ទៅផ្សាររាល់ថ្ងៃពិបាករកនឹកថាត្រូវធ្វើម្ហូបអីដើម្បីញ៉ាំមែនទេ? តោះមករៀនធ្វើ ខសាច់ទាជាមួយទំពាំងក្រៀមផ្សិតខ្សិត ទាំងអស់គ្នាធានាថារសជាតិឆ្ងាញ់កប់ម៉ង។ ចាំកាលទៀតតោះ យកប៊ិចយកសៀវភៅមកកកត់គ្រឿងផ្សំនឹងរបៀបធ្វើទាំងអស់គ្នា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គ្រឿងផ្សំ៖
- ខ្ទឹមក្រហម
- មើមខ្ញី
- ខ្ទឹមស
- គល់ជីវ៉ាន់ស៊ុយ
- អំបិលម៉ុត់
- ម្រេចម៉ត់
- ម្សៅស៊ុប(ប៊ិចេង)
- ទឹកត្រី
- ស្ករត្នោត
- ទឹកប្រេងខ្យង
- សាច់ទា
- ផ្សិតខ្មៅ
- ទំពាំងក្រៀម។



របៀបចម្អិន៖
- ចាក់ប្រេងសណ្ដែកចូលឆ្នាំងដែលកំពង់ក្ដៅ បន្ទាប់មកយើងចាក់ ខ្ទឹមស ខ្ទឹមក្រហម ខ្ញី និងគល់ជីវ៉ាន់ស៊ុយចូលក្នុងឆ្នាំង ធ្វើការរំលីងគ្រឿងឲ្យឡើងក្រហមនឹងមានក្លិនឆ្ងុយ។
- បន្ទាប់ពីគ្រឿងខាងលើឡើងឆ្ងុយហើយយើងត្រូវដាក់ស្ករត្នោតចូល នឹងរំលីងឲ្យស្ករឡើងក្រហម ចាក់ទឹកត្រី ទឹកប្រេងខ្យង អំបិល ម្រេចនឹងប៊ីចេងចូលទៅក្នុងឆ្នាំង ធ្វើការកូរឲ្យល្បាយចូលគ្នា ។
- ចាក់សាច់ទាចូលក្នុងល្បាយខាងលើកូរឲ្យសព្វដើម្បីឲ្យចូលគ្រឿងគ្នាល្អ ចាក់ទឹកសចូលរួចធ្វើការរំងាស់រហូតដល់សាច់ទាផុយល្អ។
- បន្ទាប់ពីរំងាស់បានសាច់ទាផុយល្អហើយយើងចាស់ទំពាំងក្រៀមចូល ហើយរំងាស់ម្ដងទៀត បន្ទាប់មកទុកដល់វាផុយល្អទើបយើងចាក់ផ្សិតខ្មៅចូល។ ជាចុងបញ្ចប់ថែមថតគ្រឿងទេសតាមចំណង់ចំណូលចិត្តជាការស្រេច៕


