មួយគ្រាប់ព្រឹកមិញជួយឲ្យ Ronaldo តាមទាន់កំណត់ត្រាមួយនេះរបស់​ Messi (មានវីដេអូ)

//s9.kh1.co/2d/2d087c238d6ef0611fc8b492127136328f954e45.jpg
កីទ្បា

 ២៥-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

មួយគ្រាប់របស់ Ronaldo និង Morata ព្រឹកមិញជួយឲ្យ Juventus កក់កៅអីវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ UCL បានសម្រេច

បរទេស៖ ក្រោយយកឈ្នះក្លិប Ferencvaros របស់ប្រទេសហុងហ្គារីដោយលទ្ធផល២ទល់នឹង១ព្រឹកមិញនេះ ក្លិបសេះបង្កង់ Juventus បានដឹកដៃគ្នាជាមួយ Barcelona ឡើងទៅវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League បន្តបើទោះបីជានៅសល់២ប្រកួតទៀតក្ដី។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Cristiano Ronaldo
Cristiano Ronaldo

ពីរគ្រាប់តាមពីក្រោយរបស់ Juventus ព្រឹកមិញនេះ រកបានដោយកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo នៅនាទីទី៣៥ និងមួយគ្រាប់ទៀតជាការតែតបញ្ជូលទីរបស់កីឡាករ Álvaro Morata នៅនាទីទី៩០+២។

Álvaro Morata
Álvaro Morata

ដោយឡែកមួយគ្រាប់របស់ Ronaldo ក្នុងការប្រកួតនេះ ធ្វើឲ្យរូបគេតាមទាន់កំណត់ត្រាមួយរបស់គូប្រជែង Lionel Messi ពោលពួកគេជាប់ឈ្មោះជាកីឡាករដំបូងគេដែលស៊ុតបាន៧០គ្រាប់សម្រាប់ការប្រកួតក្នុងដី នៅក្នុងប្រវត្តិសាស្រ្តពានរង្វាន់ UEFA Champions League កន្លងមកនេះ៕

Cristiano Ronaldo
Cristiano Ronaldo
វីដេអូសង្ខេបនៃការប្រកួត

ប្រភពgoal

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T