៧ របៀប ជួយ​​​ឱ្យ​អ្នក​ស្រស់ស្រាយ និង«គេង​លក់ស្រួល» ដោយ​​​មិន​​​បាច់​​លេប​​​ថ្នាំ​

//s9.kh1.co/82/828f76aadeefc35375bb70a94001cd2917addf07.jpg
យល់ដឹង

 ០៤-មករា-២០២១ ១០ព្រឹក · ៤ ឆ្នាំមុន

ជាទូទៅនៅពេលដែលដេកមិនលក់ ពួកគេតែតែប្រើប្រាស់នៅថ្នាំងងុយដេក (ថ្នាំពេទ្យ) មួយចំនួនសម្រាប់អោយដេកឆាប់លក់ ប៉ុន្តែថ្នាំទាំងនោះវានឹ​ងធ្វើឱ្យប៉ះពាស់សុខភាពនៅពេលក្រោយ

ជាទូទៅនៅពេលដែលគេងមិនលក់ មនុស្សមួយចំនួនតែតែប្រើប្រាស់ថ្នាំងងុយគេង (ថ្នាំពេទ្យ) ​សម្រាប់​អោយ​គេង​​ឆាប់​លក់ ប៉ុន្តែថ្នាំទាំងនោះវានឹងធ្វើឱ្យប៉ះពាស់សុខភាពនៅពេលក្រោយ។ ខាងក្រោមនេះជាវិធីងាយៗ​សម្រាប់ជួយ​អោយ​អ្នកដេកលក់ស្រួលដោយមិនបាច់ប្រើប្រាស់ថ្នាំ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
វិធីទីមួយ៖

ដើម្បីឆាប់ដេកលក់អ្នកអាច យកទឹកដោះគោស្រស់ ឬទឹកដោះគោឆៅ យកវាទៅកំដៅឱ្យក្ដៅអ៊ុនៗ ឬក្ដៅល្មមចំនួន​មួយ​កែវ ហើយផឹកវាមួយម៉ោងមុនអ្នកចូលដេក វានឹងជួយឱ្យអ្នកឆាប់ងងុយដេក និងដេកលក់ស្រួល។

ទឹកដោះគោស្រស់
ទឹកដោះគោស្រស់
វិធីទីពីរ៖

យកទឹកឃ្មុំចំនួនមួយគម្របដបទឹកសុទ្ធ ផឹកវាមុនអ្នកចូលដេក ឬយកទឹកឃ្មុំមួយគម្រប​ដប​ទឹកសុទ្ធដដែល​ទៅ​​លាយ​ទឹក​ក្ដៅអ៊ុនៗ ផឹកវាមុនអ្នកចូល​គេង វា​នឹង​ជួយ​ឱ្យអ្នកឆាប់ងងុយ។

ទឹកឃ្មុំ
ទឹកឃ្មុំ
វិធីទីបី៖

ស្តាប់ភ្លេង៖ ការស្តាប់ភ្លេងគឺជាវិធីពេញនិយមមិនថាមនុស្សចាស់ ឬកូនក្មេង វានឹងជួយឱ្យអ្នកឆាប់ដេកលក់​ជាក់ជា​មិន​ខាន។

ស្តាប់ភ្លេង
ស្តាប់ភ្លេង
វិធីទីបួន៖

ការហាត់ប្រាណ ជាវិធីមួយដែលជួយឱ្យអ្នកឆាប់ដេកលក់លឿនជាងគេ ព្រោះពេលដែលអ្នកហាត់ប្រាណ វាធ្វើអោយ​រាងកាយអ្នកអស់កំលាំង វាបញ្ចេញជាតិពុលចេញពីរាងកាយ ដែលជាហេតុធ្វើឱ្យរាងកាយអ្នកត្រូវការសម្រាក។ អ្នកគួរ​ហាត់ ២០ ទៅ ៣០នាទី មុន១ម៉ោងដែលអ្នកចូលដេក។

ហាត់ប្រាណ
ហាត់ប្រាណ
វិធីទីប្រាំ៖

ការមើលសៀវភៅ វាក៏ជាវិធីដើម្បីជួយឱ្យអ្នកឆាប់ដេកលក់ផងដែរ អ្នកត្រូវមើលសៀវភៅយាងហោចណាស់ក៏ ៣០នាទី មុននឹងអ្នកចូលដេក។ ការមើលសៀវភៅអាចឱ្យអ្នកដេកលក់ដោយមិនដឹងខ្លួនផងដែរ។

មើលសៀវភៅ
មើលសៀវភៅ
វិធីទីប្រាំមួយ៖

ការរួមភេទ៖ បើតាមការស្រាវជ្រាវ អ្នកដែលរួមភេទរួចនឹងឆាប់ដេកលក់ក្រោយពេលរួមភេទបាន ១០​ទៅ​១៥នាទី ព្រោះ​ការរួមភេទក៏ដូចជាការហាត់​ប្រាណ​ដែរ​។ សម្រាប់អ្នកដែលមិនមានដៃគូររួមភេទអាចជ្រើសយកការហាត់ប្រាណ​ជា​ការប្រសើរ។

រួមភេទ
រួមភេទ
វិធីទីប្រាំពី៖

រៀបចំបន្ទប់ដេក ពេលដែលបន្ទប់ដេករបស់អ្នកមានភាពស្អាត និងមានពន្លឺថ្ងៃចេញចូលគ្រប់គ្រាន់ វានឹងធ្វើអោយអ្នក​មាន​អារម្មណ៍ស្រស់ស្រាយ និងដេកលក់ស្រួល៕

បន្ទប់ដេក
បន្ទប់ដេក
Noy Vuthea
Noy Vuthea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T