ក្រុមហ៊ុន តូតាល់កម្ពុជា បាននាំយកបច្ចេកវិទ្យាលាងសម្អាតរថយន្តទំនើបបំផុតលំដាប់ ព្រីមៀម ពីអឺរ៉ុប មកកាន់ប្រទេសកម្ពុជាហើយ! - Khmerload

ក្រុមហ៊ុន តូតាល់កម្ពុជា បាននាំយកបច្ចេកវិទ្យាលាងសម្អាតរថយន្តទំនើបបំផុតលំដាប់ ព្រីមៀម ពីអឺរ៉ុប មកកាន់ប្រទេសកម្ពុជាហើយ!

https://s9.kh1.co/40/40b49584befaff96567e531325eade052eb2d5c9.jpg
យានជំនិះ
 23-Dec-2020 12pm · a year ago

តូតាល់​កម្ពុជា​ គឺជាក្រុមហ៊ុនប្រេងឥន្ធនៈ​ឈានមុខគេលំដាប់អន្តរជាតិមួយនៅក្នុងប្រទេស​ ដែលកំពុងតែធ្វើទីផ្សារលើផលិតផលនិង​​សេវាកម្ម​ ដែល​ផ្តោត​សំខាន់​លើប្រេងឥន្ធនៈនិង​ប្រេង​រំអិល​ ​នឹងកំពុង​បើកសម្ពោធសេវាកម្មលាងរថយន្តដោយស្វ័យប្រវត្តិដំបូង​បំផុត​នៅក្នុងព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ តូតាល់​កម្ពុជា​ គឺជាក្រុមហ៊ុនប្រេងឥន្ធនៈ​ឈានមុខគេលំដាប់អន្តរជាតិមួយនៅក្នុងប្រទេស​ ដែលកំពុងតែធ្វើទីផ្សារលើផលិតផលនិង​​សេវាកម្ម​ ដែល​ផ្តោត​សំខាន់​លើប្រេងឥន្ធនៈនិង​ប្រេង​រំអិល​ ​នឹងកំពុង​បើកសម្ពោធសេវាកម្មលាងរថយន្តដោយស្វ័យប្រវត្តិដំបូង​បំផុត​នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

https://s9.kh1.co/__image/w=650,h=434,q=100/4e/4e085a1dc628d459ec7290908b8875023579e3b2.jpg
TOTAL Wash
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អំពី Total Wash


តូតាល់ គឺត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនលំដាប់ពិភពលោកដែលកំពុងកាន់កាប់ និងកំពុងធ្វើ​ ការវិនិយោគលើ​ឃ្លាំង​ស្តុកប្រេងឥន្ធនៈ​ ​ប្រេង​រំអិលនិង​ស្ថានីយ​​​ ប្រកប​ដោយ​ស្តង់ដារ​ខ្ពស់បំផុត ។ ក្រុមហ៊ុន តូតាល់ ក៏ផ្តល់ជូននូវសេវាកម្មចម្បងៗជាច្រើនទៀតទៅកាន់បណ្តាអតិថិជនជាច្រើនទូទាំងពិភពលោកផងដែរ។ យោងតាមការស្ទាបស្ទង់មតិ​អតិថិជនប្រចាំឆ្នាំដែលធ្វើឡើងដោយ Statista ក្នុងនាមជា TESTBILD បានបង្ហាញថា TOTAL Wash ដណ្តើមបានពានរង្វាន់ឆ្នើមជាក្រុមហ៊ុនដែលមានផលិតផល និងសេវាកម្មល្អឥតខ្ចោះលំដាប់ពិភពលោក (Best Quality Services) ៣ ឆ្នាំជាប់ៗគ្នាគិតចាប់តាំងពីឆ្នាំ ២០១៧ ដល់ ២០១៩ នៅក្នុងប្រទេសអាឡឺម៉ង់។ ឥឡូវនេះសេវាកម្មដ៏អស្ចារ្យនោះមានវត្តមានជា​ផ្លូវការ​​​នៅរាជធានីភ្នំពេញ​​​ក្នុងព្រះរាជាណាចក្រកម្ពុជាហើយ។

https://s9.kh1.co/__image/w=650,h=434,q=100/81/81ca596fcfe7bba85cd28f6f116bb27cd2ee5c52.jpg
TOTAL Wash

សេវាកម្មផ្សេងៗ

Total Wash មាន​កញ្ចប់សេវា​កម្ម​ ៣​ប្រភេទ​​សម្រាប់អតិថិជនដូចជា៖ លាងរហ័ស (Quick wash), លាងបែបស្តង់ដារ​ (Standard) និងលាងបែបព្រីមៀម (Premium) ជាមួយនឺ​ងតម្លៃសមរម្យបំផុត។ជាក់ស្តែងសម្រាប់សេវាកម្ម លាង​រហ័ស (Quick wash) មានតម្លៃចាប់ពី ១២០០០រៀល​​​ ដល់​​​​​ ២០០០០រៀល​​ ដែលធ្វើការលាងសម្អាតរថយន្តរបស់អ្នកបានស្អាតបំផុតហើយ​ចំណាយពេលប្រមា​ណជា ៦ នាទីប៉ុណ្ណោះ។​ ដោយឡែកសម្រាប់កញ្ចប់សេវាកម្ម លាងបែប ព្រីមៀម (Premium) វិញផ្តល់ជូននូវសេវាកម្មលាងសម្អាតពិសេសបំផុតជាមួយនឹង៖ ការសម្អាតផ្នែកខាងក្នុង ស្ទីម ខាត់ និងប៉ូលាឱ្យថ្មី។ Total Wash ផ្តល់ជូនសេវាកម្មលាងសម្អាតដោយប្រើបច្ចេកវិទ្យា ពពុះហ្វូម និងបច្ចេកវិទ្យាសម្ពាធទឹកខ្លាំង ដែលមានអានុភាពលាងសម្អាតរថយន្តរបស់លោកអ្នកបានស្អាតបំផុត ដូច្នេះទោះរថយន្តរបស់អ្នកប្រឡាក់ខ្លាំងប៉ុណ្ណាក៏អាចលាងបានស្អាតល្អ និងមើលទៅថ្មីដែរ!

https://s9.kh1.co/__image/w=650,h=438,q=100/0f/0f95ff5dbc84c839c222940c40dcb90f4f9ce9d4.jpg
តារាងតម្លៃ

លោក   Asif IQBAL ដែលជាអគ្គ​នាយកក្រុម​ហ៊ុន​ តូតាល់កម្ពុជា​ បានសម្តែងការរំភើបរបស់គាត់សម្រាប់ការខិតខំប្រឹងប្រែងចុងក្រោយនេះ ហើយលោកក៏កំពុងទន្ទឹងរង់ចាំនូវការរីកចម្រើនទៅមុខជាបន្តទៀត។ លោក Asif IQBAL ក៏បាន​បន្ថែមទៀតថា៖

“យើងខ្ញុំ​សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រ ជឿជាក់លើ ក្រុមហ៊ុន​តូតាល់កម្ពុជា​ តាមរយៈ ប្រេងឥន្ធនៈសម្រាប់រថយន្ត និងតម្រូវការប្រេងរំអិល។ ហើយឥឡូវនេះយើងកំពុងតែធ្វើការពង្រីកវិសាលភាពសេវាកម្មរប​ស់យើងឱ្យឈានដល់កម្រិតល្អបំផុតសម្រាប់អតិថិជនទាំងអស់ដោយផ្តល់ជូននូវសេវាកម្មលាងរថយន្តស្វ័យប្រវត្តិដ៏ទំនើបដំបូងគេបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា។ យើង​ពិតជាចង់ឃើញរថយន្តរបស់អតិថិជនទាំងអស់មើលទៅថ្មី និងមានផាសុកភាពក្នុងរយៈពេលតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ។”

  លោក   Asif IQBAL

លោកក៏បានមានប្រសាសន៍ទៀតថា 

“យើងពិតជាមានមោទនភាព និងរំភើបរីករាយក្រៃលែងដែលបានផ្តល់ជូននូវសេវាកម្មថ្មីមួយនេះសម្រាប់អតិថិជនទាំងអស់ក្នុងប្រទេសកម្ពុជា​ក្នុងឆ្នាំនេះ។ យើងប្តេជ្ញាចិត្តយ៉ាងមុតមាំថាធ្វើយ៉ាងណានឹងធ្វើឱ្យជីវិតរបស់ប្រជាជនកាន់តែមានភាពងាយស្រួល និងរីករាយ។”

    លោក   Asif IQBAL
https://s9.kh1.co/__image/w=650,h=415,q=100/72/72f7f829c2d4ce57c482232bfa487507a2fe917d.jpg
      លោក   Asif IQBAL

លោកបានបន្ថែមទៀតថា 

“រដូវភ្លៀងគឺតម្រូវឱ្យលោកអ្នកធ្វើការលាងសម្អាតរថយន្តញឹកញាប់ប្រសិនបើលោកអ្នកចង់ឱ្យរថយន្តថ្មីស្អាត។ នៅពេលថ្ងៃអាចនឹងសើម ហើយនៅតាមដងផ្លូវនឹងមានទឹកដក់ ឬភក់ដែលងាយនឹងធ្វើឱ្យរថយន្តប្រឡាក់​ ប៉ុន្តែជាមួយនឹងសេវាកម្ម និងបច្ចេកវិទ្យារបស់ TOTAL Wash ទោះរថយន្តរបស់អ្នកប្រឡាក់ខ្លាំងប៉ុណ្ណាក៏នៅតែអាចលាងសម្អាតបានស្អាតល្អ និងធ្វើឱ្យរថយន្តមើលទៅថ្មីពោរ​ពេញដោយផាសុកភាព​”។

      លោក   Asif IQBAL
https://s9.kh1.co/__image/w=650,h=434,q=100/2c/2cf808cc7f022bbf155d44557ac3b3a33ba4a480.jpg
TOTAL Wash

សូមបញ្ជាក់ថា TOTAL Wash មាន 2 ទីតាំងដំបូងគេ កំពុង​បើកដំណើរការនៅស្ថានីយ តូតាល់​ ពោធិចិនតុង​ទល់​មុខ​អគារ​អ៊ែត​វូត​​ និងមួយទីតាំងទៀតនៅស្ថានីយ​ តូតាល់​សាតូដូ​  ក្បែរអាង​ទឹក​ស្តាតអូឡាំពិច។ អ្វីដែលពិសេសបំផុតនៅ TOTAL Wash គឺផ្តល់ជូននូវកម្មវិធីប្រូម៉ូសិនពិសេសៗជាច្រើនដូចជា៖ លាងរថយន្តឥតគិតថ្លៃ និងការបញ្ចុះតម្លៃពិសេសជូនអតិថិជនទាំងអស់កំឡុងពេលបើកសម្ពោធនេះរហូតដល់អស់ពីស្តុក។

ព័ត៌មានទំនាក់ទំនងអំពី Total Wash
ផ្នែកប្រព័ន្ធផ្សព្វផ្សាយ៖ កញ្ញា ឆាយ​ កក្កដា  តាមរយៈលេខទូរស័ព្ទ៖ 061 555 185 ឬតាមរយៈ​

អ៊ីម៉ែល៖ [email protected]

https://s9.kh1.co/__image/w=650,h=405,q=100/ac/ac29e34156dec2d5c6bc7f9e66bb99c85c8a5f3a.jpg
TOTAL Wash
https://s9.kh1.co/__image/w=650,h=434,q=100/ae/ae8164a45130ed4e3e7124b74bc07ca07e08b5cb.jpg
TOTAL Wash
https://s9.kh1.co/__image/w=650,h=434,q=100/63/63968b7badcebfa214a05f599c332ead45298d90.jpg
TOTAL Wash
https://s9.kh1.co/__image/w=650,h=434,q=100/36/36bcaf68ed4a482331b753c86f27a7ec9ef3c333.jpg
TOTAL Wash
Khan Ratanakodum
ខាន់ រតនៈឧត្តម

អត្ថបទទាក់ទង