បន្ទាប់ពីបំបាក់កីឡាករ បាំង កាយ៉ាក នៅថោនហើយមក ពេលនេះ អេលីត សាន់ ថាចង់ជួបកីឡាករម្នាក់នេះទៀត

//s9.kh1.co/0b/0ba66eea3cb649d758920419bcdd58aa67696cfa.jpg
កីទ្បា

 ២៤-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

តើជំនួបនេះអាចនឹងកើតឡើងបានទេ?

ភ្នំពេញ៖ ប៉ុន្មានប្រកួតចុងក្រោយនេះ សង្កេតឃើញថា កីឡាករ អេលីត សាន់ ធ្វើបានល្អ ពោលរូបគេបានផ្ដួលកីឡាករល្អៗជាច្រើន ដូចជា ឈុត សេរីវ៉ាន់ថង, បាំង កាយ៉ាក, ជ័រ ពៅ ជាដើម ដែលសុទ្ធសឹងតែជាកីឡាករឆ្នើម ប្រចាំក្លិបនីមួយៗ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ អេលីត សាន់ ដណ្ដើមប្រាក់លាននៅថោន
  កីឡាករ អេលីត សាន់ ដណ្ដើមប្រាក់លាននៅថោន

បន្ទាប់ពីរូបគេបានដណ្ដើមប្រាក់លាន នៅស្ថានីយ៍ទូរទស្សន៍ថោន ក្នុងកម្មវិធីម៉ាស់ហ្វៃ (MAS FIGHT)  រួចមក ពេលនេះរូបគេបាននិយាយថា គេចង់ជួបកីឡាករ តាញ់ មករា ដែលជាកីឡាករនៅកំពុងហ្វឹងហាត់នៅក្លឹបក្រសួងមហាផ្ទៃ។

  កីឡាករ តាញ់ មករា
  កីឡាករ តាញ់ មករា

គួរបញ្ជាក់ផងដែរថា តាញ់ មករា ជាកីឡាករមួយរូប ដែលពោរពេញទៅដោយបច្ចេកទេស និងធន់ ជាពិសេសជង្គង់បោះវែងរបស់គេនោះ ដែលជាអាវុធគ្រោះថ្នាក់បំផុតសម្រាប់ដៃគូប្រកួតរបស់គេ ។

  កីឡាករ តាញ់ មករា និង អេលីត​ សាន់
  កីឡាករ តាញ់ មករា និង អេលីត​ សាន់

ទន្ទឹមនឹងនេះផងដែរ តាញ់ មករា ក៏ដូចជាគ្រូបង្វឹករបស់គេ គឺលោកគ្រូ ធន់ សុភា មិនទាន់មានការឆ្លើយតប ក៏ដូចជាប្រតិកម្ម នឹងការចង់ជួបរបស់ អេលីត​ សាន់ នៅឡើយទេ ។ ដូច្នេះថាតើជំនួបរវាងកីឡាករទាំងពីរ អាចនឹងកើតឡើងដែរឬទេ?

  លោកគ្រូ ធន់ សុភា
  លោកគ្រូ ធន់ សុភា
Veasna Thanak
វាសនា ឋានៈ

អត្ថបទទាក់ទង

//s9.kh1.co/e6/e6ba3526eeee34452bb67fd8180d97583435090d.jpg

អុញនោះ! ឯត្តម ខូវ ឆាយ ចេញមកបកស្រាយបែបនេះ ជុំវិញ ព័ត៌មានដែលបានចុះផ្សាយថា ប្រធានគណៈវិនិច្ឆ័យដែលសម្រេចឲ្យ ព្រំ សំណាង ចាញ់ Lucas Gabriel ត្រូវបានបណ្តេញចេញពីតំណែង

 ០២-ឧសភា-២០២៤ 
 ៩ព្រឹក · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T