មានរឿងអី សុខៗ Eli អតីតក្រុម U-Kiss ប្រកាសលែងប្រពន្ធយ៉ាងទាន់ហន់ ក្រោយរៀបការបាន ៦ឆ្នាំ?

//s9.kh1.co/11/11b032eccc79294ce10795b32e2cb94eb51378ab.jpg
តារា & កម្សាន្ដ

 ២៦-វិច្ឆិកា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

តើមានរឿងអ្វីកើតឡើង? ស្ងាត់ៗតារាប្រុសលោក Eli ចេញមកប្រកាសជាសាធារណៈ លើបណ្ដាញសង្គម ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមិនតិចទេ!

កូរ៉េខាងត្បូង ៖ នៅថ្ងៃទី ២៦ ខែវិច្ឆិកា ប៉ុន្មានម៉ោងមុននេះ តារាប្រុសលោក Eli Kim អតីតសមាជិកក្រុម U-KISS បានសរសេរសារមួយ លើគណនី Instagram ផ្ទាល់ខ្លួន ធ្វើឲ្យបណ្ដាប្រិយមិត្តភ្ញាក់ផ្អើល និងរន្ធត់ចិត្តយ៉ាងខ្លាំង ចំពោះអត្ថន័យក្នុងសារនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Eli 
Eli 

ជាក់ស្ដែង នៅក្នុង​សារនោះ លោកបានសរសេរថា លោកនិងភរិយា Ji Yeon  Soo បានចែកផ្លូវគ្នាហើយ។ សូមបញ្ជាក់ផងដែរថា ពួកគេទាំងពីបានរៀបការជាមួយគ្នានៅក្នុងខែ មិថុនា ឆ្នាំ ២០១៤ និងឆ្នាំ ២០១៦ ពួកគេក៏មានកូនប្រុសដ៏គួរឲ្យស្រលាញ់ម្នាក់ឈ្មោះ Michael

Eli  និង  Ji Yeon  Soo  ព្រមទាំងកូនប្រុស
Eli  និង  Ji Yeon  Soo  ព្រមទាំងកូនប្រុស

សួស្ដី​អ្នក​ទាំងអស់​គ្នា។ នៅឆ្នាំ ២០២០ នេះគឺជាឆ្នាំដ៏លំបាកបំផុត ចំពោះពួកយើងទាំងអស់គ្នា។ ខ្ញុំមានព័ត៌មានចង់សារភាពទៅកាន់អ្នកទាំងអស់គ្នា ... ភរិយាខ្ញុំនិងខ្ញុំបានសម្រេចចិត្តចែកផ្លូវគ្នាហើយ។ បច្ចុប្បន្ននេះខ្ញុំនៅអាមេរិក ហើយចំណែក Michael វិញ កំពុងរស់នៅជាមួយម៉ាក់របស់គេនៅកូរ៉េ។ ទោះបីជាខ្ញុំមិនអាចជួប Michael ពេលនេះបាន​ ប៉ុន្ដែខ្ញុំនឹងទៅជួបគេ តាមអ្វីដែលខ្ញុំអាចធ្វើទៅបាន ហើយខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីធ្វើជាឪពុកដែលគេត្រូវការ! ខ្ញុំមិនដឹងថា ថ្ងៃអនាគតនឹងទៅជាយ៉ាងណានោះទេ ប៉ុន្តែខ្ញុំសូមអធិដ្ឋាន​សូមឲ្យ Michael និងម៉ាក់របស់គេមានសុខភមង្គល។ ពួកយើងពិតជាដឹងគុណ ចំពោះការគាំទ្រពួកយើង អស់រយៈពេលជាច្រើនឆ្នាំ ហើយខ្ញុំពិតជាសូមអភ័យទោសផង ចំពោះគ្រប់យ៉ាងដែលវាបានបញ្ចប់ទៅហើយ។

សាររបស់ Eli  
Eli 
Eli 
Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T