ថៃ៖ បើយោងតាមប្រភពព័ត៌មានកម្សាន្តថៃបានឲ្យដឹងថា តារាស្រី Patricia Good បានចូលមកជំនួសតំណែងតារាស្រី Ice Preechaya ភ្លាមៗនៅក្នុងរឿងភាគថ្មីរបស់ប៉ុស្តិ៍លេខ៣ គឺរឿង «Pom Sanaeha»។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភពដដែលបានបន្តទៀតថា សម្រាប់រឿងភាគថ្មីៗនេះគឺបានចាប់ផ្តើមថតហើយ ប៉ុន្តែដោយសារ Ice Preechaya មានបញ្ហាសុខភាព ទើបតម្រូវឲ្យផ្លាស់ប្តូរតួភ្លាមៗបែបនេះ។ ដោយ Patricia Good បានក្លាយជាតួឯកស្រីជំនួសដោយ Ice Preechaya និងត្រូវសម្តែងជាមួយតួឯកប្រុសគឺលោក Great Warintorn។
យ៉ាងណាមិញ នៅក្នុងរឿងភាគនេះ Patricia នឹងសម្តែងជាតួស្រីដែលមានសម្រស់ស្រស់ស្អាត មានចំណេះដឹង ប្រាជ្ញាវៃឆ្លាត និងជានារីទើបត្រលប់មកពីស្រុកក្រៅ។ ហើយគួរបញ្ជាក់ផងដែរថា សម្រាប់រឿង «Pom Sanaeha» ជារឿងភាគថ្មី ដែលថតឡើងវិញពីស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៧ មានចំណងជើងថា «Plerng Payu» ដែលជាការសម្តែងដោយ Oil Thana និង Aum Patchrapa៕
សូមទស្សនារូបភាពខាងក្រោមនេះ ៖