ប្រសិនបើអ្នកកំពុងរស់នៅកន្លែងដែលមានជាតិពុលច្រើន អ្នកគួរផ្លាស់ប្ដូរមកញុំាអាហារទាំងប៉ុន្មានមុខនេះ ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំ និងកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគដែលបណ្តាលមកពីការបំពុលបរិយាកាស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១ ខ្ញី

ខ្ញីត្រូវបានគេស្គាល់ថា ជាឱសថបុរាណមួយប្រភេទ ដែលមានប្រសិទ្ធិភាពខ្ពស់ក្នុងការជួយព្យាបាលជម្ងឺផ្ដាសាយក្អក និងជួយប្រឆាំងនឹងការរលាក ហើយឬសរបស់វា អាចជួយកម្ចាត់ជាតិពុលចេញពីផ្លូវដង្ហើមបានយ៉ាងល្អទៀតផង។ វាសម្បូរទៅដោយជាតិវីតាមីន និងសារធាតុរ៉ែ ដូចជាម៉ាញ៉េស្យូម ប៉ូតាស្យូម បេតាការ៉ូទីន និងជាតិស័ង្កសី ដែលសុទ្ធសឹងតែអាចជួយក្នុងការថែរក្សាសុខភាពសួតរបស់អ្នក។ អ្នកអាចសាកល្បងដោយបន្ថែមខ្ញីទៅក្នុងតែ និងម្ហូបរបស់អ្នកបាន។
២ រមៀត

រមៀតជួយកាត់បន្ថយការរលាក និងកកស្ទះដែលបណ្តាលមកពីជម្ងឺផ្លូវដង្ហើម។ សមាសធាតុសកម្មនៅក្នុងរមៀត ជួយទៅសំអាតសួតដោយធម្មជាតិ។ វាក៏ជួយក្នុងការបង្កើតភាពស៊ាំ និងបន្សាបជាតិពុលនៅក្នុងខ្លួនផងដែរ។ អ្នកអាចលាយរមៀត ឬម្សៅរបស់វា ជាមួយទឹកដោះគោជូរ ទឹកក្រឡុក ឬក៏ម្ហូបអាហាររបស់អ្នកបាន ។
៣ ទឹកឃ្មុំ

ទឹកឃ្មុំគឺជាទឹកស្ករធម្មជាតិ ដែលមានជំនាញខាងប្រឆាំងបាក់តេរី ហើយជួយក្នុងការកាត់បន្ថយបញ្ហាផ្លូវដង្ហើម។ វាជួយទៅសំអាតផ្លូវដង្ហើម និងថែរក្សាសុខភាពសួតរបស់អ្នក។ ពិសារទឹកឃ្មុំមួយស្លាបព្រាជាមួយទឹកក្តៅអ៊ុនៗ អាចជួយទៅសម្អាតសួត និងជួយកម្ចាត់ជំងឺផ្តាសាយក្អក។
៤ ខ្ទឹមស

ខ្ទឹមសមានសមាសធាតុដ៏ពូកែមួយ ហៅថាអាលីស៊ីន ដែលដើរតួជាភ្នាក់ងារសំលាប់មេរោគ និងជួយព្យាបាលការឆ្លងមេរោគផ្លូវដង្ហើម។ វាជួយឲ្យការដកដង្ហើម មានភាពរលូនល្អ និងជួយទៅកាត់បន្ថយការរលាក និងហានិភ័យនៃជំងឺមហារីកសួត។ ខ្ទឹមស សាកសមបំផុតសម្រាប់អ្នកជំងឺហឺត។
៥ តែបៃតង

តែបៃតង ជួយក្នុងការសម្រកទំងន់ និងកាត់បន្ថយការរលាក។ ការទទួលទានតែបៃតងពីរដងក្នុងមួយថ្ងៃ អាចជួយឲ្យសួតរបស់អ្នកដំណើរការបានល្អ៕