គួរឲ្យសរសើរ និងដកជាប់ក្នុងបេះដូងមហាជន! ព្រោះតែទង្វើមួយរបស់ សុភ័ក្រ សុកុម៉ា ធ្វើទៅលើកុមារីម្នាក់

//s9.kh1.co/d6/d6788bddf14c291502cb3370589788159bb949ff.jpg
នារី

 ៣០-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

គួរឲ្យសរសើរ និងដកជាប់ក្នុងបេះដូងមហាជន! ព្រោះតែទង្វើមួយរបស់ សុភ័ក្រ្ សុកុម៉ា ធ្វើទៅលើកុមារីម្នាក់ !

ភ្នំពេញ៖ តារាស្រីពហុជំនាញ សម្បុរស្រអែម កាយវិការក្រមិចក្រមើមដ៏គួរឲ្យស្រលាញ់ សុភ័ក្រ កុសុម៉ា ជាតារាស្រីដែលសមត្ថភាពខ្ពស់សម្បូរបែបទាំងការច្រៀង និងជាពិធីការិនីពូកែវោហាស័ព្ទ ប្រសព្វខាងកំប្លែងស្ងួត ពិសេសថែមទាំងមានភាពរួសរាយរាក់ទាក់ទៅកាន់មនុស្សជុំវិញខ្លួន ដែលទាំងនេះធ្វើឲ្យ សុភ័ក្រ កុសុម៉ា ទទួលបានការគាំទ្រ និងប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មួយរយៈនេះសង្កេតឃើញថា តារាស្រីរូបនេះពិតជាមមាញឹកយ៉ាងខ្លាំងទាំងការងារក្នុងរង្វង់សិល្បៈ និងកម្មវិធីតូចធំផ្សេងៗជាច្រើន។

ជាក់ស្តែងប៉ុន្មានថ្ងៃមុននេះក៏បានលេចវីដេអូមួយក្នុងកម្មវិធី «តូចតែខ្លាំង» របស់ស្ថានីយ៍ទូរទស្សន៍​ PNN ដែលមាន កុសុម៉ា ជាគណកម្មការ។

តួយ៉ាង នៅក្នុងវីដេអូនោះ តារាស្រីរូបនេះ គឺបានធ្វើនូវទង្វើមួយទៅកាន់កុមារី យ៉ុង ស្រីនីត។ ដោយពេលនោះ កុសុម៉ា បានសួរទៅកាន់កុមារីរូបនោះថា "ស្រីនីត ពិបាកពាក់ស្បែកជើងកែងមែនអត់? បើពិបាកពាក់ប្អូនអាចដោះវាចេញបាន ដើម្បីកុំឲ្យមានអារម្មណ៍ទើសទាល់"។  ភ្លាមនោះស្រាប់តែ កុសុម៉ា គឺបានស្ទុះឡើងទៅលើឆាក រួចអង្គុយចុះដើម្បីជួយដោះស្បែកជើងកែងឲ្យប្អូនស្រី យ៉ុង​ ស្រីនីត តែម្តង។

នេះគឺជាទង្វើមួយដែល សុភ័ក្រ កុសុម៉ា ពិតជាបានឆក់យកបេះដូងទស្សនិកជន អ្នកគាំទ្រ និងមហាជនរាប់លានអ្នកលាន់មាត់សរសើរពីទង្វើរបស់នាងស្ទើរតែគ្រប់ៗគ្នា។ ក្នុងនោះមហាជនមួយចំនួនក៏បានលើកឡើងថា ថ្វីបើគាត់ជាតារាល្បីមួយរូប ដែលមានកេរ្តិ៍ឈ្មោះបោះសម្លេង ប៉ុន្តែគាត់មិនរើសអើង ថែមទាំងមានភាពរួសរាយរាក់ទាក់ថែមទៀតផង៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ ៖

សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា និងប្អូនស្រី យ៉ុង ស្រីនីត
សុភ័ក្រ កុសុម៉ា និងប្អូនស្រី យ៉ុង ស្រីនីត
កុសុម៉ា អង្គុយដើម្បីដោះស្បែកជើងឲ្យប្អូនស្រី យ៉ុង ស្រីនីត
កុសុម៉ា អង្គុយដើម្បីដោះស្បែកជើងឲ្យប្អូនស្រី យ៉ុង ស្រីនីត
កុសុម៉ា អង្គុយដើម្បីដោះស្បែកជើងឲ្យប្អូនស្រី យ៉ុង ស្រីនីត
កុសុម៉ា អង្គុយដើម្បីដោះស្បែកជើងឲ្យប្អូនស្រី យ៉ុង ស្រីនីត
សុភ័ក្រ កុសុម៉ា
Sour Chandara
Chhiro (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T