ភ្នំពេញ៖ តារាសម្ដែង និងពិធីករដ៏មានឈ្មោះល្បីល្បាញក្នុងសង្គមសិល្បៈ លោក ប៉ែន ចំរ៉ុង ពេលនេះ តារារូបនេះកំពុងកសាងជីវិតគ្រួសារយ៉ាងមានក្ដីសុខតែម្ដង។ មិនតែប៉ុណ្ណោះ កាលពីពេលថ្មីៗនេះ លោកទើបតែទទួលបានសមាជិកថ្មីបន្ថែមចូលមកក្នុងជីវិត គឺជាកូនស្រីគួរឲ្យស្រលាញ់ម្នាក់។ ជាមួយគ្នានេះដែរ ក្រោយមានកូន គេឃើញតារារូបនេះ តែងតែបង្ហោះរូបភាពបង្ហាញពីសុភមង្គលក្នុងគ្រួសារជាញឹកញាប់ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក កាលពីម្សិលមិញនេះ ក៏ជាថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍១ឆ្នាំ របស់លោក ប៉ែន ចំរ៉ុង ដោយតារារូបនេះ បានបង្ហោះវីដេអូខ្លីមួយនិយាយពីអារម្មណ៍ផ្ទាល់ខ្លួនទៅកាន់ភរិយា និងសរសើរពីប្រពន្ធពេញៗមាត់យ៉ាងដូច្នេះថា៖
គួរបញ្ជាក់ផងដែរថា លោក ប៉ែន ចំរ៉ុង មិនត្រឹមតែបង្ហោះសារនិយាយពីអារម្មណ៍ខ្លួនទៅកាន់ភរិយាប៉ុណ្ណោះទេ តែតារារូបនេះ បាននាំភរិយាទៅញ៉ាំអាហារពេលល្ងាចជាមួយគ្នាយ៉ាងរ៉ូមែនទិកតែម្ដង។ ក្នុងនោះដែរ តារារូបនេះ បានបង្ហាញវីដេអូខ្លួនទៅកាន់ភរិយា ខណៈដែលប្រពន្ធលោក ឃើញវីដេអូនេះហើយញញឹម លាយឡំនឹងតឹកភ្នែកដោយក្ដីរំភើបថែមទៀតផង៕
សូមទស្សនារូបភាពខាងក្រោម៖