អ្នកណាខ្លះស្រលាញ់ឆ្មា? តោះ! មកមើលពូជឆ្មាច្រើនប្រភេទឃ្យូតៗ

//s9.kh1.co/2b/2b475970bb4199b044e05c51efbd747d8373fd7d.jpg
យល់ដឹង

 ១៨-ធ្នូ-២០២០ ៨ល្ងាច · ៥ ឆ្នាំមុន

អ្នកណាខ្លះស្រលាញ់ឆ្មា? តោះ! មកមើលពូជឆ្មាច្រើនប្រភេទឃ្យូតៗ

គ្រាន់តែនិយាយអំពីសត្វឆ្មា យើងដឹងច្បាស់ណាស់ថាអ្នកដែលស្រលាញ់ឆ្មាមានក្ដីស្រលាញ់ធំធេងណាស់ចំពោះសត្វចិញ្ចឹមក្នុងផ្ទះ ជាពិសេសគឺ សត្វឆ្មាតែម្ដង។ សត្វឆ្មា ជាសត្វមួយប្រភេទដែលគួរឱ្យស្រលាញ់ ឆ្លាតវៃ រហ័សរហួន ស្មោះត្រង់ និងមានក្ដីស្រលាញ់ជ្រាលជ្រៅចំពោះម្ចាស់។ មួយវិញទៀត វាចូលចិត្តស៊ីអាហារជាសាច់ គោ ត្រី និងសាច់ផ្សេង ហើយសត្រូវសួរពូជរបស់វា គឺសត្វកណ្ដុរ។ ឆ្មាមានច្រើនពូជអំបូរ និងមានរូបរាងខុសប្លែកពីគ្នា ដែលមើលទៅគួរឱ្យចាប់អារម្មណ៍បំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អត្ថបទមួយនេះ នឹងនាំអារម្មណ៍ទាំងអស់គ្នា មកស្គាល់ពូជសត្វឆ្មាប្លែកៗ នៅតាមតំបន់នានា៖

១.​ ឆ្មា មែនខុន (Maine Coon)

ជាសត្វឆ្មាមួយប្រភេទ ដែលមានដើមកំណើតមកពីសហរដ្ឋអាម៉េរិក ទោះបីវាមកពីប្រទេសបារាំងក៏ដោយ គេអាចកំណត់បានថា វាមានរូបរាងធំជាងគេក្នុងចំណោមសត្វឆ្មាក្នុងស្រុក មិនតែប៉ុណ្ណោះវាមានរូបរាងរឹងមាំ មានរោមវែងពណ៌ត្នោតនិងស ប៉ុន្តែវាក៏អាចនឹងពណ៌ប្រផេះ ក្រហម និងទឹកក្រូចផងដែរ។ ទំងន់របស់វា មានរហូតដល់ ១១គីឡូក្នុងអាយុត្រឹមតែ៤ឆ្នាំប៉ុណ្ណោះ។

ពូជឆ្មា មែនខុន Maine Coon
ពូជឆ្មា មែនខុន Maine Coon

២. ឆ្មា​ British Shorthair

ឆ្មាប្រភេទនេះ មានរោមពណ៌ប្រផែសខ្លីហើយក្រាស់ មានមុខធំ ភ្នែកពណ៌ទឹកក្រូច។ វាគឺជាពូជឆ្មាបុរាណបំផុតមួយដែលគេស្គាល់ ប៉ុន្ដែក្នុងសម័យទំនើបនេះ វានៅតែជាពូជដែលមានប្រជាប្រិយបំផុតនៅក្នុងប្រទេសកំណើតរបស់វាដែលត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាគ្រប់គ្រងសត្វឆ្មាអង់គ្លេស (GCCF)។

ពូជឆ្មា​ British Shorthair
ពូជឆ្មា​ British Shorthair

៣. ឆ្មា Bengal

ឆ្មា Bengal ជាឆ្មាកាត់ពីឆ្មាស្រុកកូនកាត់ និងជាពិសេសកាត់ពីឆ្មាខ្លារខិនអាស៊ី។​ ដោយសារវាជាកូនកាត់ច្រើន ដូច្នេះវាមានសម្បុរពណ៌មាស​ និងស្នាមអុចៗដូចខ្លារខិន។​ វាចូលចិត្ដលេងនៅទីវាលស្មៅធំទូលាយ និងចូលចិត្តគយគន់មើលបក្សី ជាពិសេស ចូលចិត្តហែលទឹកចាប់ត្រីក្នុងកែវដែលចិញ្ចឹម ប្រសិនបើម្ចាស់មិនប្រយ័ត្ននោះ។ មួយវិញទៀត ឆ្មានេះចូលចិត្តឱ្យគេយកចិត្តទុកដាក់ច្រើន វានឹងមានភាពសិទ្ធស្នាលជាមួយណាដែលចំណាយពេលច្រើនជាមួយវា។

ពូជឆ្មា Bengal
ពូជឆ្មា Bengal

៤. ឆ្មា Siamese

ប្រភេទឆ្មានេះ ជាពូជមួយក្នុងចំណោមពូជឆ្មាជាច្រើនដែលមានដើមកំណើតពីប្រទេថៃ (ពីមុនត្រូវបានគេស្គាល់ថាសៀម) ជាពូជមួយដែលមានប្រជាប្រិយបំផុតនៅអឺរ៉ុបនិងអាម៉េរិកខាងជើងនៅសតវត្សរ៍ទី ១៩ ។ វាមានភ្នែកខៀវខ្ចី ក្បាលរាងត្រីកោណ ត្រចៀកធំៗ រាងលូតខ្ពស់។

ពូជឆ្មា Siamese
ពូជឆ្មា Siamese

៥. ឆ្មា Scottish Fold

វាជាទូទៅមានភាពវៃឆ្លាត ទន់ភ្លន់ ហើយងាយសម្របខ្លួនទៅនឹងមនុស្ស និងស្ថានភាពថ្មីៗ។ វាស្មោះត្រង់ និងមានភាពល្អជាមួយមនុស្សនៅក្នុងគ្រួសារ។ វាមានភ្នែកធំ តែត្រចៀកតូច គួរឱ្យស្រលាញ់៕

ពូជឆ្មា Scottish Fold
ពូជឆ្មា Scottish Fold
ពូជឆ្មា មែនខុន Maine Coon
ពូជឆ្មា មែនខុន Maine Coon
ពូជឆ្មា Scottish fold
ពូជឆ្មា Scottish fold
 ឆ្មា Siamese
 ឆ្មា Siamese
ពូជឆ្មា Bengal
ពូជឆ្មា Bengal
Sa Teymas
ហេងមុន្នី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T