កាលបរិច្ឆេទនៃការសម្រេចលក់តិកតុក នៅសហរដ្ឋអាមេរិក នឹងអូសបន្លាយដល់ខែធ្នូ

//s9.kh1.co/f7/f728b4e5a215de59dca2529145bae2a88a3bcaef.jpg
បច្ចេកវិទ្យា

 ២៧-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

កាលពីមុន តិកតុកក៏ធ្លាប់ទទួលបានការអនុគ្រោះនៃការពន្យារពេលជាច្រើនផងដែរ។

អាមេរិក៖ កម្មវិធីតិកតុកទទួលបានការព្យារពេលម្ដងទៀត ដើម្បីបញ្ចប់កិច្ចព្រមព្រៀងលក់អាជីវកម្មនៅអាមេរិករបស់ខ្លួន ដើម្បីចៀសវាងការហាមឃាត់។ ក្រុមហ៊ុនមេរបស់តិកតុក គឺ ByteDance បានពិភាក្សាអស់រយៈពេលជាច្រើនខែ ជាមួយក្រុមហ៊ុន Walmart និង Oracle ដើម្បីផ្លាស់ប្ដូរការគ្រប់គ្រងកម្មវិធីមួយនេះនៅសហរដ្ឋអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រឿងរ៉ាវទាំងនេះបានកើតឡើងតាំងពីខែសីហា ដោយផ្អែកលើសេចក្ដីណែនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីស្វែងរកអ្នកទិញយកកម្មវិធីនេះក្នុងរយៈពេល៩០ថ្ងៃ បើមិនអ៊ីចឹងទេ វានឹងត្រូវបិទមិនឲ្យដំណើរការនៅសហរដ្ឋអាមេរិក។ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចោទប្រកាន់ អំពីសន្តិសុខជាតិនៃការប្រើប្រាស់កម្មវិធីនេះ។

គណៈកម្មាធិការវិនិយោគបរទេសនៅអាមេរិក (CFIUS) បានអនុញ្ញាតឲ្យក្រុមហ៊ុន ByteDance ពន្យារពេលមួយសប្ដាហ៍ ទៅកាន់កាលបរិច្ឆេទកំណត់ចុងក្រោយថ្ងៃទី២៧ ខែវិច្ឆិកា ដែលកាលពីមុន ក៏ធ្លាប់ទទួលបានការអនុគ្រោះនៃការពន្យារពេលជាច្រើនផងដែរ។ ខាង CFIUS បាននិយាយថា ខ្លួនត្រូវការពេលវេលា ដើម្បីពិនិត្យឡើងវិញនូវការដាក់ស្នើ ដែលគណៈកម្មាធិការបានទទួលថ្មីៗនេះ។

កម្មវិធីតិកតុក
កម្មវិធីតិកតុក

កាលពីមុន ក្រុមហ៊ុន ByteDance បានផ្តល់ជូននូវផែនការចំនួនបួនផ្សេងគ្នាជាជម្រើស។ ក្រុមហ៊ុនមេរបស់តិកតុកបាននិយាយថា នៅក្នុងខែវិច្ឆិកា ខ្លួនមិនទទួលបានការឆ្លើយតប ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក អស់រយៈពេលពីរខែមកហើយ។

ឥឡូវនេះ លោក ចូ បៃដិន បានឈ្នះការបោះឆ្នោតនៅសហរដ្ឋអាមេរិក ហើយតិកតុកចង់ដឹងថា តើគាត់មានវិធីសាស្ត្រអ្វីចំពោះក្រុមហ៊ុនចិន ដែលកំពុងដំណើរការនៅសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណា ប្រធានាធិបតីជាប់ឆ្នោតមិនទាន់បានបញ្ជាក់ច្បាស់ ពីគោលជំហររបស់លោក ចំពោះវត្តមានរបស់តិកតុកនៅសហរដ្ឋអាមេរិកនៅឡើយទេ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T