ពានរង្វាន់លំដាប់ទី១ប្រចាំទ្វីបអឺរ៉ុប ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៥៥ ដែលត្រូវបានដាក់ឈ្មោះថា European Cup រហូតមកដល់រដូវកាល ១៩៩២-១៩៩៣ ពានរង្វាន់នេះ ត្រូវបានប្តូរឈ្មោះទៅជា UEFA Champions League។ រយៈពេល ៦៥ឆ្នាំកន្លងមកនេះ មានក្លឹបបាល់ទាត់ត្រឹម ២២ក្លឹបប៉ុណ្ណោះ ដែលបានស្គាល់ជាតិពានរង្វាន់នេះ (ទាំង European Cup និងUEFA Champions League) ដែលក្លឹប Real Madrid ជាក្លឹបដែលឈ្នះបានច្រើនជាងគេបង្អស់ចំនួន ១៣ដង ខណៈក្លឹបដែលឈ្នះបានច្រើនបន្ទាប់មានត្រឹម ៧ដង គឺក្លឹប AC Milan។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខាងក្រោមនេះ ជាក្លឹបដែលបានឈ្នះពានរង្វាន់លំដាប់កំពូលនៅទ្វីបអឺរ៉ុប European Cup និងUEFA Champions League ៖
-ក្លឹបឈ្នះពានបាន ម្តង មានចំនួន ១០ក្លឹប រួមមាន៖ ក្លឹប Celtic (ឆ្នាំ១៩៦៧), ក្លឹប Feyenoord Rotterdam (ឆ្នាំ១៩៧០), ក្លឹប Aston Villa (ឆ្នាំ១៩៨២), ក្លឹប Hamburger SV (ឆ្នាំ១៩៨៣), ក្លឹប Steaua București បច្ចុប្បន្នឈ្មោះ SC Fotbal Club FCSB SA (ឆ្នាំ១៩៨៦), ក្លឹប PSV Eindhoven (ឆ្នាំ១៩៨៨), ក្លឹប Red Star Belgrade បច្ចុប្បន្នឈ្មោះ Fudbalski klub Crvena zvezda (ឆ្នាំ១៩៩១), ក្លឹប Olympique de Marseille (ឆ្នាំ១៩៩៣), ក្លឹប Borussia Dortmund (ឆ្នាំ១៩៩៧) និងក្លឹប Chelsea (ឆ្នាំ២០១២)។
-ក្លឹបឈ្នះពានបាន ២ដង មានចំនួន ៤ក្លឹប រួមមាន៖ ក្លឹប Benfica (ឆ្នាំ១៩៦១ និងឆ្នាំ១៩៦២), ក្លឹប Nottingham Forest (ឆ្នាំ១៩៧៩ និងឆ្នាំ១៩៨០), ក្លឹប Juventus (ឆ្នាំ១៩៨៥ និងឆ្នាំ១៩៩៦) និងក្លឹប Porto (ឆ្នាំ១៩៨៧ និងឆ្នាំ២០០៤)។
-ក្លឹបឈ្នះពានបាន ៣ដង មានចំនួន ២ក្លឹប រួមមាន៖ ក្លឹប Manchester United (ឆ្នាំ១៩៦៨, ឆ្នាំ១៩៩៩ និងឆ្នាំ២០០៨) និងក្លឹប Inter Milan (ឆ្នាំ១៩៦៤, ឆ្នាំ១៩៦៥ និងឆ្នាំ២០១០)។
-ក្លឹបឈ្នះពានបាន ៤ដង មានចំនួន ១ក្លឹប គឺ៖ ក្លឹប Ajax (ឆ្នាំ១៩៧១, ឆ្នាំ១៩៧២, ឆ្នាំ១៩៧៣ និងឆ្នាំ១៩៩៥។
-ក្លឹបឈ្នះពានបាន ៥ដង មានចំនួន ១ក្លឹប គឺ៖ ក្លឹប Barcelona (ឆ្នាំ១៩៩២, ឆ្នាំ២០០៦, ឆ្នាំ២០០៩, ឆ្នាំ២០១១ និងឆ្នាំ២០១៥)។
-ក្លឹបឈ្នះពានបាន ៦ដង មានចំនួន ២ក្លឹប រួមមាន៖ ក្លឹប Liverpool (ឆ្នាំ១៩៧៧, ឆ្នាំ១៩៧៨, ឆ្នាំ១៩៨១, ឆ្នាំ១៩៨៤, ឆ្នាំ២០០៥ និងឆ្នាំ២០១៩) និងក្លឹប Bayern Munich (ឆ្នាំ១៩៧៤, ឆ្នាំ១៩៧៥, ឆ្នាំ១៩៧៦, ឆ្នាំ២០០១, ឆ្នាំ២០១៣ និងឆ្នាំ២០២០)។
-ក្លឹបឈ្នះពានបាន ៧ដង មានចំនួន ១ក្លឹប គឺ៖ ក្លឹប AC Milan (ឆ្នាំ១៩៦៣, ឆ្នាំ១៩៦៩, ឆ្នាំ១៩៨៩, ឆ្នាំ១៩៩០, ឆ្នាំ១៩៩៤, ឆ្នាំ២០០៣ និងឆ្នាំ២០០៧)។
-ក្លឹបឈ្នះពានបាន ១៣ដង មានចំនួន ១ក្លឹប គឺ៖ ក្លឹប Real Madrid (ឆ្នាំ១៩៥៦, ឆ្នាំ១៩៥៧, ឆ្នាំ១៩៥៨, ឆ្នាំ១៩៥៩, ឆ្នាំ១៩៦០, ឆ្នាំ១៩៦៦, ឆ្នាំ១៩៩៨, ឆ្នាំ២០០០, ឆ្នាំ២០០២, ឆ្នាំ២០១៤, ឆ្នាំ២០១៦, ឆ្នាំ២០១៧ និងឆ្នាំ២០១៨)៕
ប្រភព៖ transfermarkt