យល់ដឹង៖ ជាទូទៅមនុស្សរស់នៅលើពិភពលោកនេះ ដាច់ខាតត្រូវតែមានភាពប្រាស្រ័យទាក់ទងគ្នា រាប់អានគ្នា។ ហើយអ្នកខ្លះទៀតបានគិតថា ទាំងនេះគឺជាព្រហ្មលិខិតដែលអាចឲ្យមនុស្សម្នាក់ៗបានស្គាល់គ្នា។ អាចនិយាយបានថា មិត្តភក្តិខ្លះគឺមានភាពស្និទ្ធិស្នាលជាងបងប្អូនបង្កើតទៀត ព្រោះពួកគេយល់ពីអារម្មណ៍យើង យល់ពីភាពលំបាក និងដឹងពីយើង បើទោះបីជាពួកគេមិនជាប់សាច់ឈាមនឹងយើងក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ពាក្យថាមិត្តគឺងាយនឹងនិយាយ ងាយនឹងរក ប៉ុន្តែអ្វីដែលពិបាកនោះគឺថា តើយើងអាចរក្សាមិត្តភាពបានយូរអង្វែងកម្រិតណា? ដូច្នេះ បើចង់ឲ្យមិត្តភាពរបស់អ្នករាប់អានគ្នាយូរ ដាច់ខាតត្រូវប្រកាន់ភ្ជាប់នូវចំណុចទាំង ៤ សំខាន់ៗខាងក្រោមនេះ ៖
១. ការជ្រើសរើសមិត្តភក្តិ
គួរជ្រើសរើសមនុស្សដែលមានចរិតលក្ខណៈដូច ឬស្រដៀងនឹងអ្នក ទើបអាចដឹង និងយល់ពីគ្នាបានច្បាស់ ពិសេសនិយាយស្រួលយល់ពីគ្នា។

២. ត្រូវប្រកាន់ភ្ជាប់នូវពាក្យសច្ចៈ
ដូចពាក្យចាស់ថា ”មនុស្សយកសម្តីដំរីយកភ្លុក” បើសន្យាហើយ ត្រូវតែធ្វើបើទោះជាកិច្ចការនោះសម្រេច ឬមិនសម្រេចក៏ដោយ។ ដូច្នេះបើរាប់អានមិត្តដែលមានសម្តីក្រលិចក្រលុច នោះអ្នកនឹងខកចិត្តនៅថ្ងៃណាមួយជាក់ជាមិនខាន។

៣. ត្រូវឲ្យតម្លៃគ្នាទៅវិញទៅមក
ទោះជាមិត្តនឹងគ្នាក៏ដោយ ក៏មិនត្រូវប្រើពាក្យអសុរោះទៅកាន់គ្នា ហើយក៏មិនត្រូវនិយាយហែកកេរ្តិ៍គ្នាប្រាប់អ្នកដទៃដែរ។

៤. ការបើកចិត្តឲ្យទូលាយ
មនុស្សគ្រប់គ្នាតែងតែមានកំហុសគ្រាន់តែតិច ឬច្រើន។ ពេលខ្លះ អំពើល្អរបស់គេគរដូចភ្នំ គ្រាន់តែកំហុសមួយសោះអ្នកប្រកាន់ខឹងយកទោសពៃរ៍ ដោយគ្រាន់តែកំហុសបន្តិចបន្តួចសោះ៕
