ជាការពិត ទឹក មិនមែនគ្រាន់តែសម្រាប់ទទួលទានធម្មតាៗទេ ប៉ុន្តែវាពិតជាអាចជួយកម្ចាត់ជាតិពុលចេញពីរាងកាយ ជួយសម្រកទម្ងន់ និងជួយបង្កើនកម្រិតថាមពលបានពិតប្រាកដមែន។ ក្រៅពីក្រូចឆ្មានិងខ្ញី ក៏នៅមានគ្រឿងផ្សំមួយចំនួន ដែលមានប្រសិទ្ធភាពសម្រាប់ដាក់ចូលទឹក ដែលអ្នកអាចរកនៅផ្ទះបានយ៉ាងងាយស្រួល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខាងក្រោមនេះ យើងនឹងបង្ហាញអំពីរូបមន្តល្អៗ ដែលអាចជួយបង្កើនការបរិភោគទឹកប្រចាំថ្ងៃរបស់លោកអ្នកបាន និងជាពិសេស ជួយធ្វើឲ្យក្បាលពោះរាបស្មើទៀតផង៖
១. លាយទឹក ជាមួយអំបិលដែលមិនមានជាតិអ៊ីយ៉ូដ
ទឹកអំបិល ត្រូវបានគេទទួលស្គាល់ថាអាចជួយលាងសម្អាតពោះវៀនធំ និងព្យាបាលការទល់លាមករ៉ាំរ៉ៃបាន។ វាជាការសំខាន់ណាស់ដែលយើងត្រូវដឹងថា យើងត្រូវការអំបិលក្នុងបរិមាណត្រឹមត្រូវ ហើយការដែលមិនដាក់អំបិលទាល់តែសោះ ក៏មិនមែនជាជម្រើសល្អដែរ។ ក្នុងនោះដែរ សូដ្យូមជួយឲ្យសរសៃប្រសាទ សាច់ដុំ និងកម្រិតសម្ពាធឈាម ដំណើរការបានត្រឹមត្រូវ នៅពេលវារលាយនៅក្នុងឈាម។
សាកល្បងប្រើទឹកអំបិល ប្រសិនបើអ្នកមានបញ្ហាទល់លាមករ៉ាំរ៉ៃ ឬអ្នកមានបញ្ហាចលនាពោះវៀនមិនទៀងទាត់។
រូបមន្ត៖
១. លាយអំបិលដែលគ្មានជាតិអ៊ីយ៉ូដ ២ ស្លាបព្រាជាមួយនឹងទឹកក្តៅអ៊ុនៗ ៤ ពែង។
២. ប្រសិនបើអ្នកចង់ធ្វើឱ្យវាមានរសជាតិឆ្ងាញ់ អ្នកអាចបន្ថែមក្រូចឆ្មាបាន។
៣. អាចទទួលទាននៅពេលពោះទទេរ បានកាន់តែឆាប់កាន់តែល្អ។

២ លាយទឹកជាមួយខ្ទឹមស
អ្នកវិទ្យាសាស្ត្រសម័យថ្មី បានបញ្ជាក់ពីគុណប្រយោជន៍ជាច្រើននៃការទទួលទានខ្ទឹមស មកលើសុខភាព ។ វាអាចជួយកាត់បន្ថយសម្ពាធឈាម ប្រយុទ្ធប្រឆាំងនឹងជំងឺ ជួយធ្វើឱ្យកម្រិតកូលេស្តេរ៉ុលប្រសើរឡើង និងជួយបន្សាបជាតិលោហធាតុកម្រិតធ្ងន់ចេញពីរាងកាយ។ វាកើតឡើងដោយសារតែសមាសធាតុស្ពាន់ធ័រដែលអ្នកទទួលបាននៅពេលដែលអ្នកយកខ្ទឹមទៅហាន់ បុក ឬទំពារ។
ប៉ុន្តែអ្នកអាចទទួលបានអត្ថប្រយោជន៍សុខភាពទាំងអស់នេះ ដោយមិនចាំបាច់បរិភោគខ្ទឹមផ្ទាល់ទេ។ អ្នកអាចទទួលទានវាជាភេសជ្ជៈដ៏ឆ្ងាញ់បាន។
រូបមន្ត៖
១ យកខ្ទឹមសចំនួន ២ ដុំមកចិតជាចំណិត ៗ ។
២ ទុកចោល ១០ នាទី រួចហើយយកវាមកលាយជាមួយទឹក ៥០០ មល។
៣ ទុកវាចោលយ៉ាងហោចណាស់ឲ្យបាន ២ ម៉ោង។

៣ លាយទឹកជាមួយផ្លែប៉ោម
ផ្លែប៉ោម អាចជួយអ្នកក្នុងការសម្រកទម្ងន់ និងជម្រុញក្នុងការរំលាយអាហារ។ ការលាយគ្រឿងផ្សំនេះចូលគ្នា នឹងជួយបន្ថែមសារធាតុប្រឆាំងអុកស៊ីតកម្មសំខាន់ៗមួយចំនួន ចូលក្នុងរបបអាហាររបស់អ្នក រួមមានដូចជាវីតាមីន C និង B ។រូបមន្ត៖
១ ចិតផ្លែប៉ោម ២ ផ្លែ រួចដាក់លាយជាមួយទឹក។
២ ដាក់ចោលក្នុងទូរទឹកកកមួយម៉ោង ដើម្បីឱ្យវាចូលជាតិគ្នាឆ្ងាញ់។

៤ លាយទឹកជាមួយដុំត្រសក់កក
ទឹកត្រសក់ត្រជាក់ៗ អាចជួយអ្នកបានប្រសិនបើអ្នក ចង់កាត់បន្ថយការផឹកសូដា ឬក៏ក្នុងករណីដែលអ្នកកំពុងឃ្លានអាហារសម្រន់ឥតប្រយោជន៍។ វាជាសារធាតុប្រឆាំងអុកស៊ីតកម្មធម្មជាតិ ហើយក្នុងត្រសក់ធំ ១ផ្លែ មានតែ ៣៤ កាឡូរីប៉ុណ្ណោះ។ អ្នកអាចបន្ថែមត្រសក់ស្រស់ក៏បាន ឬគ្រាន់តែបង្កើនរសជាតិភេសជ្ជៈរបស់អ្នកក៏បាន។
រូបមន្ត៖
១ ចិតត្រសក់ជាចំណិត ឬជាដុំៗ។
២ ដាក់ចំណិតឬដុំត្រសក់ទៅក្នុងកន្លែងកក។
៣ ដាក់វាលាយជាមួយទឹកនៅពេលដែលអ្នកមានអារម្មណ៍ថាឃ្លានឬស្រេកទឹក។
៤ ដើម្បីទទួលបានរសជាតិរឹតតែឆ្ងាញ់ អ្នកអាចបន្ថែមក្រូចឆ្មាឬជីអង្កាមបាន។

៥ លាយទឹកជាមួយនឹងម្រេចខ្មៅ
ម្រេចខ្មៅគឺជាគ្រឿងផ្សំដ៏ល្អបំផុតប្រសិនបើអ្នកចង់កម្ចាត់ជាតិពុលក្នុងខ្លួន និងសម្រកទម្ងន់។ ការសិក្សាបានអះអាងថា វាមានសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយការពារការរលាក ការចាស់មុនអាយុ និងជំងឺបេះដូង។ លើសពីនេះទៅទៀត វាអាចជួយពង្រឹងប្រព័ន្ធរំលាយជាតិស្ករ និងបន្ថយកម្រិតកូឡេស្តេរ៉ុលបានទៀតផង។
រូបមន្ត៖
១ ត្រូវមានគ្រឿងផ្សំដូចខាងក្រោមៈ យកម្រេចខ្មៅមកបុកឲ្យម៉ត់កន្លះស្លាបព្រាបាយ ខ្ញីបុកម៉ត់ ស្លាបព្រាបាយ ទឹកឃ្មុំ ១ ស្លាបព្រាបាយ និងទឹក ២ កែវ។
២ លាយម្រេចជាមួយនឹងខ្ញីបុក ហើយចាក់ទឹកឃ្មុំចូល រួចហើយច្របល់ឲ្យសព្វល្អ។
៣ ដាំទឹកអោយពុះរួចចាក់ចូលកែវ។ ដាក់ល្បាយមួយស្លាបព្រាបាយទៅក្នុងទឹកមួយកែវ។ ច្របាច់ក្រូចឆ្មាចូលមួយចំហៀង (ប្រសិនបើអ្នកចូលចិត្តក្រូចឆ្មា) ។ ផឹកទាន់នៅក្ដៅៗ កុំរង់ចាំដល់ត្រជាក់។

សូមពិគ្រោះជាមួយអ្នកជំនាញជាមុន ថាតើអ្នកអាចប្រើគ្រឿងផ្សំមួយណាបាន៕