អ៊ីតាលី៖ កាលពីម្សិលមិញនេះ ខណៈពេលដែលក្រុមការងាររបស់ក្លិប AS Roma កំពុងសាងសង់ទីលានថ្មីបន្ថែម ពួកគេក៏បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះជាច្រើនគ្រាប់ដែលសល់ពីសង្គ្រាមលោកលើកទី២ កប់ក្នុងដីនៅបរិវេណហ្វឹកហាត់របស់ក្លិបផ្ទាល់តែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញក្រោយឃើញបែបនេះ ពួកគេក៏បានហៅក្រុមមន្ត្រីជំនាញមកធ្វើការដោះគ្រាប់ទាំងនោះចេញ ដោយសុវត្ថិភាព និងមិនប៉ះពាល់ដល់អាយុជីវិតនរណាម្នាក់នោះទេ។ គួរបញ្ជាក់ដែរថាគ្រាប់ទាំងអស់ដែលបានរកឃើញមានចំនួនសរុប២០គ្រាប់ និងគ្រាប់នីមួយៗមានប្រវែងប្រមាណជា៣០សង់ទីម៉ែត្រ៕
ប្រភព៖ thesun