ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ លោក ជំទាវ ស្រីតូច ចំណាន ជាមួយស្វាមី អ្នកឧកញ៉ាគិត ម៉េង បានធ្វើឲ្យប្រិយមិត្តទាំងអស់ ចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយជីវិតគ្រួសារដ៏មានសុភមង្គល ដោយតែងបង្ហាញសកម្មភាពសាមញ្ញៗ ប៉ុន្តែ ពោរពេញដោយភាពផ្អែមល្ហែមគ្រប់ពេលតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង នាថ្ងៃនេះដែរ ត្រូវនឹងថ្ងៃទី១០ខែធ្នូ ឆ្នាំ២០២០ ដែលជាឱកាសទិវាសិទ្ធិមនុស្សអន្តរជាតិ អ្នកឧកញ៉ាគិត ម៉េង បានបង្ហោះរូបភាពជាមួយភរិយា និងគ្រួសារទាំងមូលជាច្រើនសន្លឹក អមដោយសកម្មភាពពោរពេញដោយសេចក្ដីសុខយ៉ាងខ្លាំង។
មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលកាន់តែគួរឲ្យភ្ញាក់ផ្អើលនោះគឺ តាមរយៈរូបភាពប៉ុន្មានសន្លឹកនោះដែរ អ្នកឧកញ៉ាគិត ម៉េង ភ្ជាប់មកជាមួយពាក្យពេចន៍យ៉ាងមានន័យជ្រាលជ្រៅ អានហើយចង់លើសជាតិស្ករទាំងព្រឹកថា៖
អាចនិយាយបានថា ក្រោយពីប្រិយមិត្តក្នុងបណ្ដាញសង្គមបានឃើញ និងអានសារដ៏រំភើបនេះហើយ ប្រាកដជាមានចិត្តលួចច្រណែនជាមួយជីវិតគូស្វាមីភរិយាមួយនេះ ក៏ដូចជាសរសើរមិនដាច់ពីមាត់គ្រប់ៗគ្នា៕