ភ្នំពេញ៖ ជាការពិតណាស់ គិតចាប់តាំងពីឆ្នាំ ២០១៧មកទល់ឆ្នាំ ២០២០នេះ កម្មវិធីប្រកួតបវរកញ្ញា Miss Universe កម្ពុជា បានរកឃើញបេក្ខនារីមកគ្រងតំណែងជាម្ចាស់មកុដចំនួន ៤នាក់ហើយ ដោយក្នុងនោះពួកគេសុទ្ធតែមានសមត្ថភាពល្អៗ ចំណេះដឹងទូលំទូលាយ ស្អាតគួរឲ្យសរសើរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម្យ៉ាងវិញទៀត នេះក៏ជារឿងគួរឲ្យមោទនភាពមួយ ដែលកម្ពុជារបស់យើងអាចមានឪកាសនាំយកបេក្ខនារីពូកែៗ ដើម្បីតំណាងឲ្យកម្ពុជាទៅចូលរួមកម្មវិធីប្រកួតប្រជែងលើឆាកអន្តរជាតិ និងបានបង្ហាញឲ្យពិភពលោកឃើញថា ប្រទេសរបស់យើងក៏មានធនធានមនុស្សល្អៗ វប្បធម៌និងអរិយធម៌ល្អអស្ចារ្យមិនចាញ់សាសន៍ដទៃឡើយ។
យ៉ាងណាមិញ សម្រាប់ការរកឃើញបរវកញ្ញានីមួយៗមកគ្រងមកុដ នាពេលប៉ុន្មានឆ្នាំមកនេះ យើងឃើញថា មហាជនពិតជាមានការពេញចិត្ត និងមានការគាំទ្រច្រើនខ្លាំងមែនទែន ព្រោះថាម្ចាស់មកុដពីមួយឆ្នាំទៅមួយឆ្នាំ បើនិយាយពីសម្រស់ និងទេពកោសល្យរបស់ពួកគេ គឺល្អម្យ៉ាងម្នាក់មិនចាញ់គ្នាប៉ុន្មាននោះឡើយ៕
ដែលបវរកញ្ញាម្ចាស់មកុដ Miss Universe កម្ពុជា ទាំងប៉ុន្មាននោះ មានដូចខាងក្រោម៖
១.ប៊ី សុធារី
ប៊ី សុធារី បានតំណាងឲ្យកម្ពុជាទៅប្រគួត Miss Universe ក្នុង ២០១៧ ។
២.រឿន ណាត
បានតំណាងឲ្យកម្ពុជាទៅប្រកួត Miss Universe ក្នុង ២០១៨ ។
៣.សំណាង អេលីណា
បានតំណាងឲ្យកម្ពុជាទៅប្រកួត Miss Universe ក្នុង ២០១៩ ។
៤.រ៉េត សារីតា
កាលពីយប់ថ្ងៃទី ២៦ ម្សិលមិញនេះ នាងក៏ទើបតែបានគ្រងមកុដ Miss Universe 2020 ផងដែរ។