Premier League អនុញ្ញាតឲ្យអ្នកគាំទ្រចូលទស្សនាវិញហើយ ប៉ុន្តែមានបម្រាមបីយ៉ាង

//s9.kh1.co/9b/9b50093686236b35632f4ed742987b490da9edfd.jpg
កីទ្បា

 ២៥-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

Premier League អនុញ្ញាតឲ្យអ្នកគាំទ្រចូលទស្សនាវិញហើយ ប៉ុន្តែហាមមិនឲ្យស្រែក មិនឲ្យច្រៀង និងមិនឲ្យយកគ្រឿងស្រវឹងចូល

អង់គ្លេស៖ ក្រុមអ្នកគាំទ្រនឹងត្រូវបានអនុញ្ញាតឲ្យចូលទស្សនាការប្រកួតវិញនៅក្នុងក្របខ័ណ្ឌ Premier League ចាប់ពីថ្ងៃទី២ខែធ្នូរខាងមុខនេះតទៅ ប៉ុន្តែត្រូវមានបម្រាមជាច្រើនដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមអ្នកគាំទ្ររបស់ក្លិប Liverpool កាលពីទាន់មានការរីករាលដាលនៃជំងឺកូវីដ១៩
ក្រុមអ្នកគាំទ្ររបស់ក្លិប Liverpool កាលពីទាន់មានការរីករាលដាលនៃជំងឺកូវីដ១៩

ជាមួយគ្នានេះមានបម្រាម៣ធំៗដែលអ្នកចូលរួមទស្សនាត្រូវតែអនុវត្តតាម ដោយក្នុងនោះរួមមាន៖

  • មិនអនុញ្ញាតឲ្យក្រុមអ្នកគាំទ្រច្រៀងចម្រៀងគាំទ្ររួមគ្នា
  • មិនអនុញ្ញាតឲ្យមានការស្រែក
  • និងមិនអនុញ្ញាតឲ្យយកគ្រឿងស្រវឹងចូលក្នុងកីឡដ្ឋាន។

លើសពីនេះក្រុមអ្នកគាំទ្រត្រូវបានអនុញ្ញាតឲ្យចូលរួមទស្សនាការប្រកួតតែត្រឹម៤០០០នាក់ប៉ុណ្ណោះ។ ហើយសម្រាប់ក្លិបដែលស្ថិតក្នុងតំបន់ដែលមានការឆ្លងរីករាលដាលខ្លាំងនៅតែបន្តបិទមិនឲ្យមានអ្នកគាំទ្រដូចពីមុនដដែល៕ 

ការប្រកួតនៅ Premier League ដោយគ្មានអ្នកគាំទ្រចូលទស្សនា
ការប្រកួតនៅ Premier League ដោយគ្មានអ្នកគាំទ្រចូលទស្សនា

ប្រភពmarca

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T