ក្នាញ់ណាស់លោកអើយ ពេលកូនស្រីអាយុ ២​ខែរបស់ សួស វីហ្សា តុបតែងថតបែបនេះ

//s9.kh1.co/1b/1b7c1f3459af5d29472cf2d97cc2da989ac246fa.png
តារា & កម្សាន្ដ

 ២០-ធ្នូ-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ទើបតែបាន ២ ខែ តែកូនស្រីរបស់ សួស វីហ្សា ពិតជាគួរឲ្យខ្នាញ់ មើលទៅមានសាច់ មានឈាមទ្រលុកទ្រលុន ជាមួយស្ទាយ៍ថតរូបបែបនេះ

ភ្នំពេញ៖  ក្រោយពី​ តារាចម្រៀងស្រី នៅផលិតកម្ម រស្មីហង្សមាស  អ្នកនាង សួស វីហ្សា បានសម្រាលកូនស្រីម្នាក់  បានរយៈពេល ២ ខែរួចមក មហាជនតែងតែឃើញជារឿយៗ ដែលតារាស្រីរូបនេះ បានបង្ហោះរូប កូនស្រីចែកចាយ នៅលើបណ្តាញសង្គមផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង កាលពីថ្មីៗនេះ តារាស្រីរូបនេះ បានបង្ហោះរូបភាពកូនស្រីរបស់នាង ជាច្រើនសន្លឹក ដោយបាន ជាមួយការតុបតែងខ្លួន បែបប្លែកៗ លាយឡំជាមួយផ្កាពណ៌ស្វាយ មើលទៅពិតជាគួរឲ្យទាក់ទាញ  លើសពីនេះទៅទៀត ដែលបានបញ្ចេញសាច់ដ៏ទ្រលុកទ្រលុន ពិតជាគួរឲ្យក្នាញ់ ស្ថិតនៅក្នុង វ័យត្រឹមតែ ២​ ខែជាងប៉ុណ្ណោះ។

យ៉ាងណាមិញ ក្រោយពីឃើញបែបនេះ ប្រិយមិត្តទាំងអស់សុទ្ធសឹងតែ លើកឡើងថា អំពីមុខមាត់កូនស្រីរបស់នាង ថាពិតជាស្រស់ស្អាត និងគួរឲ្យក្នាញ់ និងបានសរសើរដល់អ្នកម៉ាក់សម័យថ្មីមួយរូបនេះ ពូកែរកម៉ូតទាន់សម័យថតរូបកូនស្រី ជាមួយស្ទាយ៍ប្លែកភ្នែក គួរឲ្យស្រលាញ់បែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

សួស វីហ្សា
សួស វីហ្សា
សួស វីហ្សា និងក្រុមគ្រួសារ
សួស វីហ្សា និងក្រុមគ្រួសារ
សួស វីហ្សា និងក្រុមគ្រួសារ
សួស វីហ្សា និងក្រុមគ្រួសារ
កូនស្រី របស់ សួស វីហ្សា
កូនស្រី របស់ សួស វីហ្សា
កូនស្រី របស់ សួស វីហ្សា
កូនស្រី របស់ សួស វីហ្សា
កូនស្រី របស់ សួស វីហ្សា
កូនស្រី របស់ សួស វីហ្សា
សួស វីហ្សា
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T