គ្រួសារ Goal! អេនជី ដឹកដៃគ្រួសារទៅសម្រាកលំហែកាយនៅមាត់សមុទ្រយ៉ាងស្រស់ស្រាយ - Khmerload

គ្រួសារ Goal! អេនជី ដឹកដៃគ្រួសារទៅសម្រាកលំហែកាយនៅមាត់សមុទ្រយ៉ាងស្រស់ស្រាយ

https://s9.kh1.co/b6/b628bfa03a254b5b3210d14010e8ec6a8acbf286.jpg
នារី
 30-Nov-2020 1pm · a year ago

អេនជី ដឹកដៃគ្រួសារទៅសម្រាកលំហែកាយនៅមាត់សមុទ្រយ៉ាងស្រស់ស្រាយ!

ភ្នំពេញ៖ បន្ទាប់ពីរៀបមង្គលការ និងសម្រាលកូនប្រុសមានមុខមាត់គួរឲ្យក្នាញ់រួចមក សង្កេតឃើញថាអតីតតារាចម្រៀង អេនជី កាន់តែមានក្តីសុខ មានសុភមង្គល ហើយពិសេសនោះគឺមានស្វាមីដែលផ្តល់ក្តីស្រលាញ់ និងយកចិត្តទុកដាក់យ៉ាងពេញទំហឹង ធ្វើឲ្យហ្វេនៗ និងមហាជនជាច្រើននាំគ្នាច្រណែននឹងជីវិតរបស់អ្នកនាងយ៉ាងខ្លាំងតែម្តង។

តួយ៉ាង​ បើងាកមកមើលពីសម្រស់ក្រោយពីសម្រាលកូនរួច អ្នកម្តាយសម័យថ្មីរូបនេះដូចជាមិនប្រែ និងមិនបាក់សម្រស់ទៅណាសោះ គឺមានតែប្លែក និងស្រស់ស្អាតជាងមុនទៅទៀត។ រីឯការតុបតែងខ្លួនវិញគឺលេចធ្លោ ស៊ីវិល័យ ហាយសូរគួរឲ្យចាប់អារម្មណ៍តែម្តង ជាហេតុធ្វើឲ្យអ្នកនាងនៅតែទទួលបានការចាប់អារម្មណ៍ និងការគាំទ្រពីមហាជនស្ទើរតែគ្រប់មជ្ឈដ្ឋាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នៅមុននេះបន្តិច អេនជី បានបង្ហោះរូបជាច្រើនសន្លឹកជាមួយនឹងគ្រួសារបណ្តូលចិត្ត ក្នុងដំណើរកម្សាន្តនៅឯឆ្នេរសមុទ្រដ៏ស្រស់ស្រាយ ស្រស់បំព្រង ពោរពេញដោយក្តីស្រលាញ់ និងក្តីសុខខ្លាំងមែនទែន៕    

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ ៖

https://s9.kh1.co/__image/w=650,h=366,q=100/2b/2b79cb9e13f892d4afdb085d3a35ab0fec08ddca.jpg
អេនជី និងស្វាមី
https://s9.kh1.co/__image/w=650,h=366,q=100/8c/8c82cfdda6e3f8f5e3154fa3c4b606c7c00309d5.jpg
អេនជី និងស្វាមី
https://s9.kh1.co/__image/w=650,h=1156,q=100/61/618a4dd64b2fb0c94623714c5683c9252962162b.jpg
អេនជី ជាមួយនឹងគ្រួសារ
https://s9.kh1.co/__image/w=650,h=366,q=100/91/918b045809a968287a236318711515311143159a.jpg
អេនជី ជាមួយនឹងគ្រួសារ
អេន ជី
Sour Chandara
Chhiro (C)

អត្ថបទទាក់ទង