ទាំងនេះជាក្បាច់ហាត់ប្រាណល្អៗ សម្រាប់​មនុស្ស​វ័យចំណាស់

//s9.kh1.co/dd/dd0435134da7f381ee5279d49d543f0e0943378a.jpg
យល់ដឹង

 ១៦-ធ្នូ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

វ័យកាន់តែជ្រេ ហាត់ប្រាណក៏មិនអាចដូចក្មេងដែរ។ ក្មេងមានការហាត់របៀបក្មេង ឯមនុស្ស​វ័យចំណាស់​ក៏ដូចគ្នា។ យើងហាត់ខ្លួនឯង ឬមានចាស់ៗក្នុងផ្ទះ ដែលឧស្សាហ៍ហាត់ប្រាណ យើងគួរណែនាំការហាត់ដែលអត់ប៉ះពាល់ ឬលើសកម្លាំង។

វ័យកាន់តែជ្រេ ហាត់ប្រាណក៏មិនអាចដូចក្មេងដែរ។ ក្មេងមានការហាត់របៀបក្មេង ឯមនុស្ស​វ័យចំណាស់​ក៏ដូចគ្នា។ យើងហាត់ខ្លួនឯង ឬមានចាស់ៗក្នុងផ្ទះ ដែលឧស្សាហ៍ហាត់ប្រាណ យើងគួរណែនាំការហាត់ដែលអត់ប៉ះពាល់ ឬលើសកម្លាំង។ បើ​យើង​ជា​មនុស្ស​វ័យ​ចំណាស់​គួរជ្រើសការហាត់ណាដែលល្អសម្រាប់បេះដូង ឆ្អឹង ឬអវយវៈ អ៊ីចឹង “Hello គ្រូពេទ្យ” សូមណែនាំឲ្យសាកប៉ុន្មានវិធីនេះ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- ប្រភេទ ឬជម្រើស

លំហាត់ប្រាណសម្រាប់មនុស្សវ័យ​ចំណាស់​មាន ៣ ប្រភេទធំៗ៖-លំហាត់ប្រាណបែបអ៊ែរ៉ូបិក (Aerobic)៖ ល្អសម្រាប់បេះដូង និងសួត-លំហាត់ប្រាណពង្រឹងរាងកាយ៖ ល្អសម្រាប់ឆ្អឹង និងសាច់ដុំ-លំហាត់ប្រាណរក្សាតុល្យភាពរាងកាយ៖ ជួយរក្សាតុល្យភាពរាងកាយ ទប់ស្កាត់ការដួល និងរបួសដាច់រលាត់។ភាគច្រើនចាស់ៗទើបចាប់ផ្ដើមហាត់ ច្រើនបារម្ភឈឺខ្លួនខ្លាំង។ បើហាត់ប្រាណបានត្រឹមត្រូវ វាអាចទប់ទល់ស្ទើរតែគ្រប់ជំងឺទាំងអស់។

២- ហាត់បែបAerobic

ការហាត់បែបនេះមិនសូវដាក់សម្ពោធលើសន្លាក់ និងឆ្អឹងនោះទេ​។ ការ​ហាត់ប្រាណ​បែប Aerobic មានដូចជា ដើរ រត់តិចៗ ហែលទឹក ឬជិះកង់។ ពេលហាត់ ចង្វាក់បេះដូងដើរលឿនជាងមុន បង្កើនលំហូរឈាមដែលមានអុកស៊ីសែន​ និងសារធាតុចិញ្ចឹមរាងកាយ។ គួរចាប់ផ្ដើមពីជំហាន​តិចៗងាយៗ ទៅលំបាកបន្តិចម្ដងៗ។នេះជាតិចនិក៖– កំណត់គោលដៅមុនហាត់ ថាតើគួររើសយកការហាត់របៀបណា– ព្យាយាមហាត់ឲ្យបានយូររៀងរាល់សប្ដាហ៍ ដើម្បីឲ្យរាងកាយអាចទម្លាប់នឹងសកម្មភាពទាំងនោះ។

៣- ហាត់បែបពង្រឹងរាងកាយ

ពេលរាងកាយខ្សោយ សាច់ដុំក៏ខ្សោយ ឯឆ្អឹងក៏បាត់បង់ទម្ងន់ ហើយសរសៃពួរសន្លាក់ភ្ជាប់ឆ្អឹងនឹងឆ្អឹង និងសរសៃពួរភ្ជាប់សាច់ដុំនឹងឆ្អឹង កាន់តែខ្សោយ។ហាត់ពង្រឹងរាងកាយ អាចជួយឲ្យឆ្អឹងរឹងមាំ ហើយសាច់ដុំខ្លាំងជាថ្មី ហើយជួយពង្រឹងរាងកាយ និងការពារដង់ស៊ីតេឆ្អឹងធ្លាក់ទាប ដែលងាយនឹងបាក់ឆ្អឹងនោះឡើយ។ហាត់ប្រាណ​បែបពង្រឹងរាងកាយ មិនមែនមានន័យថា ជួយឲ្យក្លាយជាអ្នកលើកទម្ងន់ ឬមានសាច់ដុំធំៗនោះទេ។សកម្មភាពងាយៗ មាន ងើបអង្គុយ អង្គុយងើប​ៗ ដោយមានកាន់ដបទឹក។ បើ​យើង​ជា​មនុស្ស​វ័យចំណាស់​ ធ្វើម៉េចឲ្យហាត់ប្រាណបែបនេះ ហោចណាស់ ២ ដង ក្នុងមួយសប្តាហ៍ ប៉ុន្តែមិនមែនហាត់ពីរថ្ងៃជាប់គ្នាទេ សម្រាប់​ពេលដំបូងៗ។ យើងអាចហាត់ញឹក ឬច្រើនថ្ងៃជាងនេះបាន ពេលរាងកាយស៊ាំ។នេះជាតិចនិក៖គួរប្រើខ្សែទាញពិសេសដែលអាចបត់បែនបាន (Band) ជាជាងលើករបស់ធ្ងន់ផ្សេងៗ។

៤- ហាត់រក្សាតុល្យភាពរាងកាយ

ការ​ហាត់​ប្រាណ​បែបនេះ​ អាចរក្សាតុល្យភាពរាងកាយ និងការពារកុំឲ្យយើង​ងាយដួល។ វ័យកាន់តែច្រើន បើដួលអាចនាំឲ្យមានបញ្ហាសាច់ដុំធ្ងន់។ ការហាត់បែបនេះ មានដូចជា ឈរជើងមួយលាតដៃត្រដាង ឬ​ងើបឈរឡើង​ចុះ​ជា​ដើម​ ។ គួរហាត់ដើម្បីឲ្យសាច់ដុំ និងសរសៃយឺតល្អ អាចកម្ពៅសាច់ដុំ មុន ឬក្រោយពីហាត់បែប Aerobic (ដើរ រត់ ហែលទឹក ជិះកង់)។នេះជាតិចនិក៖– ហាត់ជិតជញ្ជាំង ឬកៅអី ដើម្បីបង្ការក្រែងលោដួល– ហាត់ល្មមៗ ឬមធ្យមបានហើយ កុំដាក់សម្ពោធលើរាងកាយខ្លាំងពេក– គួរមានស្បែកជើងកីឡា កង់ ឬ ឧបករណ៍ហាត់ផ្សេងទៀតឲ្យបានត្រឹមត្រូវ– បើមានអាការៈឈឺចាប់ ឈឺទ្រូង សន្លាក់ ពិបាកដកដង្ហើម ឬមានអារម្មណ៍ថាមិនស្រួល ហើយខ្សោយ កុំទ្រាំហាត់ទៀត។ភាពសកម្ម គឺល្អសម្រាប់សុខភាព ដូច្នេះគួរមានទម្លាប់ហាត់ប្រាណ និងស្វែងយល់ពីដំបូន្មានល្អៗ ដើម្បីឲ្យមានផលល្អ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T