ពិធីការិនី និងជាអ្នកលើកទឹកចិត្តមនុស្សទូទៅ កញ្ញា នាង សុវឌ្ឍនា ហៅ ឌីជេ ណាណា ពេលនេះកំពុងតែមានសេចក្តីសុខយ៉ាងខ្លាំងជាមួយស្វាមី និងកូនប្រុសតែមួយគត់ដែលទើបនឹងមានអាយុជាង ៣ខែ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សត្បិតអីក្លាយជាអ្នកម្តាយក្នុងវ័យជាង ៣០ឆ្នាំ ក៏ពិតមែន ប៉ុន្តែអ្នកនាងនៅតែមានសុខភាពល្អ រឹងមាំ និងទទួលបានការថ្នាក់ថ្នមយ៉ាងយកចិត្តទុកដាក់ពីសំណាក់ស្វាមីរបស់អ្នកនាង។
យ៉ាងណាមិញអ្នកម្តាយពូកែវោហា នាង សុវឌ្ឍនា បានឱ្យដឹងថា “ទោះកូនខ្ញុំជាកូនប្រុសតែបើថ្ងៃក្រោយគេធ្វើខុស ខ្ញុំនឹងមិនកាន់ជើងគេឡើយ។ ការកាន់ជើងកូនខ្លួនឯងទាំងដឹងថាគេធ្វើខុស មិនមែនជាការស្រលាញ់កូនទេ តែជាការសាងកម្មឱ្យគេ ហើយខ្ញុំមិនចង់ឱ្យគេមានឈ្មោះជាមនុស្សគ្មានការទទួលខុសត្រូវឡើយ”។
ទាំងអស់នេះស្តែងឱ្យឃើញថា ឌីជេ ណាណា ជាមនុស្សដែលមានទំនួលខុសត្រូវជាម្តាយក្នុងការវែកញែករកហេតុ និងផល ដោយមិនកាន់ជើងកូននោះទេ ប្រសិនបើដឹងថាកូនខ្លួនឯងជាអ្នកសាងកំហុស។ វាក៏ជាផ្នែកមួយក្នុងការផ្ញើសារទៅកាន់អ្នកគាំទ្ររបស់អ្នកនាង ឱ្យយកគំរូតាមអ្នកនាងដើម្បីកុំឱ្យថ្ងៃក្រោយចង់និយាយពាក្យថាស្តាយក្រោយក៏យឺតពេលដែរ ព្រោះកូននឹងលែងមានការទទួលខុសត្រូវចំពោះកំហុសរបស់ខ្លួនឯងទៀតហើយ៕
សូមទស្សនារូបភាពខាងក្រោមនេះ៖