ថៃ៖ ថ្មីៗនេះ តារាចម្រៀងនិង សម្តែង កូនកាត់ថៃ អាល្លឺម៉ង់ Jannine Weigel បានបង្ហោះរូបភាពនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បង្អួតសម្រស់មួយទំហឹងក្រោយពីបាន កែសម្ផស្សរួចប្រហែលជាប៉ុន្មានខែមុន នៅក្នុងឆ្នាំ២០២០នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក តារាស្រីរូបនេះ បានបង្ហាញសម្រស់ដែលលក្ខណៈទាក់ទាញខ្លាំង ដែលទម្រង់មុខស្រស់ស្អាតបែបថ្មីតាមរយៈការកែសម្ផស្សដ៏ស្រស់ផូរផង់បន្ថែម ទៅលើផ្ទៃមុខ ដោយយើងអាចឃើញមានលក្ខណៈប្លែក ត្រង់ច្រមុះមានលក្ខណៈតូចជាងមុន ចំណែកឯមាត់វិញក៏រាងធំជាងមុននិង ចេញរាងបេះដូងផងដែរ គួបផ្សំនិង សក់ទីទុយ ដែលមើលទៅមានភាពសុីចង្វាក់គ្នានិង សោភ័ណភាពស្រស់ស្អាតជាងមុនច្រើន ប្រៀបបីបានដូចជាកូនក្រមុំតុក្កតាជ័រកំពុងអង្គុយក្នុងរថយន្តផងដែរ។
ក្រោយពេលដែលបានឃើញដូច្នេះរួចមក ហ្វេនៗជាច្រើនក៏លាន់សរសើរអំពីសម្រស់Jannine Weigel ដែលមើលទៅស្អាតជាងមុនច្រើន ក្រោយពេលដែលបានកែសម្ផស្សរួចហើយ ដែលទម្រង់មុខបែបនេះកំពុងតែពេញនិយមក្នុងសម័យកាលបច្ចុប្បន្ននេះផងដែរ៕
សូមចូលមើលរូបភាពខាងក្រោម៖