មកដឹងអំពីប្រវត្តិនៃពិធីបុណ្យគ្រិស្តម៉ាស (Christmas)

//s9.kh1.co/3a/3ab5c21da4c833d41eb8d4c1f08a6f7aa53318a7.jpeg
យល់ដឹង

 ០៣-មករា-២០២១ ៧ល្ងាច · ៤ ឆ្នាំមុន

មកដឹងអំពីប្រវត្តិនៃពិធីបុណ្យគ្រិស្តម៉ាស (Christmas)

ជារៀងរាល់ឆ្នាំគ្រិស្តបរិស័ទ្ធតែងតែប្រារព្ធធ្វើពិធីបុណ្យនេះនៅថ្ងៃទិ២៥ ខែធ្នូដែលជាថ្ងៃខួបកំណើតរបស់ព្រះយេស៊ូវគ្រិស្ត។ ប្រជាជនកម្ពុជាខ្លះប្រារព្ធពិធីបុណ្យនេះទាំងមិនដឹងផងថាពិធីបុណ្យនេះគេធ្វើដើម្បីអ្វី ឬមានដើមកំណើតតាំងពីពេលណានោះទេ។ តទៅនេះ សូមអញ្ជើញមិត្តអ្នកអានទាំងអស់មកស្វែងយល់អំពីប្រវត្តិនៃពិធីបុណ្យគ្រិស្តម៉ាសទាំងអស់គ្នា!

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តើអ្វីទៅជាគ្រិសម៉ាស? 

នៅប្រទេសបារាំង គេហៅថាណូអែល ចំណែកឯដាណឺម៉ាក ហៅថា ជូល។ អ៊ីតាលីហៅថា ណាតាលេ អេស្ប៉ាញហៅថា ណាវឺដាដ ដែលមានន័យប្រហាក់ប្រហែលគ្នាថា ថ្ងៃកំណើតនៃព្រះយេស៊ូវ ប៉ុន្តែតាមពិតទៅគ្មាននរណាដឹងពិតប្រាកដពីថ្ងៃកំណើតរបស់ព្រះយេស៊ូវជាថ្ងៃណានោះទេ។ គេប្រារព្ធធ្វើពិធីនេះឡើងដើម្បីរំលឹកអំពីការប្រសូតរបស់ព្រះយេស៊ូវគ្រិស្ត ហើយថ្ងៃគ្រិស្តម៉ាសត្រូវបានគ្រិស្តបរិស័ទ្ធប្រារព្ធធ្វើជាទូទៅជារៀងរាល់ឆ្នាំ។ 

រូបតំណាង
រូបតំណាង

តើពិធីបុណ្យគ្រិស្តម៉ាសមានប្រវត្តិដូចម្តេច? 

កាលពីឆ្នាំ២២១នៃគ.ស ប្រវត្តិវិទូសម័យរ៉ូមម្នាក់ឈ្មោះ Sextus Julius Afrcanus បានកំណត់ក្នុងសៀវភៅប្រវត្តិពិភពលោករបស់គាត់ដោយយកថ្ងៃទី២៥ ខែធ្នូជាថ្ងៃបុណ្យគ្រិស្តម៉ាស។ ក្រោយៗមក បុណ្យនេះក៏ចេះតែកើនប្រជាប្រិយភាពខ្លាំងឡើងៗ ចាប់ពីសតវត្សទី៤ រៀងមកក្នុងអាណាចក្ររ៉ូម៉ាំង។ ឈានចូលដល់ពាក់កណ្តាលសតវត្សទី១៩ ពិធីបុណ្យគ្រិស្តម៉ាសបានប្រែក្លាយខ្លួនជាពិធីបុណ្យដែលមិនសូវទាក់ទងនឹងខាងសាសនាដូចមុនទៀត តែវាបានក្លាយជាទិវារីករាយក្នុងការប្តូរអំណោយគ្នាទៅវិញទៅមក ហើយក៏ជាពេលវាលាជួបជុំញាតិមិត្តដើម្បីទទួល ទានអាហារជាមួយគ្នាទៅវិញ។ សហរដ្ឋអាមេរិកបានប្រកាសដាក់បញ្ចូលបុណ្យគ្រីស្តម៉ាសជាបុណ្យជាតិនៅឆ្នាំ១៨៧០។ 

រូបតំណាង
រូបតំណាង

តើទិដ្ឋភាពទូទៅនៃបុណ្យគ្រិស្តម៉ាសមានសភាពដូចម្តេច? 

និយាយពីបុណ្យគ្រិស្តម៉ាស ចាំបាច់ត្រូវតែស្គាល់សាន់តាក្លូស ដែលជាតាចាស់ដុះពុកមាត់ ពុកចង្កា មានក្បាលពោះធំកំប៉ោង និងស្លៀកពាក់សម្លៀកបំពាក់ពណ៌ក្រហម។ គាត់ជាមនុស្សដែលគេ និយាយតៗគ្នាមកថា គាត់មានផ្ទះនៅឯតំបន់ប៉ូលដែលគ្របដណ្តប់ដោយទឹកកក។ ជារៀងរាល់ឆ្នាំនាយប់ថ្ងៃទី២៤ រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែធ្នូ សាន់តាក្លូសនឹងជិះរទេសដែលអូសដោយសត្វក្តាន់ដឹកកាដូយកមកចែកឲ្យក្មេងៗដែលប្រព្រឹត្តិល្អ មិនខ្ជិលច្រអូស ហើយអ្វីដែលសំខាន់នោះគឺថាក្មេងទាំងនោះត្រូវតែសរសេរសំបុត្រសុំអំណោយពីគាត់ផងដែរ។

គេនិទានប្រាប់ក្មេងៗថា សាន់តាក្លូសចុះតាមបំពង់ផ្សែងរួចយកកាដូទៅដាក់ក្រោមដើមស្រល់ ដែលគ្រួសារនីមួយៗ តុបតែងដោយអំពូលភ្លើង ខ្សែបូ និងផ្កាយផ្សេងៗ។ រួចរាល់ហើយសាន់តាក្លូសនឹងទទួលទាននំព្រមទាំងទឹកដោះគោដែលគេដាក់ឲ្យគាត់នៅលើតុ។

ក្រៅពីថ្ងៃបុណ្យនេះ សាន់តាក្លូសនៅផ្ទះរបស់គាត់ជាមួយភរិយា ដើម្បីផលិតវត្ថុកំសាន្តផ្សេងៗដោយមានពពួកទេវតាតូចៗចាំជួយគាត់ ដើម្បីទុកចែកឲ្យក្មេងៗនៅឆ្នាំក្រោទៀត។ នៅថ្ងៃបុណ្យណូអែល អ្នកដែលមិនទិញអ្វីអោយដល់អ្នកដទៃ គេតែងប្រដូចទៅនឹងមនុស្សកំណាញ់ស្វិត។ អំណោយសម្រាប់បុណ្យគ្រិស្តភាគច្រើនជាប្រដាប់ក្មេងលេងនិងគ្រឿងប្រើប្រាសដូចជា សម្លៀកបំពាក់ វិទ្យុ ឧបករណ៍តន្រ្តី និងកីឡាជាដើម៕

រូបតំណាង
រូបតំណាង
Oung Kosal
Joseph (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T