រឿង ៦យ៉ាងដែលមនុស្សប្រុសល្អអាចធ្វើបាន ដើម្បីរក្សាស្នេហាឱ្យយូរអង្វែង

//s9.kh1.co/f3/f3a7c60abef7da72f299993d966336ce1f674529.png
យល់ដឹង

 ១១-ធ្នូ-២០២០ ៣ល្ងាច · ៥ ឆ្នាំមុន

មនុស្សប្រុសល្អ មិនមែនជាមនុស្សដែលមិនធ្លាប់ "ធ្វើខុស" តែជាមនុស្សដែលធ្វើខុសហើយហ៊ាននឹង "សូមទោស" ។

មនុស្សប្រុសជាប្រភេទមនុស្ស ដែលមានសារៈសំខាន់ និងជាមេដឹកនាំតាំងពីបុរាណកាលមកដល់បច្ចុប្បន្ននេះ លើគ្រប់វិស័យ។ ដោយឡែកនៅក្នុងនោះផងដែរមនុស្សប្រុសទាំងអស់ក៏តែងតែជួបនូវបញ្ហាក្នុងរឿងស្នេហាផងដែរ ពីព្រោះបើសិនពួកគេមានស្នេហាហើយ ពួកគេគឺត្រូវកែប្រែទម្លាប់អាក្រក់របស់ពួកគេចេញដើម្បីមនុស្សស្រីដែលគេស្រលាញ់ុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះជារឿង ៦ យ៉ាងដែលមានតែមនុស្សប្រុសល្អប៉ុណ្ណោះអាចធ្វើទៅបាន៖ 

១.  មនុស្សប្រុសគ្រប់រូបមិនមែនមិនដែលមិនធ្លាប់ "ធ្វើខុស" នោះទេ តែក្នុងនាមជាមនុស្សប្រុសល្អគេតែងនិយាយពាក្យ "សូមទោស" នៅពេលដែលពួកគេធ្វើខុសចំពោះមនុស្សជុំវិញខ្លួនគេ។

២. មនុស្សប្រុសល្អជាមនុស្សដែលព្រម "ទទួលស្គាល់" និង "ទទួលស្តាប់" គ្រប់រឿងពីគូស្នេហ៍ និងជួយរកដំណោះស្រាយឱ្យនាងបាននៅពេលនាងត្រូវការជំនួយពីអ្នក។

ទី៣. មនុស្សប្រុសដែលល្អ និងមិនស្រលាញ់មនុស្សស្រីដែលល្អគ្រប់យ៉ាងនោះទេ  តែ គាត់នឹងស្រលាញ់តែមនុស្សស្រីម្នាក់ហើយស្រលាញ់គ្រប់យ៉ាងដែលនាងមានដល់ពីបំផុត  ។

៤ .មនុស្សប្រុសល្អ ជាមនុស្សដែលនៅក្បែរៗនាង គ្រប់ពេលដែលនាង "មិនសប្បាយចិត្ត" ។

៥. មនុស្សប្រុសល្អ ជាមនុស្សដែលមាន "ស្នេហ៍ស្មោះ" និង "រក្សាស្នេហា" នេះទុកយ៉ាងល្អបំផុត។

៦. មនុស្សប្រុសល្អ អាចជាមនុស្សប្រុស "ធម្មតា" មិនមែន "ព្រះអង្គម្ចាស់" តែគាត់នឹងអាចធ្វើឲ្យនាងក្លាយជា "ព្រះនាង" របស់ពួកបាន។

រូបតំណាង
រូបតំណាង

មនុស្សប្រុសគ្រប់រូបសុទ្ធតែអាចក្លាយជាមនុស្សល្អ និងមាន ៦ចំណុចខាងលើនេះបាន នៅពេលអ្នកជួបជាមួយមនុស្សស្រីច្បាស់លាស់ហើយអាចស្រលាញ់ និងនៅក្បែរអ្នកបានពេញមួយជីវិត។ ហើយប្រុសល្អនេះគេនឹងមិនដែលចង់ក្បត់ចិត្តភរិយា មិនថាក្នុងករណីអ្វីក៏ដោយ គេនិងមើលថែនាងតែម្នាក់រហូតដល់ស្លាប់រៀងៗខ្លួន៕ 

Khum Thida
Ms Orange (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T