ភ្ញាក់​ផ្អើល! ​អេនជី ​ប្រកាស​វិល​ត្រឡប់​​ចូល​​សិល្បៈ​វិញ ​ក្រោយ​ការងារ​រក​ស៊ី​កាន់​តែ​រឹង​ដៃ​រឹង​ជើង​ (មាន​វីដេ​អូ)​

//s9.kh1.co/bf/bf63bed8f0f0c254d49969dad1abd03d73a21a5b.jpg
នារី

 ១៣-ធ្នូ-២០២០ ៦ល្ងាច · ៣ ឆ្នាំមុន

អតីតតារាចម្រៀងដែលកើតចេញពីផលិតកម្ម M អ្នកនាង អេនជី បានបាត់មុខពីវិស័យសិល្បៈទាំងស្រុង​ក្រោយពេល​ដែល​អ្នកនាងសម្រេចចិត្តបញ្ចប់ជីវិតនៅលីវ និងចាប់ផ្តើមការងាររកស៊ីរហូតរកពេលសម្រាប់សិល្បៈមិនបាននោះទេ។

អតីតតារាចម្រៀងដែលកើតចេញពីផលិតកម្ម M អ្នកនាង អេនជី បានបាត់មុខពីវិស័យសិល្បៈទាំងស្រុង ក្រោយពេល​ដែល​អ្នកនាងសម្រេចចិត្តបញ្ចប់ជីវិតនៅលីវ និងចាប់ផ្តើមការងាររកស៊ីរហូតរកពេលសម្រាប់សិល្បៈមិនបាននោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្ចាស់បទ “កុំទាន់បែកចិត្តពីអូន” រូបនេះក៏បានបញ្ជាក់ថា សិល្បៈជាការងារដែលអ្នកនាងស្រលាញ់ជាទីបំផុត ប៉ុន្តែអ្នក​នាងបែរជាគ្មានពេលសម្រាប់សិល្បៈទៅវិញ ដែលអាចនិយាយបានថា កំឡុងពេលដែលអ្នកនាងបាន​បញ្ឈប់ក៏មាន​ក្រុម​​ការងារទំនាក់ទំនងហៅឡើងច្រៀងគ្រប់កម្មវិធីដែរ តែអ្នកនាងបែរជាបដិសេធដោយសារមិនអាចដកដៃពីមុខ​របរ​សព្វថ្ងៃបានឡើយ។

ដោយឡែកដោយសារតែបច្ចុប្បន្នការងាររកស៊ីរបស់អ្នកនាងហាក់រឹងដៃរឹងជើងច្រើនហើយ អ្នកនាងក៏បានប្រកាសវិល​ត្រឡប់ចូលសិល្បៈវិញតាមរយៈ កម្មវិធី 3Fun ដើម្បីឱ្យផលិតករទូរទស្សន៍ផ្សេងៗបានដឹងពីដំណឹងដ៏រីករាយមួយនេះ។

គួរបញ្ជាក់ថា នេះជាលើកទីមួយហើយដែលអ្នកនាង អេនជី ឡើងកម្មវិធីក្រោយបញ្ចប់ជីវិតជាអ្នកសិល្បៈ​អស់រយៈ​ពេល​ជាង ០៤ឆ្នាំ មកនេះ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖

អ្នកនាង អេនជី និងស្វាមី
អ្នកនាង អេនជី និងស្វាមី
អ្នកនាង អេនជី និងស្វាមី
អ្នកនាង អេនជី និងស្វាមី
អ្នកនាង អេនជី ស្វាមី និងពិធីករ
អ្នកនាង អេនជី ស្វាមី និងពិធីករ
អ្នកនាង អេនជី ស្វាមី និងពិធីករ
អ្នកនាង អេនជី ស្វាមី និងពិធីករ
អ្នកនាង អេនជី ស្វាមី និងពិធីករ
អ្នកនាង អេនជី ស្វាមី និងពិធីករ
អ្នកនាង អេនជី ស្វាមី និងពិធីករ
អ្នកនាង អេនជី ស្វាមី និងពិធីករ
វីដេអូ
អេន ជី
Srun Songyou
សមុទ្រ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T