ម្តាយ Justin Bieber ប្រតិកម្មបែបនេះ ក្រោយ​ឃើញ​កូន​សាក់​រូបផ្លែ Peach ​នៅលើកញ្ចឹងក

//s9.kh1.co/72/722894e7a8f1ab709579980fe8f1c8bfbd58d6d3.jpg
តារា & កម្សាន្ដ

 ៣០-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Justin Bieber បានអបអរសាទរការចេញផ្សាយបទថ្មីរបស់គាត់។ គាត់បានសាក់រូបផ្លែ Peach នៅលើ​ក​ដើម្បីទុកជា​អនុស្សាវរីយ៍

បរទេស ៖ Justin Bieber បានអបអរសាទរការចេញផ្សាយបទថ្មីរបស់គាត់។ គាត់បានសាក់រូបផ្លែ Peach នៅលើ​ក​ដើម្បីទុកជាអនុស្សាវរីយ៍។ ការសាក់រូបផ្លែឈើនេះនៅលើកញ្ចឹងកនេះ បានធ្វើឱ្យម្តាយរបស់គាត់មិនពេញចិត្ត​ឡើយ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=634,h=592,q=100/8f/8f2b7cb7e3e9a04ad09ec7998a18d838bcc760d7.jpg

តារាចម្រៀងប៉ុបវ័យ ២៧ ឆ្នាំរូបនេះបានចែករំលែករូបថតនៃការរចនារូបសាក់នៅលើបណ្តាញសង្គម Instagram ហើយម្តាយរបស់គាត់ឈ្មោះ Pattie Mallette ក៏បានបង្ហាញពីការមិនពេញចិត្តរបស់គាត់ភ្លាមៗផងដែរ​ដោយ​បានសួរទៅកូនគាត់ប្រុសថា​ "Don't you have enough yet?"​ ដែលចង់មានន័យថា "សាក់ប៉ុណ្ណឹងហើយមិនទាន់គ្រប់គ្រាន់ទៀតមែន?" ដោយបន្ថែមរូប emoji 🙁 ទៀតផង។

https://s9.kh1.co/__image/w=634,h=477,q=100/9d/9d34f774d3aab406343785b98224fd894c836032.jpg
https://s9.kh1.co/__image/w=634,h=247,q=100/b9/b97cdfdadfd278e87c9e0f3342c25aa9e809aa1d.jpg

Justin ធ្លាប់បានលើកឡើងរួចមកហើយថាគាត់កំពុងគិតអំពីការបង្កើតអនុស្សាវរីយចងចាំំណាមួយ​សម្រាប់​បទចម្រៀងថ្មីរបស់គាត់ ដោយបាននិយាយថា "Maybe I'll get like a small peach on my body somewhere." ដែលមានន័យថា "ប្រហែលជាខ្ញុំនឹងមានរូបផ្លែប៉េសតូចមួយនៅលើដងខ្លួន​របស់ខ្ញុំនៅកន្លែង​ណាមួយ"។

Justin Bieber with his mother Pattie Mallette and wife Hailey
Justin Bieber with his mother Pattie Mallette and wife Hailey

អ្នកគាំទ្ររបស់ចាស្ទីនក៏បានរិះគន់រូបគាត់ផងដែរ ដោយពួកគេបានចងចាំនូវពាក្យសន្យាមួយរបស់គាត់ ដោយមាន​ម្នាក់បានបញ្ចេញមតិលើរូបភាពរបស់គាត់ថា "You promised Hailey no more on the neck, So why?"​ "អ្នកបានសន្យាជាមួយ Hailey ហើយមែនទេថាហ្នឹងមិនមានស្នាមសាក់នៅលើកញ្ចឹងកទៀតទេ, ដូច្នេះហេតុអ្វី?"។

ហើយក៏មានមិតិមួយទៀតសសេរថា: "I THOUGHT HAILEY SAID NO MORE NECK TATTOOS."​ 

"ខ្ញុំគិតថា​ Hailey បាននិយាយថា កុំមានស្នាមសាក់នៅលើកញ្ចឹងកទៀតអោយសោះ"​៕

Suon Sopheak
OCTOB3R (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T