ប្រិយមិត្តប្រាកដជាបានស្គាល់ហើយថា លោក Tommy និងអ្នកនាង សួស វីសា តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស គឺជាគូស្វាមីភរិយាសិល្បៈដ៏ល្បីល្បាញ និងមានសុភមង្គលគ្រួសារគួរឱ្យច្រណែន ជាមួយនឹងវត្តមានកូនស្រីគួរឱ្យស្រលាញ់ជាចំណងដៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែក្រៅពីជាគូស្វាមីភរិយា ដែលមានភាពជោគជ័យនៅក្នុងការងារសិល្បៈ និងមុខជំនួញក្រៅសិល្បៈផងនោះ គូស្នេហ៍មួយគូនេះ ថែមទាំងមានទឹកចិត្តធ្វើកិច្ចការជួយសង្គម និងជួយអ្នកដែលមានជីវភាពក្រខ្សត់គួរឱ្យសរសើរខ្លាំងមែនទែន។ ដោយថ្មីៗនេះលោក Tommy និងអ្នកនាង សួស វីសា ថែមទាំងបានជួយសង់ផ្ទះជូនលោកតាកម្សត់ដែលនៅស្រុកកំណើតអ្នកនាង សួស វីសា ផ្ទាល់ក្នុងខេត្តស្វាយរៀងទៀតផង។
តាមរយៈគណនីហ្វេសប៊ុកលោក Tommy Real ស្វាមីអ្នកនាង សួស វីសា បានឱ្យដឹងថា៖ « លោកតាកំសត់នៅខេត្តស្វាយរៀងស្រុកកំណើតខាងប្រពន្ធខ្ញ៉ំ ឥឡូវខ្ញ៉ំបានជួយសាងសង់ផ្ទះអោយលោកតាកំសត់គ្មានផ្ទះជ្រកកោនបានរស់នៅមានបន្ទប់ទឹកមានកន្លែងស្នាក់នៅហើយ ទោះមិនបានផ្ទះធំខ្លាំងតែវាជាសទ្ធាទានបុណ្យកុសល ដែលខ្ញ៉ំបានសាងជូនលោកតាកំសត់ដែលគ្មានផ្ទះជ្រកកោននេះ សូមអោយលោកតារស់នៅមានសុខភាពល្អបានអាយុវែងផងចុះ ការសន្យាដែលភរិយាខ្ញ៉ំបានសន្យាថាជួយលោកតាហើយគាត់បានប្រាប់មកខ្ញ៉ំឥឡូវនេះខ្ញ៉ំបានអោយកូនចៅនាំជាងសាងសង់ធ្វើបានសំរេចអោយគាត់បាន ៩០%ហើយ សូមជូនបុណ្យកុសលទាំងអស់នេះកើតមានដល់ក្រុមគ្រួសារខ្ញ៉ំទាំងអស់និងពិសេសបងប្អូនជនរួមជាតិយើងទាំងអស់គ្នាផងចុះ ។
ថ្ងៃនេះជាថ្ងៃសីល៍ហើយសម្រាប់ការសាងសង់ផ្ទះជូនលោកតាកំសត់អត់មានដីនិងផ្ទះសំបែងជ្រកកោនឥឡូវនេះខ្ញ៉ំបានសាងសង់ជូនគាត់រួចរាល់ហើយ គាត់អាចចូលរស់នៅបានហើយសូមជូនបុណ្យកុសលដល់ក្រុមគ្រួសារខ្ញ៉ំ និងញាត្តិមិត្តបង ធ្វើបុណ្យសាងកុសលអោយច្រើនៗនោះជីវិតយើងក៏ទទួលបានផលបុណ្យក្តីសុខត្រឡប់មកវិញ »។
នេះស្តែងឱ្យដឹងថា ទាំងលោក Tommy និងអ្នកនាង សួស វីសា ដ្បិតតែជាតារាសិល្បៈ ដែលមានឈ្មោះល្បី និងមានជីវភាពប្រសើរមែន តែក៏មិនដែលភ្លេចធ្វើបុណ្យធ្វើទាន និងជួយអ្នកក្រខ្យត់នៅក្នុងសង្គមឡើយ ដែលជាទង្វើគួរឱ្យកោតសរសើរជាខ្លាំង៕