មកស្គាល់ប្រទេសតូចជាងគេទាំង ៦ នៅលើពិភពលោក

//s9.kh1.co/d9/d9102dd43a5fe69d4dba071141df3897fed43cdf.png
យល់ដឹង

 ១១-មករា-២០២១ ៩ព្រឹក · ៤ ឆ្នាំមុន

មកស្គាល់ប្រទេសតូចជាងគេទាំង ៦ នៅលើពិភពលោក

បើយោងទៅតាមអង្គារសហប្រជាជាតិ នៅលើពិភពលោកយើងនេះមានរដ្ឋចំនួន​ ១៩៥ ដែលមានអធិតេយ្យរបស់ខ្លួន និងមានចំនួនប្រជាជនសរុបប្រមាណ ៧.៥ ពាន់លាននាក់។ សម្រាប់ប្រទេសតូចៗមិនសូវមានអ្នកណាបានស្គាល់ឡើយ ខាងក្រោមនេះគឺជាប្រទេសដែលតូចជាងគេទាំង ៦ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១.  រដ្ឋបុរី វ៉ាទីកង់

បុរីវ៉ាទីកង់ ត្រូវបានគេចាត់ទុកជារដ្ឋអធិតេយ្យមួយដែលមានផ្ទៃដីត្រឹមតែ ៤៤ហិកតាតែប៉ុណ្ណោះ និងមានប្រជាជនរស់នៅទីនោះប្រហែល ១.០០០នាក់ ដែលស្ថិតនៅក្នុងប្រទេសអ៊ីតាលី និងត្រូវបានគេស្គាល់ថាជាព្រះវិហាររ៉ូមាំកាតូលិកដ៏ធំមួយនៅលើពិភពលោកផងដែរ។

រដ្ឋបុរី វ៉ាទីកង់
រដ្ឋបុរី វ៉ាទីកង់

២. រដ្ឋបុរី​ ម៉ូណាកូ

ម៉ូណាកូដែលមានផ្ទៃក្រឡាត្រឹមតែប្រមាណជា ២ គីឡូម៉ែត្រការ៉េប៉ុណ្ណោះ ដែលស្ថិតក្នុងតំបន់ French Rivera ឈូងសមុទ្រ មេឌីទ័ររ៉ានេ នៃប្រទេសបារាំង មានប្រជាជនម្រាមាណ ៤០.០០០ នាក់ប៉ុណ្ណោះ ហើយវាក៏ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុតផងដែរ។

រដ្ធបុរី​ ម៉ូណាកូ
រដ្ធបុរី​ ម៉ូណាកូ

៣. ប្រទេស Tuvalu

Tulavu គឺជាប្រទេសមួយដែលនៅប្រជុំកោះតូចៗ ៦ នៅកណ្តាលមហាសមុទ្រប៉ាសុីហ្វិក ដែលស្ថិតនៅចន្លោះរដ្ឋ Queensland ប្រទេសអូស្រា្ដលី ដែលមានផ្ទៃដីសរុបប្រមាណ ២៦គីឡូម៉ែត្រការ៉េ និងមានប្រជាជន ១១.០០០ នាក់ប៉ុណ្ណោះ។

ប្រទេស Tuvalu
ប្រទេស Tuvalu

៤. សាធារណរដ្ឋសានម៉ារីណូ

សានម៉ារីណូ គឺជារដ្ធអធិបតេយ្យចំណាស់ជាងគេបំផុត ដែលសម្បូរទៅដោយព្រះវិហារ និងប្រាសាទចាស់ៗជាច្រើនផងដែរ។ សាធារណរដ្ឋសានម៉ារីណូមានផ្ទៃដីសរុបប្រមាណជា ៦១.២ គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅ  ៣៣.០០០នាក់។

 សាធារណរដ្ធសានម៉ារីណូ
 សាធារណរដ្ធសានម៉ារីណូ

៥. សាធារណរដ្ឋ Nauru

សាធារណរដ្ឋ Nauru មួយនេះមានទីតាំងស្ថិតនៅទ្វីបអូសេអានី នៃប្រទេសអូស្រា្ដលីដែលមានរាងកោះជារង្វង់មូលអមជាមួយធម្មជាតិដ៏ស្រស់ត្រកាលគួរឲ្យចង់គយគន់។ សាធារណរដ្ឋ Nauru​ មានផ្ទៃក្រឡាប្រមាណ ២១គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅសរុប ១២.០០០ ​នាក់។

សាធារណរដ្ធ Nauru
សាធារណរដ្ធ Nauru

៦. សាធារណរដ្ឋម៉ាល់ឌីវ

ប្រទេសដ៏តូចជាងគេបំផុតនៅអាសុីមួយនេះ មានផ្ទៃដីសរុបម្រាមាណជា ៣០០គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅសរុប ៥៥១.០០០ ។ ជាមួយនិងទេសភាពដ៏អស្ចារ្យ មាល់ឌីវ បានទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនក្នុងមួយឆ្នាំៗផងដែរ៕

សាធារណរដ្ធម៉ាល់ឌីវ
សាធារណរដ្ធម៉ាល់ឌីវ
KuyChandara
Dara (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T