ចង់លើសឈាម! ស្រលាញ់គ្នា៣ឆ្នាំ អូនម៉ី បង្ហាញអារម្មណ៍ពិតក្នុងចិត្ត ទៅគូស្នេហ៍

//s9.kh1.co/26/26f69e6823526c2a46902b681295985b8db66c14.jpg
តារា & កម្សាន្ដ

 ០៦-មករា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

នេះបានថាច្បាស់លាស់មែន! អៀ ម៉េងលិ និយាយអារម្មណ៍ពិតៗអំពីខ្លួននិង សង្សារបន្ទាប់ពីបានស្រលាញ់គ្នាអស់រយៈពេលដល់ទៅ៣ឆ្នាំកន្លងមក។

ភ្នំពេញ៖ កាលពីថ្មីៗនេះ តារាសម្តែងស្រីវ័យក្មេង អៀ ម៉េងលិ បានបង្ហោះរូបភាពជាមួយគូស្នេហ៍ ជាច្រើនសន្លឹកដែលបង្ហាញពីភាពស្អិតរមួតនិង សារខ្លីមួយដែលរៀបរាប់អំពីទំនាក់ទំនាក់ស្នេហាពួកគេទាំងពីរ ដែលបាននៅក្បែរគ្នា អស់រយៈកាល៣ឆ្នាំរួចមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាស្រីរូបនេះបានបង្ហាញសកម្មភាពផ្អែមល្ហែមខ្លះ លាយឡំនឹងការឈ្លោះទាស់ទែងគ្នាខ្លះ ជាមួយនឹងសង្សារ ដោយយើងអាចឃើញតាមរយៈរូបភាពពួកគេទាំងពីរអង្គុយក្បែរគ្នា នៅកន្លែងប្រាសាទមួយកន្លែង និងអមជាមួយនឹងសារខ្លីមួយផងដែរ។ ប៉ុន្តែទោះបីជាមានរឿងឈ្លោះគ្នាច្រើនក៏ពិតមែន នេះក្តីក៏គូស្នេហ៍មួយគូនេះនៅតែនៅក្បែរគ្នានិង ស្រលាញ់គ្នាដូចដើមរហូតដល់ចំណងស្នេហាកាន់តែរឹងមាំដល់សព្វថ្ងៃ​ ក្នុងរយៈ៣ឆ្នាំគឺមិនមែនតិចនោះទេ ដោយសារខ្លីនោះ កញ្ញាបានរៀបរាប់យ៉ាងច្បាស់ៗថា៖

ភ្លេចៗខ្លួនស្រលាញ់គ្នាបាន៣ឆ្នាំបាត់ហើយ លឿនណាស់ អូនសង្ឃឹមថាពួកយើងនិងអាចកាន់ដៃគ្នាទៅឆ្នាំក្រោយៗទៀត ទំរាំបាន៣ ឆ្នាំពិបាកណាស់ យំផង សើចផង ហើយអាចនិយាយបានថា ឈ្លោះគ្នា២ឆ្នាំកន្លះ ត្រូវគ្នាតែកន្លះឆ្នាំទេ តែទោះយ៉ាងណា ក៏ពួកយើងមិនទៅណាចោលគ្នា ឆ្នាំថ្មីជូនពរឲ្យ អូននិងបង មានស្នាមញញឹមឲ្យគ្នាបែបនេះរហូត។

អៀ ម៉េងលិ

បន្ទាប់ការបង្ហោះបែបនេះរួចមក ឃើញថាមានទស្សនិកជនជាច្រើន បានសម្តែងការត្រេកអរជំនួសសង្សារទាំងពីរ ដែល ទោះបីជាឈ្លោះគ្នាខ្លាំងយ៉ាងណាក៏នៅតែស្រលាញ់គ្នាដូចដើមដដែល ធ្វើឲ្យមានការច្រណែនពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

សង្សារនិង ម៉េងលិ
សង្សារនិង ម៉េងលិ
សង្សារនិង ម៉េងលិ
សង្សារនិង ម៉េងលិ
សង្សារនិង ម៉េងលិ
សង្សារនិង ម៉េងលិ
សង្សារនិង ម៉េងលិ
សង្សារនិង ម៉េងលិ
សង្សារនិង ម៉េងលិ
សង្សារនិង ម៉េងលិ
សង្សារនិង ម៉េងលិ
សង្សារនិង ម៉េងលិ
 ម៉េងលិនិង ម៉េងលិ
 ម៉េងលិនិង ម៉េងលិ
សង្សារនិង ម៉េងលិ
សង្សារនិង ម៉េងលិ
រូបដែលម៉េង លិ ទើបបង្ហោះ
រូបដែលម៉េង លិ ទើបបង្ហោះ
រូបដែលម៉េង លិ ទើបបង្ហោះ
រូបដែលម៉េង លិ ទើបបង្ហោះ
រូបដែលម៉េង លិ ទើបបង្ហោះ
រូបដែលម៉េង លិ ទើបបង្ហោះ
រូបដែលម៉េង លិ ទើបបង្ហោះ
រូបដែលម៉េង លិ ទើបបង្ហោះ
អៀ ម៉េងលិ( ហៅអូនមី)
Ly Rothpanha
P.H

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T