាមរយៈសម្លៀកបំពាក់ខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសម្រាប់មនុស្សមួយចំនួនតែងគិតថា អាយុច្រើនហើយមិនអាចស្លៀកពាក់ឲ្យបានដូចនឹងក្មេងៗបានទេ មិនតែប៉ុណ្ណោះថែមទាំង ស្តាយពេលដែលខ្លួននៅក្មេង ដែលមិនបានធ្វើរឿងទាំងនេះ។ ជាមួយគ្នានេះដែរ Grece នឹងអាចធ្វើឲ្យមនុស្សទាំងនេះ ផ្លាស់ប្តូរគំនិតភ្លាមៗរាល់ពេលបានឃើញរូបថតរបស់ខ្លួន។
លើសពីនេះ រូបនាងអាចធ្វើឲ្យ ស្ត្រីដែលមានវ័យប្រហាក់ប្រហែលនេះ មិនផ្តេកផ្តួលតាមអាយុខ្លួន ហើយក្រោកមកយកចិត្តទុកដាក់ពីរឿងតុបតែងកាយវិញ។គួរឲ្យដឹងផងដែរថា រូបនាងមិនធ្លាប់មានប្រវត្តិក្នុងវិស័យដើរម៉ូតពីមុនមកទេ តែដោយសារតែ ការរួមបញ្ចូលគ្នានូវការលេងស្ទាយ៍និង ម៉ូតសម្លៀកបំពាក់ទៀត រូបនាងបានក្លាយជា អ្នកដើរម៉ូតវ័យចំណាស់ម្នាក់ដែលល្បី។
តោះទៅមើលពីការតុបតែងខ្លួនក៏ដូចជាសម្លៀកបំពាក់របស់ Grece វិញ ថាតើវា Fashion ដល់កម្រិតណាដែរ ៖