សោកស្ដាយ តារា​សម្តែងជន​ជាតិ​អង់គ្លេស​ អ្នកស្រី ​Barbara Windsor ​ទទួល​មរណ​ភាពក្នុងវ័យ​ ​៨៣ ឆ្នាំ

//s9.kh1.co/5d/5d2d279d0a38ced85952f8fbdafa6e47d5eb0c2e.jpg
តារា & កម្សាន្ដ

 ១៤-ធ្នូ-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

លោកយាយ Barbara Windsor ដែលជាតារាសម្តែងស្រីជើងចាស់ជនជាតិអង់គ្លេសមួយរូបដែលល្បីក្នុងភាពយន្តរឿង "EastEnders" និង "Carry On" បានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ដោយសារជំងឺវង្វេងវង្វាន់នៅអាយុ ៨៣ ឆ្នាំ

ទីក្រុងឡុងដ៍៖ លោកយាយ Barbara Windsor ដែលជាតារាសម្តែងស្រីជើងចាស់ជនជាតិអង់គ្លេសមួយរូបដែល​ល្បីក្នុងភាពយន្តរឿង "EastEnders" និង "Carry On" បានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ដោយសារ​ជំងឺវង្វេងវង្វាន់នៅអាយុ ៨៣ ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្វាមីរបស់លោកយាយ Windsor គឺលោកតា Scott Mitchell ត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយ​ក្នុងស្រុកនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ "វាជាការសោកស្តាយយ៉ាងជ្រាលជ្រៅដែលខ្ញុំអាចបញ្ជាក់​បានថា ភរិយាជាទីស្រឡាញ់របស់ខ្ញុំ Barbara បានទទួលមរណភាពនៅម៉ោង ៨ និង ៣៥ នាទីល្ងាចថ្ងៃព្រហស្បតិ៍ទី ១០ ខែធ្នូនៅឯផ្ទះថែទាំនាទីក្រុងឡុងដ៍"។

លោកយាយ Barbara Windsor 
លោកយាយ Barbara Windsor 

គួររំលឹកផងដែរថាលោកយាយ Windsor ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺនេះក្នុងឆ្នាំ ២០១៤ ហើយបានផ្លាស់​ទៅ​រស់នៅក្នុងមណ្ឌលថែទាំមួយកាលពីដើមឆ្នាំនេះ។

លោកយាយWindsor កើតនៅ Shoreditch នៅភាគខាងកើតទីក្រុងឡុងដ៍ក្នុងឆ្នាំ ១៩៣៧ ហើយលោក​យាយ​បានទទួលកិត្តិនាមជាលើកដំបូងក្នុងការសម្តែងក្នុងខ្សែភាពយន្ដកំប្លែងរឿង "Carry On" ដែលក្រោយមក​ឈ្មោះ​របស់​គាត់ត្រូវបានគេស្គាល់ជាទូទៅថា Peggy Mitchell បន្ទាប់ពីគាត់បានសម្ដែងនៅក្នុងរឿង "EastEnders" របស់ ទូរទស្សន៍ BBC ៕

លោកយាយ Barbara Windsor និង ស្វាមី
លោកយាយ Barbara Windsor និង ស្វាមី
លោកយាយ Barbara Windsor និង ស្វាមី
លោកយាយ Barbara Windsor និង ស្វាមី
លោកយាយ Barbara Windsor និង ស្វាមី
លោកយាយ Barbara Windsor និង ស្វាមី
Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T