ថៃរកឃើញគ្រោងឆ្អឹងត្រីបាឡែនអាយុកាលរាប់ពាន់ឆ្នាំ ដែលនៅឆ្ងាយពីឆ្នេរសមុទ្រប្រហែល ១២គីឡូម៉ែត្រ

//s9.kh1.co/0d/0d7ff98d3563ea4f761c90b71bbca840ddf753d6.jpg
សង្គម

 ២៧-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

គ្រោងឆ្អឹងត្រីបាឡែន ដែលប៉ាន់ស្មានថាមានអាយុកាលប្រហែលចន្លោះពី៣ពាន់ ទៅ ៥ពាន់ឆ្នាំ ត្រូវបានគេរកឃើញកាលពីដើមខែវិច្ឆិកានេះ នៅខេត្ដ Samut Sakhon ភាគខាងលិចនៃទីក្រុងបាងកក។

ថៃ៖ គ្រោងឆ្អឹងត្រីបាឡែន ដែលប៉ាន់ស្មានថាមានអាយុកាលប្រហែលចន្លោះពីពាន់ ទៅ ពាន់ឆ្នាំ ត្រូវបានគេរកឃើញកាលពីដើមខែវិច្ឆិកានេះ នៅខេត្ដ Samut Sakhon ភាគខាងលិចនៃទីក្រុងបាងកក ចម្ងាយប្រហែល១២គីឡូម៉ែត្រពីឆ្នេរសមុទ្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រោងឆ្អឹងដ៏វែងនោះមានប្រវែង១២ម៉ែត្រ ហើយអ្វីដែលគេបានរកឃើញរួមមាន លលាដ៍ក្បាល ឆ្អឹងខ្នង ឆ្អឹងជំនី ឆ្អឹងស្មារ និងព្រុយខាងឆ្វេង ខណៈអ្នកបុរាណវិទ្យាប៉ាន់ស្មានថាគ្រោងឆ្អឹង២០ភាគរយទៀត នៅកប់ក្រោមដី។

ទន្ទឹមនឹងនេះដែរ គេជឿថាការរកឃើញនៅប្រវែងឆ្ងាយបែបនេះ អាចជួយក្នុងការស្រាវជ្រាវអំពីកម្រិតទឹកសមុទ្រ ដែលបានផ្លាស់ប្ដូរក្នុងរយៈពេលរាប់ពាន់ឆ្នាំ ក៏ដូចជាជួយក្នុងការស្រាវជ្រាវអំពីការវិវឌ្ឍន៍នៃត្រីបាឡែន និងជីវចម្រុះ តាំងពីសម័យបុរាណ មកដល់សម័យទំនើបនេះផងដែរ។

គួរឲ្យដឹងដែរថា គ្រោងឆ្អឹងនេះ ស្រដៀងនឹងត្រីបាឡែនប្រភេទ Bryde’s whale ដែរ ដែលបច្ចុប្បន្នមានប្រហែល៥០ក្បាល ក្នុងឈូងសមុទ្រថៃ ក្បែរឆ្នេរសមុទ្រ Samut Sakhon

សូមទស្សនារូបភាពខាងក្រោម៖

គ្រោងឆ្អឹងត្រីបាឡែន ដែលរកឃើញ 
គ្រោងឆ្អឹងត្រីបាឡែន ដែលរកឃើញ 
គ្រោងឆ្អឹងត្រីបាឡែន ដែលរកឃើញ 
គ្រោងឆ្អឹងត្រីបាឡែន ដែលរកឃើញ 
គ្រោងឆ្អឹងត្រីបាឡែន ដែលរកឃើញ 
គ្រោងឆ្អឹងត្រីបាឡែន ដែលរកឃើញ 
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T