តារាប្រុសរូបសង្ហាទាំងនេះ កំពុងមានហាងឆេងខ្លាំង ក្នុងវិស័យសម្ដែង!

//s9.kh1.co/88/88c187216f68ab0a05c6ca1f2dc53743dd6efa71.jpg
តារា & កម្សាន្ដ

 ០៣-មករា-២០២១ ១ល្ងាច · ៤ ឆ្នាំមុន

តារាសម្តែងប្រុសប្រចាំប៉ុស្តទូរទស្សន៍ Thai TV3 ទាំង១២ រូបនេះ កំពុងតែឆក់ទាញបេះដូង និងចំណាប់អារម្មណ៍ពីទស្សនិកជន ក្នុងពេលបច្ចុប្បន្ននេះ។

ថៃ ៖  Thai TV3 ជាប៉ុស្តិ៍ទូរទស្សន៍មួយ ស្ថិតនៅទីក្រុងបាងកក ប្រទេសថៃ ដែលបានផ្តល់ជូននូវ កម្មវិធីកម្សាន្តជាច្រើនដល់អ្នកទស្សនា។ ទន្ទឹមនឹងនោះ គេឃើញមានតារាប្រុសស្រីល្បីៗ បានសាងកេរ្តិ៍ឈ្មោះ ទទួលបានភាពល្បីល្បាញខ្លាំង ជាច្រើននាក់ផងដែរ សុទ្ធតែធំធាត់ឡើង នៅក្នុងប៉ុស្តិ៍ទូរទស្សន៍មួយនេះ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ក្នុងចំណោមតារាថៃល្បីៗជាច្រើន តារាប្រុសប៉ុន្មានដួងនេះ ត្រូវបានគេសង្កេតឃើញថា ពួកគេហាក់ទទួលបានការគាំទ្រច្រើន ពីសំណាក់យុវវ័យបច្ចុប្បន្ន ពួកគេថែមទាំងមានរូបរាង មុខមាត់ ស្រស់សង្ហា ត្រូវតាមស្ទីលដែលគេពេញនិយមទៀត រឹតតែធ្វើឲ្យពួកគេ ក្លាយជាចំណាប់អារម្មណ៍ពិសេស ពីអ្នកទស្សនាយ៉ាងច្រើន ​តាមរយៈការសម្តែងរបស់ពួកគេ៕

ចង់ដឹងថា តើតារាប្រុសទាំង១២​ រូប​ ដែលកំពុងមានឈ្មោះបោះសម្លេង នៅប៉ុស្តិ៍ទូរទស្សន៍ Thai TV3 មានតារារូបណាខ្លះ?

ទស្សនារូបភាពខាងក្រោម ៖

១. Pon Nawasch

ដើមឆ្នាំនេះ តារាប្រុសវ័យ ២៤ឆ្នាំរូបនេះ កំពុងត្រៀមបង្ហាញខ្លួនក្នុងរឿង Koo Wein និងរឿង Praomook។ 

Pon Nawasch
Pon Nawasch

២. Sarin Inpitar

ក្នុងវ័យ ២៥ឆ្នាំ​ តារាប្រុសសង្ហាររូបនេះ បានសម្តែងក្នុងរឿង The Miracle of Teddy Bear (ប្រភេទ BL) ជាមួយ Job Thuchapon ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

Sarin Inpitar
Sarin Inpitar

៣. August Vachiravit

ដូចគ្នានេះដែរ ក្នុងវ័យ ២៤ឆ្នាំ August Vachiravit បានសម្តែងក្នុងរឿង Mae Krua Kon Mai និង  Yommathoot Gub Poot Sao​។

August Vachiravit
August Vachiravit

៤. Mai Warit

Mai Warit លោកមានអាយុ ៣០ឆ្នាំ កំពុងសម្តែងក្នុងភាពយន្តថ្មី “Poot Maenam Khong” ជាមួយតារាស្រី Oom Eisaya​។ ដូចគ្នានេះដែរ រឿង “Mia Jum Pen” របស់លោក នឹងត្រូវចាក់ផ្សាយ នៅដើមឆ្នាំ ២០២១ ខាងមុខនេះនៅលើប៉ុស្តិ៍ TV3។

Mai Warit
Mai Warit

៥. Job Thuchapon

ក្នុងវ័យ ២៨ ឆ្នាំ លោក Job Thuchapon បានសម្តែងក្នុងរឿង “Luerd Chao Phraya” និងរឿង “The Miracle of Teddy Bear” ផងដែរ។

Job Thuchapon
Job Thuchapon

៦. Ice Panuwat

ដូចគ្នានេះដែរ លោក Ice Panuwat មានអាយុ ២៥ឆ្នាំ លោកកំពុងសម្តែងក្នុងរឿង “Keb Pandin” ជាមួយ Pon Nawasch និង Oom Eisaya។

Ice Panuwat
Ice Panuwat

៧. Kongthap Peak

Kongthap Peak ជាតារាសម្តែងប្រុសថ្មីថ្មោង នៅប៉ុស្តិ៍ទូរទស្សន៍ TV3 លោកបានបញ្ចប់ការសម្តែងរបស់ខ្លួន ក្នុងរឿង “Dare to Love: Hai Ruk Pipaksa” ជាមួយ Bella Ranee។

Kongthap Peak
Kongthap Peak

៨. Mean Phiravich

Mean Phiravich ក្នុងអាយុស្របាលនឹងតារាប្រុសផ្សេងទៀត តារាប្រុស ២២ឆ្នាំរូបនេះ បានចុះកុងត្រាជាមួយប៉ុស្តិ៍ TV3 ហើយលោកក៏បានសម្តែងជាតួរង ក្នុងរឿងថ្មី ចំណងជើង“Petchakard Jun Jao”។

Mean Phiravich
Mean Phiravich

៩. Kratingg Khunnarong

Kratingg Khunnarong មានអាយុ ២៤ឆ្នាំ លោកបានបញ្ចប់ការសម្តែង ក្នុងរឿងចំនួន ៣ គឺ រឿង “Piphob Himmaparn” រឿង “Praomook” និងរឿង ​“Theptida Pla Rah”។ ហើយឥលូវនេះ លោកបានសម្តែងក្នុងរឿងថ្មី គឺ “Kaen Ruk Salub Chata” ជាមួយ Bua Nalinthip។

Kratingg Khunnarong
Kratingg Khunnarong

១០. Ryu Vachirawich

ក្នុងវ័យ២០ឆ្នាំ តារាសម្តែងប្រុសរូបនេះ បានកំពុងសម្តែងក្នុងរឿងចំនួនពីរគឺ “Luerd Chao Phraya” និង “May December Romance”។

Ryu Vachirawich
Ryu Vachirawich

១២. Smith Paswitch

Smith Paswitch លោកមានអាយុ២០ឆ្នាំ លោកជាតារាប្រុសដែលចាប់ផ្តើមសម្តែងក្នុងរឿង “Toong Sanaeha” ហើយពេលថ្មីៗលោកនឹងសម្តែងក្នុងរឿងភាគថ្មីគឺ “Mummy Tee Ruk”

Smith Paswitch
Smith Paswitch

១៣. Tee Tanapon

Tee Tanapon មានអាយុប្រហាក់ប្រហែលនឹងតារាផ្សេងទៀតនេះ លោកបានល្បីឈ្មោះក្នុងរឿង “2  Moons”។ ឥលូវនេះលោកកំពុងសម្តែង ក្នុងរឿងថ្មី “Buppe Roi Rai” និង​រឿង “The Miracle of Teddy Bear”។

Tee Tanapon
Tee Tanapon
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T