បារាំង៖ កីឡាករខ្សែប្រយុទ្ធសញ្ជាតិបារាំងទាំងពីរគឺ Antoine Griezmann និង Kylian Mbappe បានប្រើប្រាស់បណ្ដាញសង្គម Twitter ដើម្បីបង្ហាញគោលជំហរមួយ បន្ទាប់ពីបែកធ្លាយវីដេអូ ប៉ូលិសបារាំង ធ្វើសកម្មភាពវាយដំទៅលើបុរសម្នាក់នៅទីក្រុង ប៉ារីស ដែលហេតុការណ៍នេះកើតឡើង កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា កន្លងទៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះក្រៅពី Mbappe និង Griezmann កីឡាករ Benjamin Mendy មកពីក្លិបមេឃខៀវ Manchester City និង Alexander Lacazette មកពីក្លិប Arsenal ក៏បានចេញមុខប្រតិកម្មមិនពេញចិត្ត ទៅលើទង្វើរ ប៉ូលីសបារាំងវាយតប់អ្នកនិពន្ធទំនុកភ្លេងម្នាក់នោះផងដែរ។
ពេលនេះពួកគេបានជូនដំណឹងដល់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសបារាំងនោះគឺ លោក Gerald Darmanin ឲ្យចាត់វិធានការទៅលើបញ្ហានេះ។ ក្រោយមក លោក Gerald បានប្រកាសក្នុង Twitter របស់លោកថាការស៉ើបអង្កេតកំពុងតែចាប់ផ្ដើម ហើយប៉ូលិសបារាំងសរុបទាំងអស់បីនាក់កំពុងត្រូវបានបញ្ឈប់ពីការងារបណ្ដោះអាសន្ន។
និយាយពី ជនរងគ្រោះ ដែលមានឈ្មោះថា Michel វិញគឺលោកបាននិយាយថា ខណៈពេលលោកកំពុងធ្វើដំណើរត្រឡប់មកពីស្ទីដយូ៉ ក្នុងទីក្រុងប៉ារីសវិញ ស្រាប់តែមានប៉ូលិសបារាំងបីនាក់បានរុញគាត់ឲ្យដួល ហើយបង្ខាំងគាត់អឹបខ្នងនឹងជញ្ជាំង បន្ទាប់មកក៏ធ្វើសកម្មភាពវាយដំលើរូបគាត់តែម្ដង។
កាំមេរ៉ា CCTV បានចាប់ហេតុការណ៍ទាំងអស់នេះ និងបានបង្ហាញរូបភាពប៉ូលិសក្នុងឯកសណ្ឋានពីរនាក់និង ក្រៅឯកសណ្ឋានម្នាក់ បានដាល់ទៅលើ Michel និងវាយគាត់ដោយប្រើដំបង។
Michel ក៏បាននិយាយថាខ្លួនបានឮសំឡេងជេរចេញពីពួកប៉ូលិសទាំងបីនាក់នោះដែរដែលភាគច្រើនទាក់ទិនទៅនឹងរឿងរើសអើងពូជសាសន៍។
ជនរងគ្រោះ បាននិយាយថា៖
បន្ទាប់ពីប៉ូលិសនោះចាកចេញទៅអស់ដោយសារតែមានការជួយពីសំណាក់អ្នកផ្សេងទៀត ប៉ូលិសនោះក៏វាយបង្អួចនិងបោះឧស្ម័នបង្ហូរទឹកភ្នែកចូលមក។
Michel ត្រូវបានចាប់ខ្លួនយកមកសាកសួរអស់រយៈពេល៤៨ម៉ោង ចុងក្រោយប៉ូលិសក៏ដោះលែងរូបគេវិញដោយគ្មានដាក់ទោសអ្វីទាំងអស់។
រូបភាពវីដេអូហេតុការណ៍នោះបានបង្ហោះគគ្រឹកគគ្រេងលើបណ្ដាញសង្គម នៅព្រឹកថ្ងៃព្រហស្បត្តិ៍ និងបន្តផ្ទុះឡើងកក្រើកពេញប្រទេសបារាំង។
Mbappe បានសរសេរពាក្យមួយប្រយោគក្នុង Twitter ភ្ជាប់មកជាមួយនឹង វីដេអូហេតុការណ៍នោះថា៖
ដោយឡែក ខ្សែប្រយុទ្ធ Griezmann ក៏បានចែករំលែកវីដេអូនោះដោយភ្ជាប់ជាមួយសារថា៖
ស្រាប់តែ Benjamin Mendy ឆ្លើយតបថា ៖
Alexander Lacazette ក៏បាន Tweet ដោយដាក់សញ្ញាទឹកមុខខឹង ជាការឆ្លើយតបផងដែរដើម្បីជាការឆ្លើយតបទៅនឹងវីដេអូដែលកំពុងផ្ទុះក្នុងប្រព័ន្ធបណ្ដាញសង្គម។
ប្រភព៖ goal