ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ សង្កេតឃើញថា ពិធីការិនី ស៊ឹម សូលីកា និងស្វាមី ព្រមទាំងកូនស្រី ត្រូវបានហ្វេនៗចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើជីវិតគ្រួសារដ៏មានសុភមង្គល ប្រកដដោយភាពឡូយឆាយគួរឲ្យច្រណែនយ៉ាងខ្លាំង ដោយតារារូបនេះ តែងបង្អួតសម្ភារៈនិយមថ្លៃៗ និងរស់នៅក្នុងយ៉ាងធំស្កឹមស្កៃជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង កាលពីមុននេះបន្តិច សូលីកា និងគ្រួសារ បានត្រលប់មកជាមួយភាពភ្ញាក់ផ្អើលសាជាថ្មី ដោយបានបង្ហោះរូបភាពជាច្រើនសន្លឹកក្នុងបណ្ដាញសង្គម បង្ហាញពីទិដ្ឋភាពពិធីអញ្ជើញព្រះសង្ឃ សូត្រមន្តក្នុងគេហដ្ឋានរបស់នាងផ្ទាល់តែម្ដង។
អ្វីដែលពិសេស ក្នុងពិធីនេះដែរ ឃើញមានរូបភាពរថយន្តសេរ៊ីថ្មី Bentley យ៉ាងថ្មីស្រឡាង ពណ៌ស ចតទុកក្នុងផ្ទះ មានចងខ្សែបូពណ៌ក្រហម ដែលអាចមើលដឹងថា ជារថយន្តដែលទើបនឹងទិញថ្មីជាមិនខាន។ តាមរយៈនោះដែរ ក្រោយពីឃើញរូបថតប៉ុន្មានសន្លឹកនេះភ្លាម មានប្រិយមិត្តជាច្រើនសរសើរដល់ជីវិតហ៊ឺហាររបស់ រូបនាងនិងគ្រួសារ មិនដាច់ពីមាត់នោះទេ ព្រោះបើតាមដឹង រថយន្តសេរ៊ីទំនើបBentley នេះមានតម្លៃរាប់ម៊ឺនដុល្លារឯណោះ៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖