បរទេស៖ បើតាមគេហទំព័រ Calciomercato របស់់អ៊ីតាលីបានឲ្យដឹងថាក្លិបស្ករគ្រាប់ Everton គឺជាបេក្ខភាពឈានមុខគេក្នុងការផ្ទេរយកខ្សែបម្រើ Sami Khedira ពីក្លិបសេះបង្កង់ Juventus នៅក្នុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ដែរថាសម្រាប់រដូវកាលថ្មីនេះ Khedira មិនជាប់ឈ្មោះក្នុងបញ្ជីកីឡាករជួរមុខរបស់គ្រូបង្វឹកថ្មីលោក Andrea Pirlo នោះទេ ហើយក្លិបម្ចាស់ការពារតំណែងជើងឯកលីកកំពូល Serie A មួយនេះ ក៏កំពុងតែមានគម្រោង ដាក់លក់រូបគេនៅដើមឆ្នាំក្រោយនេះផងដែរ។ ដោយឡែកក្រៅពី Everton នៅមានក្លិបអង់គ្លេសពីរទៀត ដែលព្យាយាមតាមទាក់ទងយកកីឡាករវ័យ៣៣ឆ្នាំរូបនេះទៅរួមក្រុម ក្នុងនោះរួមមានក្លិប Manchester United និង West Ham ។
យ៉ាងណាមិញអតីតជម្រើសជាតិអាល្លឺម៉ង់រូបនេះធ្លាប់លើកពាន Serie A ជាមួយ Juventus បានដល់ទៅ៥លើកឯណោះ និងបង្ហាញខ្លួនសរុបឲ្យក្លិបមួយនេះបាន១៤៤ប្រកួត ក្រោយផ្លាស់ចេញពី Real Madrid ក្នុងឆ្នាំ២០១៥៕
ប្រភព៖ sportsmole