ជីវិតគេអើយ! គិតមកដល់ឆ្នាំថ្មី មាន សូនីតា ស្គាល់រសជាតិដើរលេង ប្រទេសក្រៅ ជិត៣០ប្រទេស

//s9.kh1.co/c7/c71fb6c2aa8261002e60c88e2234ce569a1bfc50.jpg
តារា & កម្សាន្ដ

 ០៥-មករា-២០២១ ២ល្ងាច · ៥ ឆ្នាំមុន

ដំណើរកម្សាន្តជុំវិញពិភពលោក ជាបំណងប្រាថ្នារបស់មនុស្សរាល់រូប ដែលមែងប្រាថ្នាធ្វើឲ្យបាននៅក្នុងការរស់នៅរយ:ពេលពេញមួយជីវិត

រាជធានីភ្នំពេញ :  ពុកម៉ែបងប្អូន ក៏ដូចជាប្រិយមិត្តដែលស្ថិតនៅក្នុង ស្រទាប់យុវវ័យពិតជាបានស្គាល់ច្បាស់នៅ រាជនីក្រមា មានសូនីតា ដែលជា តារាសម្តែងផ្ពាល់ខួច សម្លេងស្អក និងធ្លាប់ជាបេក្ខភាពប្រកួតនៅក្នុងកម្មវិធីFreshie Girls & Boys (season 8) ឆ្នាំ2009 ហើយថែមទាំងជាBrand Ambassador ឲ្យដល់ផលិតផលល្បីៗមួយចំនួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Freshie Girls & Boys (season 8) ឆ្នាំ2009
Freshie Girls & Boys (season 8) ឆ្នាំ2009

ថ្មីៗនេះ គឺកាលពីថ្ងៃទី៣១ ធ្នូ ២០២០ កន្លងទៅយោងទៅតាមគណនីហ្វេកបុកផ្លូវការរបស់រាជនីក្រមា មាន សូនីតា(Mean Sonyta)បានសរសេរចំណងជើងមួយឃ្លាជាភាសាអង់គ្លេសយ៉ាងដូចនេះថា :

23rd country I have traveled to the world ឬមានន័យជាខេមរភាសាថា (ប្រទេសទី ២៣ ដែលខ្ញុំបានធ្វើដំណើរទៅកាន់ពិភពលោក)

Mean Sonyta មាន សូនីតា

គួរកត់សម្គាល់ផងដែរថា កាលពីពេលថ្មីៗនេះរាជនីក្រមា មានសូនីតា បានធ្វើដំណើរទៅកាន់ប្រទេសរុស្សី ព្រមទាំងបានធ្វើការឆ្លងឆ្នាំនាទីក្រុង មូស្គូរ ដែលជារដ្ឋធានីរបស់ប្រទេសរុស្សី ផងដែរ ។

កញ្ញា មាន សូនីតា នៅរដ្ឋធានីមូស្គូ
កញ្ញា មាន សូនីតា នៅរដ្ឋធានីមូស្គូ

ក្រៅពីអាជីពជាអ្នកសិល្ប:កញ្ញា មាន សូនីតា ក៏ជាម្ចាស់អាជីវកម្មផ្ទាល់ខ្លួនផងដែរ គឺកញ្ញាជាម្ចាស់ហាង ផ្ទះស្រលាញ់ ព្រមទាំងជាសិល្បការនីខ្មែរម្នាក់ផងដែលៗធ្លាប់ទទួលបានការប្រោសព្រះរាជាទានឱកាសពីព្រះករុណា សម្តេចនរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ ព្រមទាំងសម្តេចយាយ ដោយទ្រង់ទាំងទ្វេបានប្រោសព្រះរាជទានជារាជានុញ្ញាតឲ្យចូលគាល់ និងសម្តែងការគួរសម ក្នុងការដែលកញ្ញា បានផ្តល់ជាអំណោយជាក្រមាទៅដល់ព្រះបរមរាជវាំងផងដែរ៕

កញ្ញា មានសូនីតា ចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទនរោត្តមសីហមុនី ព្រះមហាក្សត្រខ្មែរ
កញ្ញា មានសូនីតា ចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទនរោត្តមសីហមុនី ព្រះមហាក្សត្រខ្មែរ
កញ្ញា មានសូនីតា ចូលក្រាបបង្គំគាល់សម្តេចយាយ
កញ្ញា មានសូនីតា ចូលក្រាបបង្គំគាល់សម្តេចយាយ
មាន សូនីតា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T