បរទេស៖ បើនិយាយពីប្រភេទសត្វឆ្លាមសមុទ្រដែលមានទំហំធំៗ កាលពីសម័យមុន និង ពេលបច្ចុប្បន្នវាពិតជាមានទំហំខុសគ្នាឆ្ងាយណាស់ Megalodon គឺជាសត្វឆ្លាមសមុទ្រមួយក្នុងចំណោមសត្វសមុទ្រធំៗកាលពីសម័យបុរេប្រវត្ដិ វាត្រូវបានផុតពូជបាត់ពីផែនដីទៅហើយ។ Megalodon ចាប់ចំណីបានយ៉ាងស្ទាត់ជំនាញ ដែលមានភាពវ័យឆ្លាតនិងរហ័សទៀតផង ហើយសត្វសមុទ្រធំៗដូជ ជា ត្រីបាឡែនជាដើមសុទ្ធតែមិនអាចរួចជីវិតពីវាបានឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរឱ្យដឹងផងដែរថា ផូសុីលត្រីឆ្លាម Megalodon ត្រូវបានគេរកឃើញជាបន្ដបន្ទាប់ដែលគេអាចសន្និដ្ឋានបានថាវាអាចមានអាយុកាលដល់ទៅ ២៨ លានឆ្នាំមុនមកម្ល៉េះ តាមរយ:ផូសុីលដែលគេបានរកឃើញធ្មេញរបស់វាអាចមានប្រវែងដល់ទៅ ១៨ ស.ម ។ Megalodon ជាប្រភេទសត្វឆ្លាម ដែលសុីគ្រប់អ្វីៗទាំងដែលនៅក្នុងទឹក មិនថាតូចឬធំ រាប់ទាំងដូហ្វីន បាឡែន ត្រី អណ្តើកសមុទ្រ និងសត្វផ្សងទៀត រួមទាំងល្មូន សូម្បីតែពពួក Megalodon ដូចគ្នាផង។

យ៉ាងណាមិញ អ្នកវិទ្យាសាស្រ្ដបានបកស្រាយអំពីមូលហេតុដែលធ្វើឱ្យឆ្លាម Megalodon នេះផុតពូជ អាចជាកត្ដាមកពីបម្រែបម្រួលអាកាសធាតុ ដែលធ្វើឱ្យមហាសមុទ្រអាត្លង់ទិច និងមហាសមុទ្រប៉ាស៊ីហ្វិក ការធ្លាក់ចុះត្រជាក់ខ្លាំង ដែលនាំឱ្យសត្វនៅក្នុងទឹកក្តៅមួយនេះត្រូវផុតពូជ។ ហេតុផលផ្សេងទៀត គឺអាចជាការផុតពូជនៃបណ្តាពពួកសត្វដែលជាខ្សែចំណីរបស់វា ដែលនាំឱ្យវាផុតពូជដែរ។ ហេតុផលចុងក្រោយ ដែលហាក់ដូចជាមិនសូវសមហេតុផល គឺហ្វូងពួកបាឡែនរួមគ្នាដើម្បីធ្វើឱ្យពពួកឆ្លាមយក្សនេះផុតពូជ៕
