អង់គ្លេស៖ ក្លិបតោខៀវ Chelsea នឹងចូលប្រជែងជាមួយ ក្លិបបិសាចក្រហម Manchester United ក្នុងការប្រដេញយកខ្សែការពារពីក្លិប Westham នោះគឺកីឡាករ Declan Rice ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សRice ដែលមានអាយុ២១ឆ្នាំកំពុងផ្ទុះព័ត៌មានចចាមអារ៉ាមថារូបគេអាចនឹងវិលត្រឡប់ទៅកាន់ទឹកដី Stamford Bridge វិញកាលពីទីផ្សារដោះដូរកីឡាករនារដូវក្ដៅមុន។គួរបញ្ជាក់ផងដែរថាកាលមុន Rice ត្រូវក្លិប Chelsea បើកភ្លើងខៀវឲ្យចាកចេញតាំងពីគេនៅកីឡាករវ័យជំទង់។
យោងតាម The Manchester Evening News បានឲ្យដឹងថា Man UTD កំពុងដាក់រ៉ាដាស្វែងរកខ្សែបម្រើការពារ និង ខ្សែការពារ ហើយតំណែងទាំងពីរ គឺ Declan Rice សុទ្ធតែអាចលេងបាន។
យ៉ាងណាមិញ ក្លិបបិសាចក្រហម អាចនឹងចាត់ចែងបើកការចរចាយក Rice នៅរដូវក្ដៅឆ្នាំក្រោយ ឯណោះ បើទោះជា ខ្សែបម្រើការពារសញ្ជាតិអង់គ្លេស អាចនឹងចាកចេញពី West Ham នៅខែមករាខាងមុខនេះក៏ដោយ ដោយសារ Man UTD នៅជាប់វិបត្តិហិរញ្ញវត្ថុដែលបង្កឡើងដោយជំងឺកូវីដ១៩។
Rice បានក្លាយជាប្រធានក្រុម Westham បន្ទាប់ពី Mark Noble ហើយបានបង្ហាញទម្រង់លេងដ៏ល្អមួយគួរឲ្យកត់សម្គាល់ទើបទាក់ចិត្តក្លិបធំៗដូចជា Chelsea និង Manchester United ខណៈដែល Rice ជាប់កុងត្រាជាមួយ Westham រហូតដល់ឆ្នាំ២០២៤ឯណោះ ហើយបើសិនមានការផ្ទេរកើតឡើងមែន ក្លិបដែលចង់បានរូបគេអាចនឹងត្រូវចំណាយប្រាក់ច្រើនគួរសមដើម្បីរំដោះគេចេញពីក្លិបញញួរយក្ស។
ក្នុងនោះ លោកគ្រូបង្វឹក Frank Lampard របស់ Chelsea នៅតែជាអ្នកគាំទ្រម្នាក់របស់ Declan Rice និងចង់បានរូបគេមកចូលរួមជាមួយដែរ៕
ប្រភព៖ thesun