កញ្ញា ថន លក្ខិណា ជាតារាសម្តែងដែលមានប្រជាប្រិយភាពម្នាក់ តែនៅពេលនេះនាងងាកមកចាប់អាជីពជាពិធីការនីច្រើនជាងការសម្តែង ហើយចំពោះអាជីពជាពិធីការនីនេះ កញ្ញា ថន លក្ខិណា ទទួលបានការគាំទ្រច្រើនមិនចាញ់ការសម្តែងនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការកត់សម្គាល់ កញ្ញា ថន លក្ខិណា ជាតារាដែលចូលប្រឡូកក្នុងវិស័យសិល្បៈយូរគួរសមហើយ តែគេមិនដែលឃើញនាងបើកបង្ហាញទំនាក់ទំនងស្នេហាជាមួយបុរសណានោះទេ។ ជានិច្ចជាកាលគេតែងតែឃើញនាងទៅណាមកណាជាមួយអ្នកម្តាយ ឬក្រុមគ្រួសារ ហើយកាលពីម្សិលមិញ ថ្ងៃទី 21 ធ្នូ 2020 ជាថ្ងៃកំណើតរបស់នាង បងស្រីរបស់នាងដែលគេស្គាល់ថាជាពិធីការនីមួយរូបដែរគឺ អ្នកនាង ថន ដារ៉ា ព្រមទាំងអ្នកម្តាយ និងតារាសិល្បៈជាច្រើនបានធ្វើការ Surprise ខួបកំណើត កញ្ញា ថន លក្ខិណា ដល់ Studio ថត រហូតដល់នាងមានភាពភ្ញាក់ផ្អើល និងត្រេកអរសម្រក់ទឹកភ្នែកមិនឈប់តែម្តង។ តោះមើលរូបភាព និងវីដេអូខាងក្រោម៖






