ថៃ៖ Kimberly តារាសម្តែងតួឯកស្រីនិងបង្ហាញម៉ូតកូនកាត់ថៃ-អាល្លឺម៉ង់ បានសាងកេរិ៍្តឈ្មោះយា៉ងល្បីល្បាញពីការសម្តែងនៅប៉ុស្តិ៍លេខ ៣ ថៃ ហើយនាងមានប្រជាប្រិយភាពយ៉ាងកុះករទៀតផង។ នាងបានប្រលូកក្នុងវិស័យសិល្បៈជាតារាបង្ហាញម៉ូតតាំងពីអាយុ ៨ ឆ្នាំ។ ក្រៅពីនេះ ដោយស្នាដៃដ៏ពូកែនិងបទពិសោធន៍ដ៏ប៉ិនប្រសព្វរបស់នាង ធ្វើឲ្យសំណាក់ហ្វេនៗជាច្រើននាក់ចូលចិត្តនាងយ៉ាងខ្លាំង និងគាំទ្រជាបន្តបន្ទាប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនយូរប៉ុន្មាននេះដែរ Kimberly បានទៅវិស្សមកាលដើរលេងកម្សាន្ត នៅខេត្ត Krabi ប្រទេសថៃ ព្រមទាំង Update ជីវិតដែលពោរពេញដោយក្តីសុខនៅលើបណ្តាញសង្គម។ ដោយគ្រាន់តែបង្ហោះរូបដំបូង ធ្វើឲ្យមហាជន ភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីព្រោះរូបដែល Kimberly បង្ហោះអង្គុយនៅមាត់អាងទឹក ដែលអាចមើលឃើញទេសភាពស្អាតៗនៅខាងក្រោយជាប់និងឆ្នេរសមុទ្រ មានភាពស្រស់ស្អាតខ្លាំង ប៉ុន្តែវាមិនអាចប្រៀបភាពទៅនឹងភាពស្រស់ស្អាតរបស់ Kimberly ដែលឈ្នះដាច់បានឡើយ ពីព្រោះ Kimberly ស្លៀកប៊ីគីនីពណ៌លឿងដែលចែងចាំង ស្អាតស្ទើរតែលើសធម្មជាតិទៅហើយ។ នេះអាចនិយាយបានថា មិនថាធម្មជាតិ មិនថាមនុស្ស គឺស្រស់ស្អាតទាំងពីរ។
ទោះបីជារូបថតមូយសន្លឹកនេះ Kimberly អង្គុយនៅឆ្ងាយក៏ដោយ តែក៏ធ្វើឲ្យកក្រើកពិភពគុណមិនណយដែរ។ អាចជឿជាក់បានថា ប្រាកដជាមានមនុស្សជាច្រើននាក់ ដល់ថ្នាក់ពង្រីកមើលឲ្យជិតជាមិនខាន ដោយហេតុនេះ ធ្វើឲ្យមានពាក្យខមិនជាច្រើន ដែលកោតសរសើរ ពីសម្រស់របស់នាងមិនដាច់។
បច្ចុប្បន្ននេះ Kimberly ក៏នៅតែបន្តការងាររបស់នាងជាតារាសម្តែងតួឯកស្រីនៅប៉ុស្តិ៍លេខ ៣ ថៃ ហើយជីវិតស្នេហារបស់នាងក៏ពោរពេញដោយក្តីសុខសាន្តផងដែរ។ ថ្មីៗនេះដែរ Mark Prin តារាសម្តែងតួឯកប្រុសលំដាប់ជួរមុខថៃដែលត្រូវជាសង្សាររបស់នាង ទើបតែឲ្យចិញ្ចៀនពេជ្រជាកាដូគម្រប់ខួបស្នេហ៍ ៧ ឆ្នាំទៅនាង នេះធ្វើឲ្យនាងកាន់តែរំភើបយ៉ាងខ្លាំងនិងមានក្តីរីករាយយ៉ាងក្រៃលែង៕
សូមទស្សនារូបភាពខាងក្រោម៖










