សម័យនេះមនុស្សជាច្រើនបានយល់ដឹងពីបញ្ហាសុខភាព និងអត្ថប្រយោជន៍នៃការធ្វើលំហាត់ប្រាណច្រើន ដូចនេះពួកគេក៏បានជ្រើសរើសវិធីនៃការហាត់ប្រាណតាមចំណង់ចំណូលចិត្តរៀងៗខ្លួន។ នៅក្នុងនោះការជិះកង់ហាត់ប្រាណ គឺជាកីឡាម្យ៉ាង ដែលអាចហាត់ប្រាណផង និងការជាកម្សាន្តផង ដែលទទួលបានការពេញនិយមសព្វថ្ងៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តែអ្នកប្រហែលជាមិនដឹងទេថា កង់ខ្លះអ្នកមានតម្លៃថ្លៃកប់ពពកខ្លាំង ដែលប្រភេទខ្លះមានតម្លៃលើសរថយន្តស៊េរីទំនើបទៅទៀត ដែលអាចនិយាយថាអ្នកល្មមៗឃើញគេជិះកង់កុំចង់មើលងាយឱ្យសោះ។
ដូច្នេះមកតាមដានកង់ទាំង២០ប្រភេទ ដែលជាប់ឈ្មោះថាជាកង់ដែលមានតម្លៃថ្លៃជាងគេបំផុតប្រចាំឆ្នាំ ២០២១ នេះ ដូចខាងក្រោម ៖
១. 24K Gold Extreme Mountain Bike
តម្លៃ៖ ១លានដុល្លារអាមេរិច ($1 Million)
ប្រេន៖ Surly Bikes
ផលិតផល៖ សហរដ្ឋអាមេរិច
ចេញលក់ឆ្នាំ៖ ២០១៤
លក្ខណៈពិសេស៖ ផលិតពីមាស 24K Gold, ពេជ្រខ្មៅ៦០០គ្រាប់ (600 Black Diamonds)។

២. Trek Butterfly Madone
តម្លៃ៖ ៥០ម៉ឺន ដុល្លារអាមេរិច ($500K)
ប្រេន៖ Trek Butterfly Madone
ផលិតផល៖ ប្រទេសបារាំង
ចេញលក់ឆ្នាំ៖ ២០០៩
លក្ខណៈពិសេស៖ មានរំលេចជាមេអំបៅពិតៗនៅកាំកង់ ហើយលេចធ្លោច្បាស់រាល់ពេលដែលធាក់កង់នេះធ្វើដំណើរ។

៣. Trek Yoshimoto Nara
តម្លៃ៖ ២០ម៉ឺន ដុល្លារអាមេរិច ($200K)
ប្រេន៖ Trek Yoshimoto Nara
លក្ខណៈពិសេស៖ រចនាមានលក្ខណៈជារូបតុក្កតាកូនក្មេង UFOs និងឡូហ្គូលេចធ្លោ។

៤. Kaws-Trek Madone
តម្លៃ៖ ១៦ម៉ឺន ដុល្លារអាមេរិច ($160K)
ប្រេន៖ Kaws-Trek Madone
លក្ខណៈពិសេស៖ រចនាម៉ូតដូចជាធ្មេញ ឬបន្លាលួស នៅលើស៊ុមកង់ និងកាំកង់។

៥. Aurumania Crystal Edition Gold Bike
តម្លៃ៖ ១១ម៉ឺន៤ពាន់ ដុល្លារអាមេរិច ($114K)
ប្រេន៖ Aurumania Crystal Edition Gold Bike
ផលិតផល៖ ផលិតនៅក្នុងក្រុមហ៊ុន Aurumania ប្រទេសបារាំង
លក្ខណៈពិសេស៖ ស៊ុម កាំកង់ ធ្វើពីមាស និងស្ពឺកង់ធ្វើពីគ្រីស្ទាល់។

៦. Trek Madone 7-Diamond
តម្លៃ៖ ៧ម៉ឺន៥ពាន់ ដុល្លារអាមេរិច ($75K)
ប្រេន៖ Trek Madone 7-Diamond
ផលិតផល៖ ទីក្រុងញ៉ូយ៉ក
ចេញលក់ឆ្នាំ៖ ២០០៥
លក្ខណៈពិសេស៖ កាំកង់ ដាំពេជ្រ។

៧. Rare Tiffany & Co. Silver Mounted Lady’s Bike
តម្លៃ៖ ៧ម៉ឺន ដុល្លារអាមេរិច ($70K)
ប្រេន៖ Tiffany &Co
ផលិតផល៖ សហរដ្ឋអាមេរិច
ចេញលក់ឆ្នាំ៖ ២០០៨
លក្ខណៈពិសេស៖ ផលិតចញពីមាស និងពេជ្រ។

៨. Chrome Hearts X Cervelo Mountain Bike
តម្លៃ៖ ៦ម៉ឺន ដុល្លារអាមេរិច ($60K)
ប្រេន៖ Chrome Hearts X Cervelo Mountain Bike
ផលិតផល៖ សហរដ្ឋអាមេរិច
លក្ខណៈពិសេស៖ ផលិតពីប្រាក់ និងការរចនាម៉ូតបែបសិល្បៈថ្មីប្លែក។

៩. Montante Luxury Gold Collection
តម្លៃ៖ ៤ម៉ឺន៦ពាន់ ដុល្លារអាមេរិច ($46K)
ប្រេន៖ Montante Luxury Gold Collection
លក្ខណៈពិសេស៖ កែបធ្វើពីស្បែក, ឌីណាម៉ូធាក់កង់បែបបុរាណ។

១០. eRockit Electric Assist Bicycle
តម្លៃ៖ ៤ម៉ឺន៤ពាន់ ដុល្លារអាមេរិច ($44K)
ប្រេន៖ eRockit
លក្ខណៈពិសេស៖ ជាកង់ដែលមានម៉ូតដូចម៉ូតូ តែគ្មានឈ្នាន់បន្ថែមល្បឿនដូចម៉ូតូឡើយ។

១១. Litespeed Blade
តម្លៃ៖ 40,788$
ប្រេន៖ Lightspeed Blade
លក្ខណៈពិសេស៖ តួកង់ធំ, និងមានរាងខ្នងឆ្អឹងកាំបិត។

១២. Factor Aston Martin One-77
តម្លៃ៖ ៣ម៉ឺន៩ពាន់ដុល្លារអាមេរិច ($39K)
ប្រេន៖ Factor
ផលិតផល៖ UK (អង់គ្លេស)
ចេញលក់ឆ្នាំ៖ ២០១៣
លក្ខណៈពិសេស៖ ស៊ុមនិងតួកង់ផលិតពីសរសៃកាបូន, មានប្រព័ន្ធកំព្យូទ័រឆ្លាតវៃ, មាន Sensors, បន្ថែមបន្ថយល្បឿន, GPS និងឧបករណ៍វាស់ចង្វាក់បេះដូង។

១៣. Phanuel Krencker’s ‘Bicyclettes
តម្លៃ៖ 34,424$
ប្រេន៖ Phanuel Krencker’s “Bicyclettes de Luxe’
លក្ខណៈពិសេស៖ ផ្នែកសំខាន់ៗ និងស៊ុមកង់ ផលិតដោយ Cyfac។

១៤. KGS Tier 3 Custom Bike
តម្លៃ៖ ៣ម៉ឺនដុល្លារអាមេរិច ($30K)
ប្រេន៖ KGS
ផលិតផល៖ សហរដ្ឋអាមេរិច
ចេញលក់ឆ្នាំ៖ ២០១៤
លក្ខណៈពិសេស៖ ផលិតចេញពីមាស ស្ពាន់ និងប្រាក់។

១៥. Beru Factor 001
តម្លៃ៖ ៣ម៉ឺនដុល្លារអាមេរិច ($30K)
ប្រេន៖ Factor
ផលិតផល៖ UK (អង់គ្លេស)
ចេញលក់ឆ្នាំ៖ ២០១៦
លក្ខណៈពិសេស៖ ខ្នងកង់ធ្វើពីសរសៃកាបូន និងហ្វ្រាំងកង់ពី កាបូនសេរ៉ាមិច។

១៦. Storck Fascenario.3 Platinum Aston Martin
តម្លៃ៖ ១ម៉ឹន៩ពាន់ដុល្លារ ($19K)
ប្រេន៖ Storck Bicycle
ផលិតផល៖ ប្រទេសអាល្លឺម៉ង់
ចេញលក់ឆ្នាំ៖ ២០១៧
លក្ខណៈពិសេស៖ ផលិតពីសរសៃកាបូនរឹងមាំ (Carbon Fiber Reinforced)។

១៧. Cervelo P5X Dura Ace Di2
តម្លៃ៖ ១ម៉ឹន៨ពាន់ដុល្លារអាមេរិច ($18K)
ប្រេន៖ Cervelo
ផលិតផល៖ ប្រទេសកាណាដា
ចេញលក់ឆ្នាំ៖ ២០១៦
លក្ខណៈពិសេស៖ តួធ្វើពីសរសៃកាបូន (Carbon Fiber)។

១៨. Pinarello Dogma F12 Disk
តម្លៃ៖ ១ម៉ឹន៤ពាន់ដុល្លារអាមេរិច ($14K)
ប្រេន៖ Pinarello
ផលិតផល៖ ប្រទេសអ៊ីតាលី
ចេញលក់ឆ្នាំ៖ ២០១៧
លក្ខណៈពិសេស៖ ផលិតពីសរសៃកាបូន (Carbon Fiber)។

១៩. Trek Madone SLR 9 eTap Project One
តម្លៃ៖ ១ម៉ឹន៤ពាន់ដុល្លារអាមេរិច ($14K)
ប្រេន៖ Trek
ផលិតផល៖ សហរដ្ឋអាមេរិច
ចេញលក់ឆ្នាំ៖ ២០២១
លក្ខណៈពិសេស៖ ផលិតចេញពីសរសៃកាបូន (Carbon Fiber)។

២០. Spyker Aeroblade
តម្លៃ៖ ១ម៉ឹន២ពាន់ដុល្លារអាមេរិច ($12K)
ប្រេន៖ Spyker
ផលិតផល៖ ប្រទេសហូឡង់
ចេញលក់ឆ្នាំ៖ ២០០៦
លក្ខណៈពិសេស៖ តួកង់ធ្វើពីទីតានីញ៉ូម (Titanium) និង តួកង់មុខធ្វើពីអាលុយមីញ៉ូម

ចុះអ្នកទាំងអស់គ្នាពេញចិត្តកង់ម៉ូតមួយណាដែរ!