មិនមែន Ronaldo ទេ! Rooney បង្ហើបថាអតីតមិត្តរួមក្រុមរបស់គេរូបនេះជាកីឡាករល្អបំផុតនៅ Man UTD

//s9.kh1.co/e2/e23a38639772934eb959bdbecfde1f269fe8e648.jpg
កីទ្បា

 ២៥-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

Rooney ចេញមកបង្ហើបថា Paul Scholes គឺជាកីឡាករល្អបំផុតក្នុងចំណោមមិត្តរួមក្រុមដែលគេធ្លាប់លេងជាមួយកាលនៅ Manchester United

បរទេស៖  កំពូលខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Wayne Rooney ទទួលបានភាពជោគជ័យជាច្រើនជាមួយក្លិប Manchester United ក្រោយចំណាយពេលលេងឲ្យក្លិបមួយនេះពីឆ្នាំ២០០៤ដល់២០១៧ ។ ក្នុងនោះរូបគេឈ្នះពាន Premier League បាន៥លើកនិងពាន UEFA Champions League បានមួយលើកផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Wayne Rooney
Wayne Rooney

ជាមួយគ្នានេះរូបគេធ្លាប់លេងជាមួយកីឡាករកំពូលៗជាច្រើនដូចជា Cristiano Ronaldo, Ryan Giggs, Rio Ferdinand, Namanja Vidic និង Ruud van Nistelrooy ជាដើម។ ដោយឡែកនៅក្នុងកិច្ចសម្ភាសន៍ជាមួយ UTD Podcast ថ្មីៗនេះ Rooney បានបង្ហើបថាក្នុងចំណោមមិត្តរួមក្រុមដែលគេធ្លាប់លេងជាមួយកាលនៅ Man UTD កន្លងមកនេះ Paul Scholes គឺជាកីឡាករល្អដាច់គេ។

ក្រុមកីឡាកររបស់ក្លិប Man UTD ក្នុងរដូវកាល២០០៧/០៨
ក្រុមកីឡាកររបស់ក្លិប Man UTD ក្នុងរដូវកាល២០០៧/០៨

គួរបញ្ជាក់ដែរថាអតីតខ្សែបម្រើឆ្នើម Paul Scholes ចូលលេងឲ្យ Man UTD កាលពីឆ្នាំ១៩៩៣ និងប្រកាសចូលនិវត្តន៍លើកទី១នៅឆ្នាំ២០១១។​ ដោយឡែកក្នុងឆ្នាំ២០១២ កីឡាកររូបនេះបានប្រឡប់ចូលទីលានវិញ មុនពេលដែលព្យួរស្បែកជើងជាផ្លូវការនៅក្នុងឆ្នាំ២០១៣ក្នុងវ័យ៣៨ឆ្នាំ។ ក្នុងនោះ Scholes បង្ហាញខ្លួនសរុបឲ្យ Man UTD បានរហូតដល់ទៅ៧១៨ប្រកួត ស៊ុតបាន១១៥គ្រាប់ ឈ្នះពាន Premier League បាន១១លើក និងពាន UEFA Champions League បាន២លើក៕

Paul Scholes
Paul Scholes

ប្រភពgivemesport

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T