Liverpool បើកការចរចាយកខ្សែបម្រើ២នាក់ ត្រៀមជំនួសកន្លែង Wijnaldum

//s9.kh1.co/c9/c92d0dd7a3735f2c24a3905b5b04b138b9aa4752.jpg
កីទ្បា

 ២៣-ធ្នូ-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

Liverpool គ្រោងនឹងដាក់តម្លៃ ១៨ផានផោនយក Renato Sanches ពី Lille

អង់គ្លេស៖ ក្លិបហង្សក្រហម Liverpool កំពុងស្ថិតក្នុងការចរចាយកខ្សែបម្រើម្នាក់ពីក្លិប Lille របស់បារាំងគឺ កីឡាករ Renato Sanches ខណៈដែលអនាគតរបស់ខ្សែបម្រើ Georginio Wijnaldum ជាមួយ Liverpool នៅមិនទាន់ច្បាស់លាស់នៅឡើយទេព្រោះមកទល់ពេលនេះ Wijnaldum នៅមិនទាន់បន្តកុងត្រាថ្មីឡើយព្រោះរូបគេចង់ទៅចូលរួមជាមួយក្លិបអ្នកមានបុណ្យ Barcelona ក្រោមការដឹកនាំរបស់លោកគ្រូ Ronald Koeman ដែលធ្លាប់ជាគ្រូបង្វឹកនៅជម្រើសជាតិហូឡង់របស់គេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Renato Sanches
ខ្សែបម្រើ Renato Sanches

Liverpool មានគម្រោងទិញយកខ្សែបម្រើ Sanches មកជំនួសកន្លែង Wijnaldum ក្នុងតម្លៃ ១៨លានផោន(ស្មើនឹងប្រមាណ ២៤.១លានដុល្លារ) នេះបើយោងតាម Tuttomercatoweb។ គួរបញ្ជាក់ផងដែរថាខ្សែបម្រើសញ្ជាតិព័រទុយកាល់រូបនេះក៏ធ្លាប់ឈ្នះពាន Golden Boy Award ឆ្នាំ២០១៦ ផងដែរ។

ខ្សែបម្រើ  ជាមួយពាន Sanches Golden Boy 
ខ្សែបម្រើ  ជាមួយពាន Sanches Golden Boy 

Renato Sanchez បានផ្ទេរទៅលេងជាមួយក្លិប Swansea បន្ទាប់ពីក្លិបយក្ស Bayern Munich ដាក់ឲ្យខ្ចីជើងនៅឆ្នាំ ២០១៧ ប៉ុន្តែគេបង្ហាញខ្លួនបានតែ១២ប្រកួតប៉ុណ្ណោះនិងប្រឈមនឹងរដូវកាលមួយដ៏អាក្រក់នៅកីឡដ្ឋាន Liberty Stadium ។

ខ្សែបម្រើ Renato Sanches ​កាលខ្ចីជើងនៅ Swansea 
ខ្សែបម្រើ Renato Sanches ​កាលខ្ចីជើងនៅ Swansea 

ប៉ុន្តែយ៉ាងណាមិញ Sanches បានស្តារអាជីពរបស់គេឡើងវិញដោយលេងនៅ Ligue 1 របស់ បារាំង ជាមួយនឹងក្លិប Lille បន្ទាប់ពីចុះកុងត្រាទិញយកគេក្នុងតម្លៃដល់ទៅ ២៥លានអឺរ៉ូ(ស្មើនឹង៣០.៤ លានដុល្លារ) ធ្វើឲ្យរូបគេក្លាយជាកីឡាករថ្លៃបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។

ខ្សែបម្រើ Renato Sanches
ខ្សែបម្រើ Renato Sanches

Lille ជាក្លិបមួយក្នុងចំណោមក្លិបផ្សេងទៀតដែលកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច ហើយគេជឿថាបើ Liverpool ចង់បាន Sanches មែន ក្លិបគ្មានជម្រើសផ្សេងក្រៅពីលក់រូបគេដើម្បីយកប្រាក់ខ្លះមកទប់ទល់ស្ថានភាពដ៏អាក្រក់នេះ។

ខ្សែបម្រើ Renato Sanches
ខ្សែបម្រើ Renato Sanches

ក្រៅពី Renato Sanches ក្លិបហង្សក្រហម Liverpool ក៏ចាប់អារម្មណ៍ចង់ទិញយកខ្សែបម្រើពីក្លិប Aston Villa គឺ Jack Grealish ផងដែរខណៈដែលរូបគេរកគ្រាប់បាល់បាន៥គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន១២ប្រកួតក្នុងក្របខណ្ឌ Premier League ហើយ លោកគ្រូបង្វឹក Jurgen Klopp ក៏បានសរសើរខ្សែបម្រើសញ្ជាតិអង់គ្លេសម្នាក់នេះដែរ។

ខ្សែបម្រើ Jack Grealish
ខ្សែបម្រើ Jack Grealish

Jack Grealish ធ្លាប់់លេចឮពាក្យចចាមអារ៉ាមថាក្លិប Manchester United និង Manchester City សុទ្ធតែប៉ងចង់បានរូបគេប៉ុន្តែគ្មានភាគីណាអាចចំណាយលុយ៨០លានផោន(ស្មើនឹងប្រមាណ ១០៧.២លានដុល្លារ)នោះឡើយ៕

ខ្សែបម្រើ Jack Grealish
ខ្សែបម្រើ Jack Grealish

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T